ភាគ 1

12 0 0
                                    

នាពេលមួយនៅក្រុមហ៊ុន"លី group "មានការប្រជុំរឿងអំពីហិរញ្ញវត្ថុ លោកលី ហ្វាង ជាម្ចាស់ក្រុមហ៊ុនបាននិយាយថា "តើក្រុមហ៊ុនយើងចំណេញបានច្រើនអត់ នៅខែនេះ"
លោក សែង បាន និយាយ ថា " បាទ លោកប្រធានខែនេះចំណេញរៀងច្រើនដែរ "
      លោក លី និយាយ "ហើយ ចុះ រឿងដែលយើងឲ្យឯងរកជំនួយការនុះឯងរកបានហើយឬនៅ?"
    លោក សែង និយាយថា "មិនទាន់រកបានទេលោកប្រធាន ដោយសារតែខ្ញុំរវល់ខ្លាំងទើបខ្ញុំមិនទាន់បានរក សុំទោសផងលោកប្រធាន "
    " មិនអីទេ ឥឡូវនេះឯងទៅរកអោយយើងចុះ បើ រក មិនបានទេយើងនិងកាត់ប្រាក់ខែឯងហើយ លឺទេ " លោក លី និយាយ
   លោក សែង "បាទលោកប្រធាន ខ្ញុំនិងរកអោយបាន "
   លោក លី " ឯង ទៅ បានហើយ "
   លោក សែង " បាទ លោកប្រធាន"
   បន្ទាប់ពីប្រជុំរួចលោក លី  បានទៅមើលបុគ្គលិកនៅក្រុមហ៊ុន ។ បុគ្គលិកដែលនៅទីនោះពួកគេនិយាយថា លោក ប្រធាន លី គឺជាមនុស្សដែលឆាប់ខឹងនិងឆេវឆៅវណាស់ ប្រសិនបើមានអ្នកមិនគោរពច្បាប់នៅក្រុមហ៊ុននោះទេ គឺដំបូងគាត់និងកាត់ប្រាក់ខែ តែប្រសិនបើបុគ្គលិកនោះនៅធ្វើខុសជាលើកទី2គាត់និងដេញចេញពីក្រុមហ៊ុនជាមិនខាន។ ហើយពេលនោះ លោក លី ក៏បានមកដល់ ហើយ បាននិយាយថា " ថ្ងៃនេះយើងបានដាក់ច្បាប់ថ្មីនៅក្រុមហ៊ុននេះ គឺបុគ្គលិកទាំងអស់ចាប់ពីថ្ងៃនេះទៅត្រូវថែមម៉ោង ប្រសិនបើមិនគោរពច្បាប់នេះទេយើងនិងដេញចេញពីក្រុមហ៊ុននេះ តើមានអ្នកណាមិនយល់ស្រប់និងច្បាប់នេះទេ" បុគ្គលិកម្នាក់បាននិយាយ ថា "ខ្ញុំ ! លោកប្រធាន លី បើថែមម៉ោងរាល់ថ្ងៃចឹងពួកយើងនិងអស់កម្លាំងហើយធ្លាក់ខ្លួនឈឺជាមិនខាន "
    លោក លី និយាយ "ឯងនិយាយបានល្អយើងនិងដកកាថែមម៉ោងនេះ ចឹងឯងត្រូវដេញចេញហើយ"
    បុគ្គលិកនិយាយ "អត់ទេលោកប្រធានលើកលែងឲ្យខ្ញុំម្ដងទៅ បើខ្ញុំគ្មានការងារនេះទខ្ញុំនិងគ្នានលុយសម្រាប់ចិញ្ចឹមគ្រួសារទេ ខ្ញុំសុំអង្វរលោកប្រធាន លើកលែងខ្ញុំម្ដងទៅ"
    លោក លី " បានយើងលើកលែងអោយឯងម្ដងថុះ តែគ្មានលើកទី2ទេ "
    បុគ្គលិក "បាទ ! អរគុណលោកប្រធាន លី ខ្ញុំនិងមិនធ្វើអោយមានលើកទី2ទេលោក "
  បន្ទាប់ពីនិយាយរួចលោក លី ក៏ប្រញាប់ចេញដំណើរទៅប្រទេសអង់គ្លេសដើម្បីធ្វើការសហការជាមួយក្រុមហ៊ុនដ៏ទៃទៀត។ បន្ទាប់ពីលោក លី ចេញទៅបាត់លោក សែង ក៏បានស្វែងរកជំនួយកាអោយលោកប្រធាន លី តែគ្មានអ្នកណាហ៊ានធ្វើជាជំនួយកានោះទេព្រោះគេខ្លាចលោកប្រធាន លី ខ្លាំងណាស់ពីព្រោះលោកជាមនុស្សមិនចេះយកអាសាអ្នកណាទេហើយក៏មិនចិត្តល្អដែរ ដូចនេះហើយបានជាគ្មានអ្នកណាហ៊ានធ្វើជាជំនួយការបស់លោក។
  ប៉ុន្តែនៅថ្ងៃមួយមានមនុស្សស្រីម្នាក់នាងមានឈ្មោះថា "ស៊ី ស៊ី " ដែលមកពីជនបទនាងបានមករកការងារធ្វើនៅទីក្រុងដោយសារតែនៅក្នុងគ្រួសាររបស់នាងមានជីវភាពខ្វះខាតទើបនាងបានចេញមកស្វែងរកការងារធ្វើដើម្បីយកថវិកាទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់នាង។

You've reached the end of published parts.

⏰ Last updated: Feb 21 ⏰

Add this story to your Library to get notified about new parts!

ផ្កាយសំណាងរបស់បងWhere stories live. Discover now