ហេឡូ! ជួបគ្នាជាមួយរឿងថ្មី🙆♂️
បើកក្បលមកដំបូងតួស្រីបែបហិលៗតិចហើយ💃ជីវីតដែលមានតែសេរីភាព តើមាននរណាខ្លះដែលមិនប្រាថ្នាចង់បាននោះ? កុំថាឡើយមនុស្សសូម្បីតែឆ្មាក៏វាចង់មានសេរីភាពដែរ ។ សេរីភាពអាចដើរហើរគ្រប់ទីកន្លែងដែលចង់ទៅ! សេរីភាពអាចផ្លាស់ប្ដូដៃគូ ទាក់ទងមនុស្សច្រើននាក់ក្នុងពេលតែមួយ នេះជានិយមន័យពាក្យ 'សេរីភាព' ផ្ទាល់ខ្លួនរបស់ 'នារីម្នាក់'
ចុះអ្នកពេលនេះមានសេរីភាពឬនៅ? បើអ្នកនាងតូច ខេតធី អូសាកៈ ជាកែវភ្នែករបស់ម្ចាស់ជំនួញវាល់លានឯនេះវិញគឺ...មានសេរីភាព សេរីភាពពេញទំហឹងតែម្ដង!
ពឹបៗ!> នារីក្នុងវ័យ១៨-១៩ឆ្នាំ សក់វែងពាក់កណ្ដាលខ្នង នៅក្នុងរ៉ូបខ្លី ដៃតូចពណ៌ក្រហមត្រឹមភ្លៅ ព្យាយាមតោងបង្កាន់ដៃនៃបង្អួចបន្ទប់ ទាំងយប់ងងឹតដើម្បីអាចចុះពីបន្ទប់ជាន់ទី៣ ទៅក្រោម ។ នាងក្រមុំហាក់មានជំនាញណាស់ តោងផង ជាន់ផងរហូតដល់ម្រាមជើងស្រលូនទម្លាក់ដល់ដី ។ភឹប!> អ្នកនាងតូចបានបោះស្បែកជើងកែងចោទទៅលើដី មុននឹងឱនទៅពាក់លើជើង រួចទើបងើបមុខមកវិញ និងញញឹមបន្តិច ។ ម្ចាស់កែវភ្នែកមូលក្រឡង់ពណ៌ត្នោតខ្ចីដូចតុក្កតា បបូរមាត់កូលាប ងាកមើលឆ្វេងស្ដាំ មិនឃើញមាននរណា ក៏បានដើរទៅរករបង នៅខាងមុខលបៗ
"ខ្ញុំឈ្មោះ ខេតធី ណាចា៎! សេរីភាពរបស់ខ្ញុំគឺការដើរហើរដោយសេរី មិនចាំបាច់មានអ្នកចាំឃាត់ឃាំងដូចទង្វើដែលខ្ញុំកំពុងតែធ្វើនេះ....ឃើញដែរទេ ទោះបីយប់យ៉ាងណាក៏អ្នកផ្ទះរបស់ខ្ញុំមិនដែលហាមប្រាមក្នុងការចេញទៅក្រៅដែរ!...សួរថាអ្នកអាចមានជីវីតដូចខ្ញុំទេ?"
នាងក្រមុំដើរមកដល់របង ហក់តោងផ្លោះចាប់ ដូចសត្វស្វា មានភាពស្ទាត់ជំនាញ មិនភ្លាត់សូម្បីតែបន្តិច ។
អឹប! នាងបានលោតចុះមកផ្នែកម្ខាងទៀត បោសដៃ រៀបចំរ៉ូបឲ្យមានរបៀប មុននឹងមានឡានពណ៌ក្រហម បានបើកចូលមកឈប់នៅពីមុខនាងល្មម ។
"ខេត!" អ្នកកម្លោះវ័យក្មេង ទំនងជាជនជាតិបារាំង បើកទ្វាចេញមកក្រៅ ហៅឈ្មោះនាងក្រមុំដោយបញ្ចេញស្នាមញញឹមទាក់ទាញ ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...