ង៉ូងៗៗ!> ឡានប្រណាំងពណ៌ក្រហម ត្រូវបានបើកមកដល់ទីជ័យជំនះមុនគេ ព្រមទាំងចាប់ហ្វ្រាំងឡើងរេចង្កូតវៀចខ្លួន ហុយដីទ្រលោម ។
ប្រេដ ម្ចាស់ឡាន បានបើកទ្វាចេញមកក្រៅជាមួយស្នាមញញឹម ដែលប្រគល់ទៅឲ្យសង្សារតែម្នាក់គត់ ។ មនុស្សនៅទីនោះទាំងអស់សាទរ ទៅកាន់ ប្រេដ គ្រប់គ្នា ក្នុងនោះទឹកមុខយូរិៈ នារីសក់សេះ ហាក់បង្ហាញថាខ្លួនមានល្បិចអ្វីមួយខណៈដៃកំពុងតែទះអបអរគេ ។
“បងមិនអន់ទេ!” ខេតធី ចូលមកក្បែរគេ និងពោលសរសើរញញឹមបែបហីៗ មិនសូវខ្វល់ខ្វាយច្រើន ។
“កុំភ្លេចរង្វាន់បងឲ្យសោះ” ប្រេដ លខ្លួនឱនមកខ្សឹបក្បែរត្រចៀកនាងក្រមុំ តែនាងនៅតែធ្វើឫកធម្មតា មិនបង្ហាញប្រតិកម្មអ្វីទាំងអស់ ។
ស្របពេលនោះហ្សូតិច មេការគ្រប់គ្រងការប្រកួតដើរចូលមក ជាមួយនិងប្រាក់មួយកញ្ចប់ដែលគេបានឈ្នះ
“នេះរង្វាន់លោក!”
“……” ប្រេដ ឈ្លើយមែន គេកញ្ឆក់យកលុយពីដៃហ្សូរិចដោយមិននិយាយអីទាំងអស់ ។
មិនបានប៉ុន្មានវត្តមានរបស់បុរសម្នាក់ទៀត ស្លៀកពាក់អាវស្បែករលោងពណ៌ខ្មៅពីក្រៅអាវយឺតពណ៌ស កម្ពស់គឺខ្ពស់ជាងប្រេដបន្តិច ទាំងទឹកមុខ និងក្រសែភ្នែក មើលក៏ដឹងថាគេជាមនុស្សស្ងប់ស្ងាត់ដូចទឹកក្នុងបឹង ច្បាស់លាស់ដូចតុលាការដែរ ។
“លោកអេឌែន!” ហ្សូរិច ឱនគំនាបអេឌែន ក្នុងនាមអ្នកប្រុសជា’មេ’ របស់គេ ។
អេឌែន? អេឌែនជាអ្នកគ្រប់គ្រងទីលានប្រកួននេះដែរអត់? ហើយអាចជាអេឌែនម្ចាស់ក្រុមហ៊ុនផលិតឡាន និងម៉ូតូប្រណាំង នឹងដែរឬអត់ទេ?
អ្នកនាងតូចខេតធី ដឹងដល់វត្តមានបុរសសង្ហារនេះភ្លាមនាងគិតរាប់រយសំណួរក្នុងខួរក្បាល ទាំងដែលនាងកំពុងតែឈរឱបដៃ ក្រលៀសត្រឹមកន្ទុយភ្នែកមើលគេប៉ុណ្ណោះ ទោះអ្នកនាងចាប់អារម្មណ៍ ក៏ដាច់ខាតមិនបង្ហាញអារម្មណ៍មុនដាច់ខាត ។
“លោកជាមនុស្សពូកែជាងគេ ក្នុងចំណោមអ្នកប្រកួតផ្សេងទៀត” អេឌែន ម្ចាស់ទីលាន ញោចចុងមាត់បន្តិច ។ គេបានអង្គុយមើលការប្រកួតនេះតាំងពីដំបូង ដល់ចប់ ឃើញថាមានតែប្រេដទេដែលស្វាហាប់ជាងគេ ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
Любовные романыPart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...