ភាគទី៣: មនុស្សដំបូង 🔞

823 10 2
                                    

លើកនេះតួប្រុសឈ្នះហើយ😍😍
ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៣: មនុស្សដំបូង
      អេឌែន ទប់ខ្លួន ជ្រាត់ដៃបំណងចង់ក្រោកចេញ តែដៃតូចៗនោះបែរជាតោងកអាវអ្នកកម្លោះជាប់ ព្រមទាំងរុញផ្ដួលគេឲ្យដេកលើគ្រែ
“នៅឲ្យស្ងៀមៗទៅ!” អ្នកនាងជើងល្អ ភ្នែកបើកមិនរួចផង ក៏ខំប្ដូរខ្លួនឡើងមកទ្រោមលើគេ ។

ខ្វោក!> ដៃនាងតូចមែន មិននឹកស្មានថាអាចហែកអាវយឺតតម្លៃថ្លៃរបស់គេដាច់ឡើយ ដែលកាន់តែធ្វើឲ្យអេឌែនហួសចិត្តជាមួយក្មេងស្រីមាឌតូច ។

“នាងកាន់តែផ្តេសផ្ដាស់ហើយ” អេឌែន បើកភ្នែកធំៗ ធ្វើមុខកាចដាក់នាង និងចាប់ដៃតូចចេញ ។

មនុស្សស្រីទន់ល្វិល្វក់ គ្រាន់តែចាប់ដៃនាងចេញមិនមែនជាបញ្ហា ព្រោះនាងយកមុខទៅជ្រប់នឹងទ្រូង ដែលបង្អួតសាច់ហាប់ណែន ខាំតិចៗហាក់ដូចក្នាញ់ណាស់អ៊ីចឹង ។
ពេលបានប៉ះសាច់ក្ដៅអ៊ុនរបស់អ្នកនាងរូបនេះហើយ ចិត្តគេជាបុរសក៏ពិតបាកទ្រាំដែរ ។

“ស្រីល្ងង់…ខ្ញុំឲ្យឱកាសនាងលើកចុងក្រោយ…ចេញឬមិនចេញ?” គេចាប់មុខតូចឡើងលើ ដើម្បីអាចគយគន់នារីក្នុងសភាពស្រវឹងបានកាន់ច្បាស់ ។ សារភាពបានថានារីកូនកាត់នេះស្អាតមែន គ្មានកន្លែងទាស់តែម្ដង ។

ខេតធី ស្រវឹងមែនពិត តែនាងអាចដឹងឮ យល់គ្រប់យ៉ាង គ្រាន់តែស្ថិតក្នុងសភាពស្រពិចស្រពិល និងមិនច្បាស់លាស់
“ប្អូនប្រុសហ្អា៎! គេងជាមួយបងស្រីទៅ…បងមានលុយច្រើន….ច្រើនឲ្យអូនឯងបានតាមចិត្តចង់!!” នាងក្រមុំ វាសដៃដែលប៉ះនាងចេញ ជំនួសវិញដោយការក្រសោបមុខអ្នកកម្លោះវិញម្ដង ហើយទើបឱនទៅថើបបបូរមាត់ក្រាស់ដោយមិនគិតច្រើន ។

គេទ្រាំលែងបានមែនទែនហើយ! ស្រីម្នាក់នេះចំជាព្រហើនគ្មានគូប្រៀប ។
ប្រអប់ដៃធំនិងក្ដៅងំលលើកទៅឱបចង្កេះតូចមួយក្ដាប់ថើបតបទៅនាងវិញដោយរោលរាល និងស្ទាបអង្អែលអស់ហើយមួយតួខ្លួននេះ មុននឹងគេក្រោក ដោះអាវដាច់រហែកចោលទៅលើឥដ្ឋ ។

“សួរម្ដងទៀត! ចង់បកក្រោយទេ” ដើម្បីកុំឲ្យមានរឿង គេត្រូវសួរនាងបញ្ជាក់ ។

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now