ភាគទី៥: អារម្មណ៍ខុស

465 8 2
                                    

មានការលួចស្រលាញ់តួប្រុសខ្លួនឯងជាខ្លាំង😻
ភាគទី៥: អារម្មណ៍ខុស

អ្នកនាងតូចខេតធី រត់ចូលក្នុងរោងចក្រ តាមចន្លោះតូចចង្អៀត កាត់ស្បែកជើងផង ទប់អាវធំរញ៉េរញ៉ៃផង កាន់កាបូបដៃកុំឲ្យជ្រុះផង គិតទៅជីវីតនាងលំបាកអីក៏លំបាកយ៉ាងនេះ ។

“ហ្ហេ៎! គ្នាយើងមានស្រីម្នាក់រត់ចូលមក!!!” សម្លេងប្រកូកប្រកាស កាន់តែធ្វើឲ្យនាងភ័យបុកពោះនៅក្រោយរោងចក្រនេះ ។

“កម្មពៀរខ្ញុំហើយ….មិនស្គាល់អាចង្រៃនោះច្បាស់ផង តិចគេបាញ់សម្លាប់ចោលគិតយ៉ាងមិច?” មកដល់រូងខ្លាហើយទើបចេះខ្លាច តែវាហួសពេលហើយអ្នកនាង ។ ខេតងាកឆ្វេង ងាកស្ដាំមិនដឹងធ្វើយ៉ាងណា ក៏ក្រលេកឃើញដែក ដែលតភ្ជាប់នៅចំហៀងជញ្ជាំងដូចជាជន្ដើរ គ្រាន់តែគ្មានបង្កាន់ដៃប៉ុណ្ណោះ

“ត្រូវជំនាញហើយតើ” រឿងតោង លោតផ្លោះទុកចុះមិនឲ្យភ្លាត់ឡើយ ។ អ្នកនាងមាឌតូចយកកាបូប ខាំនឹងមាត់ ដៃម្ខាងកាន់ស្បែកជើងសំណព្វ តោងឡើងទៅខាងលើដូចស្វាមិនខុស តែនាងបែបមិនចាប់អារម្មណ៍ទេដឹងថាជុំវិញរោងចក្រទាំងអស់សិទ្ធតែភ្នែករបស់កាមេរ៉ាសុវត្ថិភាព ។ នាងយល់ថាខ្លួនឡើងមកដល់ជាន់ទី២ហើយក៏សម្រេច ថាហក់ចូលទៅវេរ៉ងដាបន្ទប់មួយ

📞I found a love, for me….

“ចង្រៃមែន!!” នាងសឹងអស់ព្រលឹង ទូរសព្ទរបស់នាងស្រាប់តែរោទិ៍ឡើង នាងខំរហ័សដៃជើង ទម្លាក់ស្បែកជើងចោល បើកកាបូបយកទូរសព្ទចេញមក ឃើញថាជាលេខរបស់ ប្រេដ សង្សារថ្មីរបស់នាង ធ្វើឲ្យនាងខឹងគេភ្លាមព្រោះមីកាស្សាបានប្រាប់ថា គេបាននាំយូរិៈ មនុស្សស្រីដែលអ្នកនាងស្អប់ឡើងឡានទៅជាមួយគ្នា ។

“អាឡូ! វាយ៉ាងមិចលោក??” នាងមិនបាននិយាយខ្សឹបៗឡើយ តែនាងបានជ្រាត់ចង្កេះ ស្រែកជេរអ្នកក្នុងទូរសព្ទតែម្ដង

“ហេតុអីអូននិយាយបែបនេះ?”

“អាថោកទាប! ឯងនៅមានមុខមកសួរខ្ញុំទៀត? ចរិតលោកឯងសាកសមនឹងនាងយូរិៈស្អីនោះហើយ ទៅយកនាងទៅ….ហើយពួកយើងបែកគ្នាត្រឹមនឹង…ហាមសួររញ៉េរញ៉ៃ….ប៉ា!ខ្ញុំស្គាល់អ្នកធំច្រើនណាស់ ប្រយត្ន័អស់ផ្លូវដើរ!...ទូតៗៗ”  នាងខំនិយាយទាំងមិនដកដង្ហើមគ្មានឲ្យទាក់សូម្បីតែបន្តិច ហើយចុងក្រោយនាងក៏ចុចបិទទូរសព្ទ

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now