Part15🤍

392 10 6
                                    

Enjoy your reading 🥰🤟

«ព្រឹកថ្ងៃថ្មី»
នាងតូចស្ពាយកាបូបតូចមួយពីក្រោយជាមួយមុខក្រញ៉ូវ ស្របនិងមនុស្សពីរនាក់ទៀតកំពុងញញឹមជាមួយវត្តមាននាង
"សុំទោសផង ថ្ងៃអាទិត្យខ្ញុំទម្លាប់គេងយូរ"នាងតូចនិយាយជាមួយមុខស្មើៗញឹមៗតិចៗទាំងមិនសូវសមព្រោះនាងងើបយឺតទៅហើយមុននិងងាកមករកលោកស្រីគីមទាំងពេបមាត់ចង់យំ
"ម៉ាក់ បើកូនទៅហើយថ្ងៃចន្ទមិនទាន់មកវិញម៉ាក់ជួយអោយ អាឆេដាក់ច្បាប់អោយកូនផង"នាងតូចនិយាយនាងឡើងចង់ចេញយំហើយ
"មិនដឹងជាស្អីទេកូននេះ ទៅចាំម៉ាក់ផ្តាំអោយ"គាត់និយាយទាំងញញឹម
"ហុឺ..ហុឺ សុំអោបម៉ាក់មួយមក មិនចង់បែកទេ"ឃើញកាយវិការនាងតូចរាងក្រាស់ញញឹមគ្រវីក្បាលហួសចិត្ត នេះបែកពីរបីថ្ងៃសោះមើលទៅនាងដូចជាពិបាកណាស់ទៅហើយ
"ហ្អើយលីស៊ូ ទៅបាននៅម៉ោងជិត8ហើយណា"ឆូអុី ឃើញហើយទើសចិត្តណាស់ទើបនិយាយឡើង នាងតូចក៏ប្រលែងដៃពីការអោបមុននិងនិយាយ
"ហើយមិចក៏មិនចូលឡានមុនទៅ តែខ្ញុំនិយាយជាមួយម៉ាក់ហើយខ្ញុំទៅហើយ"
"អើ កុំយូរពេក"ឆូអុីតឿនប្អូន
"ដឹងហើយ"នាងតូចតបហើយងាកមកលោកស្រីគីមវិញព្រមទាំងអោបគាត់ជាថ្មី
"ហុឹក ហុឹកម៉ាក់ កូនមិនចង់ទៅទេ"នាងនិយាយទាំងទឹកភ្នែករលីងរលោង
"ហុឹម កូននេះចំមែនហើយ កុំយំអញ្ចឹង ធ្មេចបើកដល់ពេលមកវិញបាត់ទៅហើយ លីស៊ូស្តាប់ម៉ាក់ណាពេលនេះកូនត្រូវនៅឆ្ងាយពីម៉ាក់ហើយគ្មានម៉ាក់នៅណែនាំកូនទៀតទេទៅផ្ទះគេកូនត្រូវធ្វើខ្លួនអោយរៀបរយលឺទេ គ្រួសារគេថ្លៃថ្នូរ កូនត្រូវរៀបចំខ្លួនឱ្យល្អ ចេះគោរពចេះឱនលំទោន មិនត្រូវឈ្លើយមិនត្រូវហ៊ានហួសហេតុព្រោះវាអាចធ្វើអោយគេស្អប់បានណាកូន ធ្វើខ្លួនជាសុភាពនារី ហើយថែខ្លួន ម៉ាក់ជឿជាក់លើកូន ថាកូនមិនធ្វើអោយម៉ាក់អស់សង្ឃឹមទេ"លោកស្រីគីមនិយាយលើកទឹកចិត្តកូន ទាំងក្នុងចិត្តបារម្ភណាស់ខ្លាចនាងកែប្រែចរិតមានបាន កូរគេពេញភូមិគ្រឹះពេញទីក្រុងទៅមិនចប់ទៅហើយ
"ចាស៎ កូនសន្យាថាកូននិងធ្វើជាក្មេងល្អ តែម៉ាក់កុំធ្វើនំច្រើនៗពេក ពេលនេះកូនមិននៅ មិនបាននៅជួយធ្វើនំម៉ាក់ទេ អញ្ចឹងម៉ាក់កាត់បន្ថយហើយសម្រាកខ្លះទៅណាម៉ាក់"នាងតូចនិយាយលោកស្រីគីមញញឹមហើយតប
"ចាស៎ ម៉ាក់ដឹងហើយកូនស្វា"គាត់និយាយហើយយកដៃអង្អែលក្បាលកូនទាំងញញឹមពោរពេញដោយក្តីស្រឡាញ់ទៅកាន់កូនស្រីស្របនិងឆូអុីក៏ស្រែកពីលើឡានមក
"បានហើយធ្វើដូចបែកម៉ាក់រាប់ឆ្នាំអញ្ចឹងឆាប់ឡើងឡានមក"ឆូអុីនិយាយនាងតូចសម្លក់បងស្រីបន្តិចទាំងមិនពេញចិត្តមុននិងអោបអ្នកម៉ាក់ទាំងមិនដាច់ចិត្ត
"បានហើយទោះកូនអោបយ៉ាងណាក៏គង់តែបែកគ្នាអញ្ចឹង ទៅចុះអោយបងៗចាំយូរមិនល្អទេ"គាត់និយាយនាងតូចលួចឆ្មក់ថើបថ្ពាល់ម្តាយទាំងសងខាងមុននិងឡើងឡាន ហើយទាញទ្វារបិទនាងតូចចុចកញ្ចក់អោយចុះក្រោមមុននិងស្រែកទៅកាន់ម៉ាក់
"ម៉ាក់កុំធ្វើនំច្រើនពេក"នាងតូចស្រែកស្របពេលឡានក៏បើកចេញទៅហើយកញ្ចក់ឡានក៏ត្រូវរាងក្រាស់ចុចបិទអូតូមិនចាំអោយនាងចុចបិទខ្លួនឯងទាន់ឡើយ។ដៃតូចលើកឡើងប៉ះកញ្ចក់ដៀងមើលផ្ទះរហូតដល់ផុតដាច់កន្ទុយភ្នែកទើបងាកមកអង្គុយធម្មតាទាំងទឹកភ្នែកហូរមកតក់កាត់ថ្ពាល់ វាពិតជារន្ធត់ណាស់ ជីវិតក្មេងស្រីម្នាក់ដែលរស់នៅក្នុងស្រុកភូមិអស់រយៈពេល19ឆ្នាំទៅហើយតាំងពីតូចដល់ធំនាងមិនដែលស្គាល់ ទីក្រុង រឹតតែមិនដែលឃ្លាតពីផ្ទះ ដល់ពេលភ្លាមៗមិនបានត្រៀមចិត្តបែបនេះវាពិតជាពិបាក។
"បងជេយ៍"ឆូអុីហៅ ជេយ៍ក៏ងាកមើលមុននិងនិយាយ
"អូនមានការអីមែនទេ"ជេយ៍សួរទាំងភ្នែកកំពុងសម្លឹងមើលទៅផ្លូវផ្ចង់អារម្មណ៍លើការបើកបរ
"គឺ ជិះដល់ហាងលក់សម្លៀកបំពាក់ឈប់បន្តិចបានទេ"ឆូអុីនិយាយជេយ៍ក៏សួរ
"អូនចង់ទិញសម្លៀកបំពាក់ថែមមែនទេ"ជេយ៍សួរ ព្រោះឃើញនាងដាក់ខោអាវមកច្រើនហើយ
"អត់ទេ អូនចង់ទិញអោយនាងល្អិតនាក មើលចុះទៅក្រុងមួយទាំងមូលស្លៀកខោអាវមើលតែក្មេងឃ្វាលគោ"ឆូអុីនិយាយនាងតូចសម្លឹងមើលខ្លួនឯងដូចជាមិនឃើញទាស់អីផង ខ្លួននាងទេតើ
"បើបងចង់ទិញអោយខ្ញុំមិនបាច់ទេខ្ញុំមិនស្លៀកទេ ខ្ញុំស្លៀករបស់ខ្ញុំប៉ុណ្ណេះគឺបានហើយ"លីស៊ូនិយាយឆូអុីក៏តម្លើងសរសៃកដាក់ប្អូនភ្លាម
"ឯងត្រូវតែប្តូរបើមិនចង់អោយបងខ្មាសគេទេនោះ"ឆូអុីនិយាយយ៉ាងដាច់អហង្កានាងតូចជាប្អូនក៏តប
"បើបងខ្លាចខ្មាសគេនាំខ្ញុំមកធ្វើអី និយាយឱ្យហើយ ខ្ញុំស្លៀកតែឈុតមួយនេះគត់ព្រោះម៉ាក់ជាអ្នកទិញវាអោយខ្ញុំ ខ្ញុំមិនប្តូរទេ"នាងតូចនិយាយមុខនាងឡើងមាំបញ្ជាក់ច្បាស់ តើនាងធ្វើអីខុសគ្រាន់តែស្លៀកពាក់តាមអ្វីដែលនាងចូលចិត្តសោះ
"ណ្ហើយ ឆូអុីកុំបង្ខំនាងអី បើនាងចង់ស្លៀកបែបនិងក៏តាមចិត្តទៅ បងមើលទៅក៏មិនបានអាក្រក់អ្វីដែរ"ជេយ៍និយាយនាងតូចមិនមាត់អ្វីទាំងអស់ នាងព្យាយាមងើយមុខទៅលើលេបទឹកភ្នែក ព្រមជាមួយនិងការអន់ចិត្ត នាងស្លៀកតែនាងសម្លៀកបំពាក់នៅលើខ្លួននាងសោះហេតុអីអ្នកដទៃត្រូវមកខ្មាសគេជំនួសនាងដែរ។
"បងជេយ៍ឈប់ឡានទៅ ថ្ងៃនេះបើលីស៊ូមិនប្តូរសម្លៀកបំពាក់ពួកយើងចូលក្រុងមិនកើតទេ"ឆូអុីមនុស្សស្រីយល់តែចិត្តខ្លួនឯងគ្រាន់តែដល់ហាងលក់សម្លៀកបំពាក់នាងអោយរាងក្រាស់ឈប់ឡានភ្លាមមុននិងបើកទ្វារចុះ ហើយទាញបើកទ្វារត្រង់កន្លែងនាងតូចអង្គុយ ព្រមទាំងនិយាយទាំងមុខក្រញ៉ូវទៅកាន់លីស៊ូ
"លីស៊ូឆាប់ចុះមកភ្លាមឯងត្រូវតែប្តូរសម្លៀកបំពាក់"ឆូអុីមិនត្រឹមតែនិយាយនាងចាប់ទាញដៃលីស៊ូស្ទើររបូតពីស្មាអោយនាងតូចចុះទៅតាម
"អត់ទេខ្ញុំមិនទៅទេខ្ញុំមិនប្តូរទេ"រាងស្តើងតវ៉ាទាំងទឹកភ្នែកហូរចុះមកច្រោក ហេតុអីត្រូវអោយនាងប្តូរសម្លៀកបំពាក់ចេញ ទាំងដែលពេលបានពាក់ខោអាវនៅលើខ្លួននេះហើយពិតជាធ្វើអោយនាងកក់ក្តៅណាស់ដូចមានលោកស្រីគីមនៅក្បែរ
"បងប្រាប់ថាអោយចុះលឺទេ"ឆូអុីនៅតែជម្នះទាញដៃតូចអោយចុះតែនាងតូចក៏មិនចុះចាញ់ដូចគ្នានាងប្រឹងតោងកៅអីឡានជាប់យ៉ាងណាមិនព្រមចុះឡើយ
"បងជេយ៍នៅចាំអីទៀតឆាប់មកជួយទាញនាងមក"ឆូអុីនិយាយជេយ៍ក៏ចុះទៅតាមអ្វីដែរសង្សារហៅ គេក៏ទាញដៃតូចមួយទំហឹងកម្លាំងគេពិតជាខ្លាំងមែន គេទាញតែបន្តិចនាងក៏របូតមកទៅហើយ។ពេលចុះមកដល់ក្រោមនាងតូចសម្លក់ជេយ៍ដោយក្រសែភ្នែកឈឺចាប់ ខកចិត្ត អស់សង្ឃឹម តាមពិតគេគឺមិនអាណិតនាងទេ គេមិនយល់ពីចិត្តនាងទេ ពេលមានបងស្រីនាង គេគឺមិនខ្វល់ពីចិត្តអ្នកណាទាំងអស់
"ខ្ញុំប្រាប់អ្នកទាំងពីរទៅចុះ បើសិនជានៅតែបង្ខំអោយខ្ញុំប្តូរខោអាវនេះទៀតខ្ញុំនិងរត់ទៅផ្ទះវិញ ទោះខ្ញុំមិនស្គាល់ផ្លូវក៏ដើរអោយវង្វេងស៊ូដាច់ពោះស្លាប់តែម្នាក់ឯងជាមួយខោអាវមួយនេះ ហើយមិនថាមានរឿងអីខ្ញុំមិនប្តូរវាជាដាច់ខាត"នាងតូចនិយាយច្បាស់ៗភ្នែកនាងពេលនេះក្រហមស្ទើរស្រក់ឈាមទៅហើយ
"ពេលនេះខ្ញុំយល់ហើយថាហេតុអីអ្នកទាំងពីរស្រឡាញ់គ្នាបាន"
"ព្រោះតែអ្នកទាំងពីរគឺអាត្មានិយមដូចគ្នា ម្នាក់ៗយល់តែពីចិត្តខ្លួនឯង មិនដែលគិតខ្វល់ពីចិត្តអ្នកដទៃទេថាគេបែបណា"នាងតូចស្រែកអោយពួកគេមួយទំហឹងស្របនិងទឹកភ្នែកក៏ហូរចុះមកដូចទឹកបាក់ទំនប់ ហេតុអីក៏នាំគ្នាធ្វើបាបផ្លូវចិត្តនាងបែបនេះ
"ផាច់"មួយកំផ្លៀងរបស់ឆូអុីមុខតូចត្រូវងាកទៅម្ខាងដោយកម្លាំងដៃទះ ដៃតូចៗលើកឡើងក្តោបមុខទាំងទឹកភ្នែកហូរនាងងាកមកវិញជាមួយនិងការឈឺចាប់ ហួសថ្លែង
"វាហួសហេតុពេកហើយលីស៊ូ ពាក្យទាំងនេះឯងបានមកពីណា ហេតុអីឯងចេះតែហ៊ាននិយាយវាចេញទៅរួច"ឆូអុីនិយាយទាំងកំហឹងទៅកាន់ប្អូន
"ចុះវាពិតទេ"នាងតូចអាក់បន្តិចមុននិងនិយាយបន្ត
"តែខ្ញុំថាពិតហើយ ព្រោះបើមិនពិតបងប្រហែលជាមិនលើកដៃទះកំផ្លៀងខ្ញុំទេ ហុឹស"រាងស្តើងសើចនៅចុងប្រយោគ ឆូអុីទ្រាំមិនបានស្ទើរតែព្រលែងដៃទះនាងតូចមួយកំផ្លៀងទៀតទៅហើយ តែរាងក្រាស់ឃាត់ទាន់
"បានហើយឆូអុីបងថាអូនក៏ហួសហេតុដែរ កុំបង្ខំនាងអី អោយនាងធ្វើអីតាមចិត្តនាងទៅ ធ្វើបែបនេះ មានតែមិនសប្បាយចិត្តទាំងសងខាងទេ ឆាប់ឡើងឡានទៅគេមើលច្រើនណាស់"ជេយ៍និយាយហើយបើកទ្វារឡានអោយឆូអុី ទើបដើរមកបើកទ្វារអោយរាងស្តើងម្តងតែនាងក៏និយាយ
"មិនបាច់ទេខ្ញុំបើកខ្លួនឯងបាន"នាងតូចនិយាយរាងក្រាស់ក៏តបទៅវិញធ្វើអោយនាងលឺហើយឈឺចាប់មិនស្ទើរឡើយ
"អ្នកណាថាខ្ញុំចង់បើកទ្វារឡានអោយនាង ខ្ញុំខ្លាចនាងក្បត់ពាក្យសន្យាមិនចូលឡានហើយរត់ចោលឆូអុីទៅវិញទេ"ជេយ៍និយាយ ធ្វើមុខតូចឡើងស្ពឹកអស់នាងងក់ក្បាលមុននិងតបទៅគេវិញទាំងញញឹមខ្សោះ
"ហុឹស លោកកុំភ័យអី ខ្ញុំជាមនុស្សពេញលក្ខណៈ មិនយកសម្តីខ្លួនឯងមកលេងសើចទេ"ពាក្យសម្តីស្រីតូចនិយាយទៅកាន់រាងក្រាស់ជាមួយនិងមុខស្មើមាំដាក់គេ នាងនិងមិនទន់ជ្រាយអោយគេឃើញជាដាច់ខាត ជេយ៍ញញឹមចុងមាត់មុននិងតប
"ខ្ញុំទុកចិត្តបានយ៉ាងមិចបើមិញនេះ នាងទើបនិយាយថាចង់រត់គេចនោះ"ជេយ៍និយាយនាងតូចសម្លឹងមុខគេចំមុននិងតប
"ព្រោះតែពួកលោកចង់ផ្លាស់ប្តូរសម្លៀកបំពាក់ខ្ញុំធ្វើអី តាមពិតពីមុនខ្ញុំធ្វើតាមពួកលោកគ្រប់យ៉ាងទេតើ"នាងតូចនិយាយ មិចក៏នាងមានអារម្មណ៍ថាឆ្អែតចិត្តចំពោះបុរសម្នាក់ដែលឈរនៅចំពោះមុខនាងម្ល៉េះ
"បានហើយកុំនិយាយច្រើនចូលឡានទៅ"ជេយ៍និយាយហើយទាញទ្វារឡានបើកអោយនាងតូចតែនាងទៅបេះដៃគេចេញមុននិងនិយាយ
"ប្រាប់ហើយថាខ្ញុំបើកខ្លួនឯងបាន"នាងប្រាប់ទៅគេទាំងមុខក្រញ៉ូវមិនពេញចិត្ត
"ឆាប់ចូលទៅកុំរឹងពេក"គេនិយាយទាំងញញឹមភ្នែកសម្លឹងមើលស្រីតូចដែលសម្លក់គេ មុននិងមើលនាងចូលឡានបានរៀបរយទើបបិទទ្វារឡានហើយដើរសម្តៅទៅកន្លែងបញ្ជា ចង្កូតទាំងញញឹម។
«ភូមិគ្រឹះផាក»
   ជិះអស់ជាច្រើនម៉ោង ឡានរបស់កូនប្រុសតែមួយនៃភូមិគ្រឹះផាកក៏បើកចូលមកក្នុងភូមិគ្រឹះវិញបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល4ថ្ងៃ
"ស្វាគមន៍មកកាន់ភូមិគ្រឹះផាក"ជេយ៍បើកទ្វារឡានអោយនាងតូចឆូអុី ហើយនិយាយពាក្យស្វាគមន៍ទាំងញញឹមផ្អែមល្ហែម ឆូអុីចុះពីឡានទាំងញញឹមញញែម ភ្នែកសម្លឹងមើលទៅភូមិគ្រឹះធំស្កឹមស្កៃទាំងរំភើបចិត្ត ខុសពីម្នាក់ទៀតដែលចុះពីលើឡានភ្លាមរត់ទៅលេងជាមួយឆ្កែបាត់ ដោយមិនបានរវីរវល់និងភូមិគ្រឹះដ៏ធំមហាសាលនៅនិងមុខនាងឡើយ
"អីយ៉ា ពួកឯងពិតជាគួរអោយស្រឡាញ់ណាស់តើឈ្នោះអីទៅ"នាងតូចនិយាយជាមួយឆ្កែប៉ុន្មានក្បាលនៅនិងមុខ នាងអង្អែលរោមទន់ៗរបស់ពួកវាយ៉ាងរីករាយ
"អរ ពួកឯងពិតជាចិត្តអាក្រក់ណាស់សូម្បីតែឈ្មោះ ក៏ពួកឯងកំណាញ់មិនចង់ប្រាប់យើងដែរ"នាងតូចនិយាយទាំងញញឹមស្រស់ ទោះពួកវាស្តាប់មិនបាន និយាយមិនកើតតែវាគួរអោយស្រឡាញ់ មើលចុះមាឌរបស់ពួកវាធំៗស្ទើរប៉ុនមាឌរបស់នាងទៅហើយ
"រវល់លេងជាមួយឆ្កែនិងហើយ មិនចូលទៅក្នុងទេហេស"មិញនេះពេលដែលរាងក្រាស់រវល់និយាយជាមួយឆូអុីងាកម្តងទៀតក៏ឃើញនាងតូចកំពុងលេងជាមួយឆ្កែទៅហើយ
"អត់ទេ អត់ទេ លោកចូលទៅខ្ញុំចង់នៅទីនេះ នៅលេងជាមួយពួកវា"នាងតូចគ្រវីក្បាលប្រកែកនាងមកទីនេះគឺគ្រាន់តែជូនបងស្រីមក រឿងអីផ្សេងនាងមិនពាក់ព័ន្ធទេអញ្ចឹងនាងក៏មិនដឹងចូលទៅធ្វើអីដែរ
"ចូវ៉ា ចូវូ ឆាប់ទៅអោយឆ្ងាយទៅ"ជេយ៍បានដេញឆ្កែរបស់គេអោយដើរចេញ ឆ្កែទាំងនោះក៏ចេញទៅមែន នាងតូចក៏ស្រែកឃាត់ឆ្កែ
"អេ ពួកឯងចង់ទៅណា ឆាប់មកវិញ មកវិញភ្លាម"នាងតូចលាដៃហៅឆ្កែ មើលតែនាងកង្រីលាដៃហៅព្រះស្វាមីទៅហើយ តែឆ្កែទាំងនោះនាងកាន់តែនិយាយពួកវារត់កាន់តែលឿន
"លោកឯងចិត្តអាក្រក់ណាស់"បន្ទាប់ពីហៅឆ្កែមិនមកនាងក៏ងាកមកសម្លក់រាងក្រាស់ដែលនៅពីក្រោយខ្នងទាំងខឹង គេពិតជាចិត្តអាក្រក់ណាស់នាងពិតជាឆ្ងល់មែនគ្រាន់តែនាងមិនចូលទៅក្នុងជាមួយវាធ្វើអោយគេខាតបង់អីទៅ
"កុំនិយាយច្រើនដើរតាមមក"រាងក្រាស់និយាយនាងតូចក៏ស្ទុះងើបហើយដើរតាមគេ
"តោះឆូអុី"ពេលដើរមកដល់កន្លែងដែលឆូអុីឈរចាំ រាងក្រាស់ក៏បបួលនាងព្រមទាំងលូកដៃទៅកាន់ដៃនាងផងដើម្បីផ្តល់ការកក់ក្តៅ និងចង់បញ្ជាក់ប្រាប់នាងថាអោយទុកចិត្តលើគេ។ស្រីតូចដែលដើរតាមពីក្រោយសម្លឹងមើលដៃដែលរាងក្រាស់ចាប់ដៃបងស្រីខ្លួនមើលទៅពិតជាកក់ក្តៅណាស់ នាងក៏ចង់មានមនុស្សម្នាក់ចាប់ដៃនាងបែបនេះដែរនៅថ្ងៃអនាគត តែពេលនេះនាងបានត្រឹមក្តាប់មាត់ញញឹមស្ងួតហើយដើរក្រពាត់ដៃទៅក្រោយប៉ុណ្ណោះ

បម្រាមស្នេហ៍💔🔥Where stories live. Discover now