នៅក្នុងរឿងព្រេង មិនថាទេវកថាដែលមានសត្វមច្ឆានៅក្នុងនោះ ពួកវាតែងតែរំលេចឡើងនូវរូបរាងដ៏ឥតខ្ចោះ។ជាមួយនឹងកន្ទុយធំនិងវែងដែលមានពណ៌ខុសៗគ្នា ក៏សុទ្ធតែបានលម្អឲ្យមច្ឆាទាំងនោះស្រស់ស្អាតខ្លាំងមួយកម្រិត។បើមច្ឆាកើតមកអមដោយភាពឥតខ្ចោះអញ្ចឹង តើសាច់របស់វាអាចជួយអ្វីបានខ្លះទៅ?
"បើឯងមិនត្រឡប់មកវិញជាមួយនឹងសាច់មច្ឆាមួយក្បាលនោះទេ កុំសង្ឃឹមថានឹងបានឃើញឪពុករបស់ឯងម្ដងទៀតឲ្យសោះ"ស្រីស្រស់បន្លឺសំនៀងដ៏ក្រលួចរបស់ខ្លួន រួចបញ្ជាឲ្យអ្នកបម្រើជម្លៀសមនុស្សតូចទាបចាកចេញពីដំណាក់របស់នាង។
ផឹប
រាងកាយតូចស្ដើងត្រូវមនុស្សជាច្រើនបោះចេញពីទ្វាដំណាក់និងមិនអាចឈានចូលទៅម្ដងទៀត បើសិនជាមិនបាននាំមកជាមួយនឹងអ្វីដែលម្ចាស់ស្រីត្រូវការ។ថេយ៉ុងក្រោកឈរទាំងមិននឹងខ្លួន គេសម្រក់ទឹកភ្នែករួចមើលទៅកាន់ដំណាក់ជាលើកចុងក្រោយមុននឹងចាកចេញទៅតាមបញ្ជារបស់ម្ចាស់ស្រី។
ថេយ៉ុង គីម គឺជាក្មេងប្រុសអាយុ18ឆ្នាំម្នាក់ដែលជាក្មេងបម្រើឲ្យអ្នកនៅដំណាក់មួយនេះតាំងពីតូចមក។ដោយសារតែឪពុករបស់គេកំពុងតែមានជំងឺធ្ងន់ធ្ងរ ទើបគាត់ផ្អាកការងារទៅសម្រាកនៅលើគ្រែងើបមិនរួច តម្រូវឲ្យថេយ៉ុងត្រូវឈប់រៀនតាំងពីអាយុ16ដើម្បីធ្វើការងារជំនួសឪពុករបស់គេ ក្នុងការបានប្រាក់ទៅទិញថ្នាំមកព្យាបាលគាត់។តែជាអកុសល ម្ចាស់ស្រីនៅដំណាក់មួយនេះ នាងមានជំងឺមួយដែលធ្វើឲ្យសម្រស់របស់នាងធ្លាក់ចុះ ស្បែកប្រែជាជ្រីជ្រួញពីមួយថ្ងៃទៅមួយថ្ងៃ ឯសក់ក៏ចាប់ផ្ដើមជ្រុះជាបន្តបន្ទាប់ទាំងដែលនាងមានអាយុទើបតែ25ឆ្នាំ។ហើយគ្រូពេទ្យណាក៏មិនអាចរកឃើញពីជំងឺរបស់នាង ទើបចុងក្រោយមានគ្រូពេទ្យដ៏ល្បីម្នាក់ប្រើប្រាស់នូវការព្យាបាលពីគម្ពីរបុរាណ ដោយត្រូវបរិភោគសាច់ស្ដេចនៃមច្ឆាស្រស់ទើបនាងអាចជាពីជំងឺបាន ព្រោះសាច់របស់ស្ដេចនៃមច្ឆាជាថ្នាំដ៏ពិសេសអាចជួយឲ្យមានសម្រស់និងអាយុឋិតថេរដូចមច្ឆា រួចមានកម្លាំងខ្លាំងក្លាដូចស្ដេចមច្ឆាផងដែរ។

YOU ARE READING
ស្ដេចនៃមច្ឆា [១ភាគចប់]
Truyện Ngắnសាច់របស់ស្ដេចមច្ឆា គឺជាថ្នាំជំនួយដល់សម្រស់ One short