EP1 : Scoups daddu

253 26 4
                                    

      នៅក្នុងទីក្រុងសេអ៑ូលជាទីកន្លែងដែលមនុស្សទូទាំងពិភពលោកប្រាថ្នាចង់ទៅ ចង់ស្គាល់ មានវប្បធម៌និងអរិយធម៌ប្លែកៗ គួអោយចង់សិក្សា ។ បើនិយាយពីអ្នកមានឥទ្ធិពលវិញនៅទីនោះគឺមិនខ្វះទេ ហើយថែមទាំងសម្បូរទៅដោយអ្នកមានសមត្ថភាព និងស្រស់សង្ហាថែមទៀតផង

     "គម្រោងនេះអ្នកណាជាអ្នកធ្វើ? " ពាក្យសម្តីស្រាលៗតែស្តាប់ទៅព្រឺរោម បន្លឺចេញពីមាត់របស់អ្នកកម្លោះរូបសង្ហា មុខមាំ គឺអ្នកប្រុស seungcheol នេះឯង

     " គឺ...អ្នកចូលថ្មីជាអ្នកធ្វើ គេអះអាងថា បើផ្តល់អោកាសអោយគេបញ្ចេញសមត្ថភាព គេនិងមិនធ្វើអោយក្រុមហ៑ុនខកបំណងទេ " Jគឺជាលេខារបស់seungcheol

     
      " គេនិយាយប៉ុន្នឹង ឯងក៏អោយគម្រោងនេះទៅគេ?" Seungcheolនិយាយហើយ ក៏បោះឯកសានោះទៅលើតុរ

    " សុំទោសលោកប្រធាន ខ្ញុំអោយគម្រោងនេះទៅគេធ្វើព្រោះតែយល់ថាគេក៏មានសមត្ថភាពគួរសមដែរ ហើយណាមួយគម្រោងនេះក៏មិនមែនជាគម្រោងធំអីដែរ  " J

    "មិនថាធំ រឺតូច វាសុទ្ធតែផ្តល់ផលប្រយោជន៍ដល់ក្រុមហ៑ុន ឯងគិតថានេះជារឿងលេងសើច? " ពាក្យសម្ដីស្មើៗ តែអាចធ្វើអោយអ្នកស្តាប់មានអារម្មណ៍ថាព្រឺ

Seungcheolបន្ត   " បានហើយ យើងមិនចង់និយាយច្រើននោះទេ បញ្ឈប់ការងារនាងទៅ "

      ពាក្យសម្ដីគ្រប់ម៉ាត់របស់គេ បានបញ្ជាក់យ៉ាងច្បាស់ថាCEOសង្ហាម្នាក់នេះជាមនុស្សយ៉ាងមិច នឹងធឹង ប្រកាន់ជំហរផ្ទាល់ខ្លួន បែបនេះទើបអាចក្លាយជាCEOទាំងវ័យប៉ុណ្ណេះបាន

    <កាត់>

  
    នៅក្នុងហាងដែលដេគ័រដោយផ្កាគ្រប់ប្រភេទ ចម្រុះពណ៌ គ្រាន់តែក្រឡេកមើលក៏ដឹងដែរថា ម្ចាស់ហាងនេះគឺមិនធម្មតា។
    នៅក្នុងហាងមាននារីម្នាក់...អូ មិនមែនទេ គឺបុរស់ម្នាក់ក៏ពុងតែដើរមើលការងារបុក្គលិករបស់គេ សម្រស់ឆើតឆាយ គ្រាន់តែពាក់ជាមួយអាវសរធម្មតា ក៏មើលទៅលេចធ្លោ និងគួអោយទាក់ទាញ់ទាំងប្រុសទាំងស្រី

     " បងៗហា៎ ថ្ងៃនេះខ្ញុំមិនបាននៅហាងពេញមួយថ្ងៃទេ ខ្ញុំចង់ទៅលេងមិត្តខ្ញុំបន្តិច ខានទាក់ទងគ្នាជាងពីអាទិត្យហើយ ខ្លាចតែវាងាប់បាត់ទេនៀក៎ " jeonghan និយាយបណ្តើរសើចបណ្ដើរ ហើយក៏ដើរចេញទៅក្រៅហាង ជិះឡានចេញទៅបាត់ទៅ

we just FRIEND ? Where stories live. Discover now