Ep1

334 38 2
                                    

     នៅក្នុងសកលវិទ្យាល័យមួយដែលល្បីនៅកណ្ដា
លទីក្រុងបាងកកពេលនោះយើងសង្កេតឃើញថាមានសិស្សប្រុសម្នាក់កំពុងតែអង្គុយមើលសៀវភៅនៅលើបង់ក្រោមដើមឈើធំមួយនៅខាងក្រោយអគារសិក្សារបស់គេ។សិស្សប្រុសម្នាក់នោះគេមានរូបរាងតូចស្តើងមុខមាត់បើមើលយូរទៅគឺស្អាតជាងមនុស្សស្រីទៅទៀត គេម្នាក់នោះមានឈ្មោះថា fourth nattawat គេគឺជាកូនកំព្រាប៉ាម៉ាក់របស់គេបានស្លាប់ចោលគេទាំងពីគេរៀននៅអនុវិទ្យាល័យមកម្លេស។

<ឯងមកអង្គុយអីនៅត្រង់នេះ ដឹងទេយើងខំតែដើររកឯងឡើងពេញនិងហើយឯងដឹងទេ>ពេលនោះក៏មានសិស្សប្រុសម្នាក់ទៀតបានដើរមកវាយស្មារបស់រាងតូចយើងពីខាងក្រោយហើយគេក៏បានសួរទៅកាន់រាងតូច ហើយគេម្នាក់នោះផងដែរមានឈ្មោះថា Gemini Norawit គេគឺជាកូនអ្នកមានបំផុតនៅក្នុងប្រទេសថៃនេះ។ Gemini fourth គេគឺជាមិត្តនិងគ្នាទាំងពីបឋមហើយgeminiគេក៏បានជួយfourthមកច្រើនដែរហើយពេលនេះផងដែរគឺពួកគេរៀនឆ្នាំទី៣ហើយ

<គឺយើងមកអង្គុយនៅទីនេះយូរហើយ> fourth ក៏បានឆ្លើយតបទៅកាន់ Gemini ទងមិនបានមើលមុខគេទេ

<ហើយឯងកើតអីថ្ងៃហ្នឹងបានជាយើងសួរឯងមួយម៉ាត់ឯងឆ្លើយមួយម៉ាត់បែបនេះ> Gemini គេបានសួរដោយការងឿយឆ្ងល់ព្រោះ fourth គេមិនដែលអីចឹងទេរាល់ដងពេលគេសួរក៏ឆ្លើយមកវិញជាហូរហែតែថ្ងៃនេះសួរមួយបែរជាឆ្លើយមួយមិនដូចរាល់ដង

<គ្មានអីទេថ្ងៃនេះយើងគ្រាន់តែមានអារម្មញ៍មិនល្អតែពិននឹងឯង> fourth គេតបទាំងមិនមើលមុខ Gemini ដដែល Gemini ដោយឃើញថា fourth ឆ្លើយមួយគេនៅតែមិនងាកមើលមុខរបស់ខ្លួនបែបនេះក៏បានយកដៃរបស់ខ្លួនទៅចាប់មុខរបស់រាងតូចអោយមើលមកខ្លួន

<បើគ្មានអីទេឯងនិយាយមិចមិនមើលមុខយើង ឬក៏មានអ្នកណាមកធ្វើអីឯងមែនទេឆាប់ប្រាប់យើងមកយើងនិងទៅចាត់ការគេអោយ> Gemini ពេលយកដៃបែរមុខ fourth ហើយសួរព្រោះគេគិតថានិងមានអ្នកធ្វើអោយរាងតូចអារម្មណ៍មិនល្អជាមិនខាន

<គឺគ្មានអ្នកណាមិនធ្វើអោយយើងមានអារម្មណ៍មិនល្អទេ គឺថ្ងៃនេះអារម្មណ៍របស់យើងមិនល្អដោយខ្លួនឯងនោះទេ បានហើយយើងគិតថាពួកយើងទៅថ្នាក់ទៅជិតដល់ម៉ោងចូលរៀនហើយ>fourth ក៏បានប្រាប់ gemini ថាគ្មានអ្នកណាមកធ្វើអីគេនោះទេ ហើយក៏បានបបួលគេទៅថ្នាក់រៀនដោយមិនចង់អោយ Gemini គេសួរនាំច្រើនជាងនេះទៀត។

           +ពេលល្ងាច
    ពេលម៉ោងចេញផ្ទក៏បានមកដល់សិស្សទាំងអស់ក៏បានចេញទៅផ្ទះព្រមទាំង geminifourth ផងដែរតែពេលដែរដើរទៅចំណតឡាន Gemini គេក៏បានបបួលរាងតូចទៅហូបអី

<Fot ឯងទៅហូបអីនៅខាងក្រៅជាមួយនិងយើងដែរទេ>Gemini សួរណាមួយពួកគេក៏មកឡានជាមួយនិងគ្នាព្រោះរាងក្រាស់គេតែងតែទៅយករាងតូចមកសាលាជាមួយនិងគ្នារាល់ព្រឹក

<អត់ទេយើងមិនទៅនោះទេព្រោះថាល្ងាចនេះ p'dunk និង p'Phuwin គឺពួកគាត់មិននៅបន្ទប់នោះទេដូច្នេះយើងមិនចង់ទុកបន្ទប់ចោល> fourth ក៏បានបដិសេធដោយយលលេសថា dunk និង Phuwin ពួកគេមិននៅបន្ទប់

<មិនអីនោះទេពួកយើងទៅតែមួយភ្លេតនោះទេណាៗៗៗទៅៗបានគ្នាជាមួយនិងយើង តែយើងគិតថាបើឯងមិនទៅក៏មិនបានដែរព្រោះថាឯងមកជាមួយនិងដូច្នេះហើយឯងត្រូវតែទៅ> Gemini គេនៅតែបបួល fourth ដដែលៗហើយនឹកគិតថារាងតូចមកជាមួយនិងគេដដែលបើគេមិនទៅក៏មិនកើតដែរ

<អឺៗយើងទៅក៏បានដែរ តែយើងសូមប្រាប់អោយហើយណាថាយើងទៅតែមួយភ្លេតទេណា>fourth គេយល់ព្រមទៅជាមួយរាងក្រាស់ ទោះជាយល់ព្រមមែនតែរាងតូចរបស់យើងក៏បានសម្លក់រាងក្រាស់ផងដែរដោយសារតែគេធ្វើអីក៏មិនអាចប្រកែកនិងរាងក្រាស់បានដែរ ហើយបន្ទាប់មកពួកគេក៏បាននាំគ្នាឡើងឡានហើយបើកចេញទៅ

Thank you for reading 🙏🏻😊

To be continued.....😘
 

មនុស្សពិសេស👨‍❤️‍👨Where stories live. Discover now