ភាគទី21:បងកុហកខ្ញុំ

1.1K 89 3
                                    

ងាកមកអ្នកម្ខាងនេះវិញក៏មិនចាញ់អ្នកខាងនោះប៉ុន្មានដែលគិតតែពីរសួរនាំអ្នកម្ខាងទៀតមិនឈប់។

"Phuwinយប់ហើយឆាប់គេងកុំមករករឿងបងបានទេរឿងនៅក្លឹបបងមិនទាន់និងដោះស្រាយផងអូនដឹងទេពេលមានរឿងម្តងៗបងខាតប៉ុណ្ណាទេ"pond

"នេះ!!.បងជាម្ចាស់ក្លឹបដែលពួកខ្ញធ្វើការមែនទេ?បងកុហក..កុហកខ្ញុំបងសម្លាប់មនុស្សបងជាមនុស្សអាក្រក់"phuwin

នាយដើរទៅក្បែររាងល្អិតតែរាងល្អិតព្យាយាមថយក្រោយមិនឈប់។

"កុំមកក្បែរខ្ញុំឈរនេះថូផ្កាប្រយ័ត្នខ្ញុំគប់បងទៅនេះតើនៅមិនដឹងផ្សេងទៀតមែនទេបងនៅមានរឿងអីកុហកខ្ញុំទៀត"

"ភីវីនស្តាប់បងនិយាយសិនក្លឹបនេះជាក្លឹបរបស់មិត្តបងទេវាទៅបារាំងប្រហែលជាពីរឆ្នាំវាផ្ញើអោយបងមើលអោយសិនទេកុំខឹងបងណាមក!មកជិតបងវិញណាអ្នកណាទៅដាច់ចិត្តកុហកមនុស្សឆ្លាតដូចជា
ភូវីននោះ"pond

"អត់ទេបងនៅតែខុស!ខុសៗខុសដែលបងកុហកខ្ញុំបងសម្លាប់មនុស្សស្រស់ៗកន្លងមកខ្ញុំគិតថាបងការពារមើលថែខ្ញុំតែនេះមែនទេការងារដែលបងធ្វើគឺ.."phuwin

"បើប្រាប់មិនស្តាប់បងទុកអោយអូននៅខុនដូរបន្តបងមានការងារត្រូវដោះស្រាយបន្តអូនឆាប់គេងទៅ
ដរាបណាបងនៅមានជីវិតអូនមិនបាត់ទៅណាទេ"pond

"តែខ្ញុំចង់អោយបងឈប់ធ្វើរឿងទាំងនេះយើងមកតស៊ូធ្វើរឿងល្អៗជាមួយគ្នាទៅអូនសុខចិត្តលំបាកជាមួយបង"
រាងល្អិតដើរដល់ទល់មុខរាងក្រាស់និយាយទៅកាន់ដៃគេទាំងអួលដើមកទឹកភ្នែករលីងរលោងព្រមទាំងកាន់ដៃរបស់នាយទាំងសងខាងអង្រួនតិចៗ។

"អូនគេងសិនទៅបងថាព្រឹកឡើងចាំនិយាយគ្នាបន្តទៀតណា" pond

"បងចង់ទៅណាមិនអោយទៅទេអូនខ្លាចមានគ្រោះថ្នាក់"phuwin

"ស្តាប់បងណាអូននៅទីនេះហើយបងទៅជួយមនុស្សម្នាក់គេក៏ជាផ្នែកសំខាន់សម្រាប់អូនដែល"
នាយវៃជញ្ជាំងរាងល្អិតរហូតដល់សន្លប់បន្ទាប់មកនាយលើកភូវីនដាក់លើគ្រែព្រមទាំងចេញទៅដោយទុកអោយកូនចៅរបស់ខ្លួនយាមនៅមុខខុនដូរប្រហែលជា5នាក់។

Mafia hides its face ss1(End)Where stories live. Discover now