EP2

1 0 0
                                    

ជាអ្នកណាមិនដឹងទេប៉ុន្តែបើជាកំលោះតូចរបស់យើងវិញ របស់ណាក៏ដោយឲ្យតែគេស្រឡាញ់ចង់បានហើយគឺគេត្រូវតែបានបើសិនជាគេមិនបានអ្នកណាក៏មិនអាចបានរបស់នោះដូចគ្នាដែរ មនុស្សដូចជាគេបើថាស៊ូគឺស៊ូដល់ទីបំផុតមិនងាយចុះចាញ់អ្វីដល់ងាយៗឡើយ។

< អ្នកមីង >
< អៅកូនចាន់ មកផ្ទះមីងមានការអ្វីមែនទេកូនចូលមកខាងក្នុងសិនមក >
< បើអ្នកមានគឺអ្នកម៉ាក់ខ្ញុំគាត់បានធ្វើបង្អែម ទើបគាត់ឱ្យខ្ញុំយកមកឱ្យ អ្នកមីង ភ្លក់មើល ចង់ដឹងថារសជាតិយ៉ាងម៉េចដែរ >
< នេះពិបាកដល់កូនហើយ >
< បាទមិនពិបាកអ្វីទេអ្នកមីង រឿងបន្តិចបន្តួចប៉ុណ្ណោះ >
< បើអញ្ចឹងចាំមីងនៅត្រង់ហ្នឹងហើយ ចាំមីង យកទៅដូរចានឱ្យណា >
< បាទអ្នកមីង >
< យប់នេះបងត្រូវតែក្លាយជារបស់ខ្ញុំ ខ្ញុំមិនឱ្យបង គេចពី កណ្ដាប់ដៃខ្ញុំរួចឡើយវ៉ាងអ៊ីបូ>ចាន់ពោលឡើងទាំងញញឹមចុងមាត់  លាក់គំនួច មិនដឹងថាគេកំពុងគិតអ្វីនឹងមានបំណងអ្វីនោះទេ
< កូនចាន់នេះរួចហើយកូន ហើយមីងផ្ដាំអរគុណដល់ម៉ាក់ កូនផង ដែលមានទឹកចិត្ត យកមកឱ្យមីងទាំងយប់បែបនេះ >
< បាទមិនអីទេអ្នកមីង >
<ចា៎មីងអគុណម្ដងទៀតណា>
<បាទអ្នកមីងតែថានេះបងបូគាត់ មិនទាន់ត្រឡប់មកផ្ទះវិញទេឬអ្នកមីង >
< អ៎គឺនៅទេ ឮនិយាយថាយប់ជ្រៅបន្តិចទើបមកដល់ផ្ទះ តើកូនមានអ្វីជាមួយនឹងបងដែលឬក៏អត់ >
< បាទគឺអត់មានទេគ្រាន់តែសួរធម្មតា ប៉ុណ្ណោះអ្នកមីង >
< ចាសបើអញ្ចឹង កូន ប្រញាប់ទៅវិញទៅ នេះក៏យប់ដែរហើយ ប៉ាម៉ាក់ កូន ច្បាស់ជាបារម្ភមិនខានទេ>
< បាទអ្នកមីងអញ្ចឹងខ្ញុំសុំលាអ្នកមីងទៅសិនហើយ>
< ចាសធ្វើដំណើរដោយសុវត្ថិភាពណាកូន>
<បាទ>
<អូយ> ដើរទើបតែបានប៉ុន្មានជំហានស្រាប់តែរៀនតូចវិលមុខរកដួលទៅហើយ តែក៏សំណាងល្អព្រោះបានអ្នកស្រីវ៉ាងជួយទ្រ
<នេះកូនកើតអីនឹងកូនចាន់?>
< ប្រហែលជាខ្ញុំខ្សោយពេកដោយសារតែញ៉ាំអាហារមិនបានទៀងទាត់ តែខ្ញុំមិនអីទេអ្នកមីងខ្ញុំសូមទៅផ្ទះសិនហើយ>
< នេះកូនទៅបានយ៉ាងម៉េចទៅបើគ្រាន់តែដើរប៉ុណ្ណឹងក៏រកដួលទៅហើយមីងថាកូននៅ សម្រាក ផ្ទះមីងមួយយប់សិនទៅចាំមីងប្រាប់ប៉ាម៉ាក់របស់កូនឲ្យ>
< ប៉ុន្តែ >
< គ្មានប៉ុន្តែអ្វីទាំងអស់សម្រេចតាមហ្នឹងទៅចុះព្រោះ មីងបារម្ភ ខ្លាចមានបញ្ហាតាមផ្លូវព្រោះឥឡូវក៏យប់ដែរហើយ>
<បាទអគុណខ្លាំងណាស់អ្នកមីង>
< មិនអីទេមក មីងនាំទៅសម្រាកនៅឯបន្ទប់កូនបូ>
<បន្ទប់បងបូហេស?>
< មែនហើយមានអ្វីមែនទេកូន >
< គឺខ្ញុំខ្លាចថាគាត់មិនឲ្យខ្ញុំគេងជាមួយនោះទេអ្នកមីង ព្រោះគាត់ស្អប់ខ្ញុំខ្លាំងណាស់អ្នកមីងក៏ដឹងដូចគ្នាដែរ ទើបខ្ញុំខ្លាច >
< កូនមិនបាច់ខ្លាចទេមានមីងនៅជាមួយហើយ កូនបូរគេច្បាស់ជាមិនហ៊ានធ្វើអ្វីកូននោះទេជឿមីងទៅ>
< តែថា >
< ឈប់ប្រកែកជាមួយមីងទៀតទៅមកមីងនាំទៅសម្រាក >
< បាទអ្នកមីង >
<ម៉ោះមួយៗថ្នមៗប្រយ័ត្នណា>
<បាទ>
<ក្រាក>

កំពូលប្រពន្ធWhere stories live. Discover now