ភាគ១ ជួយក្មេងយកបុណ្យ

627 40 1
                                    

+ផ្ដេីមរឿង
ខ្លឹបរាត្រីមានភ្លេីងពណ៌ចំរុះចែងចាំងអមដោយ
បទភ្លេងកន្ត្រាក់ញាក់អារម្មណ៍ធ្វេីអោយចិត្ត
រំជេីបរំជួលដោយមិនអាចហាមបាន។
ខ្លឹបរាត្រីមួយនេះបេីកជារាងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ល្ងាចតទៅ រហូតដល់ម៉ោង៦ព្រឹកទេីបគេបិត។

ក្រលេខទៅមេីលជ្រុងម្ខាងន័យខ្លឹប យេីងក
ឃេីញបុរសមាឌធំរាងសង្ហាម្នាក់កុំពុងតែអង្គុយ
លេីកជេីងដាក់លេីតុដៃលេីកវីស្គីមកក្រេប
តិចៗ ភ្នែកសម្លឹងទៅស្រីស្អាតដែលរាំរែកលេី
ឆាកយ៉ាងស៊ិចស៊ីនោះ គេសម្លឹងមិនដាក់ព្រោះ
វាជួយអោយនាយរំសាយភាពតានតឹងក្នុងទ្រូង
ដែលសេសសល់ពីការងារ។
ខណៈនាយកុំពុងតែផ្ចង់អារម្មណ៍ទៅលេីស្រី
ស្អាត កស្រាប់តែមានក្មេងមាឌតូចល្អិតរត់ត្រ ហេបត្រហបចូលមកពួនក្បែរជេីងនាយ លេីក្បាលគេមានពាក់កាសធំមានស្លឹកត្រចៀកឆ្មា
ការស្លៀកពាក់កមិនទំនងជាកូនអ្នកអត់ឃ្លានដែរ ចុះហេតុអីគេរត់មេីលតែជួបម្ចាស់បំ ណុលចឹង??

«សូច...កុំមាត់ ពូកុំប្រាប់គេណាថាខ្ញុំនៅទីនេះ
អីណា»ក្មេងតូចងេីយមុខឡេីងលេីកដៃដាក់
លេីបបូមាត់ជាសញ្ញាប្រាប់ទៅមនុស្សចាស់កុំ
អោយនិយាយ គេត្បុលខ្លួនចូលសឹងតែនៅ
ក្រោមជេីងនាយទៅហេីយខណៈមនុស្សដែល
តាមគេនោះចូលមកដល់។
ទន្ទឹមគ្នានោះ កមានបុរសមាឌធំៗបីបួនអ្នក
រត់មកដល់កន្លែងដែលក្មេងបានពួន ពួកគេរេ
ភ្នែកសម្លឹងរកមេីលក្មេងប្រុសដែលរត់មិញ
នេះចុះឡេីង តែរកយ៉ាងណា កមិនឃេីញទេីប
ពួកគេបំបែកគ្នាឆែកឆេពេញមួយខ្លិប។

ក្អឹក!!!សម្លេងលេបទឹកមាត់របស់ក្មេងតូច
គេដូចជាភ័យខណៈបុរសទាំងនោះព្យាយាម
តាមរកគេ ហេីយខណៈនោះកមានសម្លេង៖
«ពួកគេជាម្ចាស់បំណុលឯងហ្ហេស?»
ម្ចាស់សម្លេងដែលស្ងាត់ជាយូកសួរឡេីង
បន្ទាប់ពីកាត់ន័យថា មួយក្រុមនោះជាម្ចាស់
បំណុលក្មេងក្រោមជេីងខ្លួន
«មិនមែនទេលោកពូ ពួកគេជាមនុស្សរបស់
លោកប៉ាខ្ញុំ បេីពួកគេរកខ្ញុំឃេីញណា ច្បាស់
ជាចាប់ខ្ញុំទៅវិញមិនខានឡេីយ ខ្ញុំមិនទាន់
ចង់ទៅទេ ព្រោះមិត្តភក្កមិនទាន់មកជុំគ្នានៅឡេីយ»ក្មេងឆ្លេីយហូហែរ ថែមទាំងបម្រុង
ងេីបចេញពីកន្លែងនឹងទៀតផង តែក្រុមកូន
ចៅលោកប៉ារាងល្អិតកត្រឡប់មកវិញ រកអ្វី
មិនទាន់ ក្មេងតូចកផ្ដួលខ្លួនក្រាបលេីទ្រូងមាំ
ទាំរបស់មនុស្សចាស់ដែលពុំធ្លាប់គ្នាពីមុនមក។
ឃេីញក្មេងដូចជាចង់នៅសប្បាយ មនុស្ស
ចាស់កទាញអាវធំរបស់ខ្លួនដែលមនុស្សភាគ
ច្រេីនគ្មានសំណាងបានហិត គេមកគ្របពីលេីក្បាលនឹងខ្នងតូចដូចជាក្មេងស្រីនោះយ៉ាងជិត
មុននឹងញញឹមគួចចុងមាត់។

🔞រាត្រីពណ៌ក្រហម💋Where stories live. Discover now