លុះដល់ពេលល្ងាចមុននឹងទៅដើរលេងថេហ្យុងបាននាំជុងហ្គុកមកកន្លែងរស់នៅរបស់ខ្លួនសិនដោយថេហ្យុងគេរស់នៅ Apartment មួយ។ថេហ្យុងបាននាំជុងហ្គុកចូលមកក្នុង Apartment របស់ខ្លួនដោយឃើញថា Apartment របស់ថេហ្យុងពិតជាធំណាស់ ធំជាងផ្ទះជួលរបស់ជុងហ្គុកទៅទៀត។
" បងអង្គុយលេងសិនទៅ អូនទៅងូតទឹកប្ដូរខោអាវសិន " ថេហ្យុងនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់បាត់ ឯនាយក៏ដើរមកអង្គុយលើសាឡុងដោយសម្លឹងមើលជុំវិញនោះទាំងចំហមាត់។
Apartment របស់ថេហ្យុងមិនត្រឹមតែធំនោះទេហើយក៏ប្រណិតណាស់ដែរ តាមមើលថេហ្យុងប្រហែលជាកូនអ្នកមានខ្លាំងហើយ។
" គេកូនអ្នកមានយ៉ាងនេះ ប្រហែលជាគេយកឯងលេងសើចទេដឹង បើគេស្រឡាញ់ឯងមែនក៏ឋាន:ពួកយើងមិនសមគ្នាដែរ " ជុងហ្គុកក៏គិតបែបនេះចេញមក ខ្លួននាយក្រហើយកំព្រាទៀតម៉េចនឹងអាចសាកសមទាក់ទងជាមួយថេហ្យុងនោះ ហើយជុងហ្គុកក៏បានដកដង្ហើមធំចេញមក។
ជុងហ្គុករង់ចាំថេហ្យុងយូរគួរសមដែរទម្រាំតែថេហ្យុងរួចរាល់ នៅពេលដែលថេហ្យុងរួចរាល់ក៏បានដើរចេញមកឈរចំពោះមុខជុងហ្គុក ថេហ្យុងគេបានតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់ស្អាតបែបមនុស្សសុភាពគួរឱ្យស្រឡាញ់និងស៊ីវិល័យ ជុងហ្គុកឃើញអញ្ចឹងក៏សម្លឹងមើលឡើងភ្លឹក។
" អូនស្អាតទេ? " ថេហ្យុងក៏បង្វិលខ្លួនមួយជុំឱ្យជុងហ្គុកមើល។
" ស្អាត!អូនស្អាតណាស់! " ជុងហ្គុកសរសើរថេហ្យុងដោយស្នាមញញឹមឯថេហ្យុងឮហើយអត់ញញឹមអៀនមិនបាន។
" កុំឱ្យខាតពេលពួកយើងទៅ " ថេហ្យុងនិយាយហើយក៏ដឹកដៃជុងហ្គុកចេញទៅក្រៅទៅ។
ថេហ្យុងបានជិះឡាននាំជុងហ្គុកទៅដើរលេងនៅកន្លែងដែលគូស្នេហ៍ភាគច្រើននិយមទៅ។ទៅដើរលេងពីមួយកន្លែងទៅមួយកន្លែងដោយអ្នកទាំងពីរពិតជាមានភាពសប្បាយរីករាយជាមួយគ្នាណាស់ហើយក៏ធ្វើឱ្យអ្នកទាំងពីរស្គាល់និងស្និទ្ធគ្នាជាងមុនផងដែរ ហើយក៏ធ្វើឱ្យជុងហ្គុកកាន់តែមានអារម្មណ៍ល្អជាមួយថេហ្យុងផងដែរ។
YOU ARE READING
លង់ស្នេហ៍ត្រឹមមួយថ្ងៃ(ចប់✓)
Short Storyត្រឹមតែមួយថ្ងៃសោះក៏មានអារម្មណ៍ល្អជាមួយគេទៅហើយ អាចថាកំពុងតែលង់ស្រឡាញ់ក៏ថាបានគ្រាន់តែមិនដឹងខ្លួន