ផ្តើមរឿង

158 21 1
                                    

     ក្រោមផ្ទៃមេឃពណ៍ខៀវស្រងាត់ដែលមានពពកពណ៍សហោះបាំងជិត ស្រាប់តែមិនយូរប៉ុន្មានពពកពណ៍សប្រែជាពណ៍ខ្មៅ មានភ្នែកបន្ទោលព្រាកៗ បង្ករអោយមានផ្គរលាន់ក្ឌាំងៗ គ្រាប់តំណក់ទឹកភ្លៀងក៏ធ្លាក់ចុះមកក្រោលៗប្រៀបដូចជាមាននរណាម្នាក់ហែកមេឃយ៉ាងអ៊ីចឹង។

«មេឃភ្លៀងទៀតហើយហ្អេ?» រាងតូចមានអៀមជាប់ពាក់និងខ្លួន ដែលនៅកំពុងតែអង្គុយនៅក្នុងហាងកាហ្វេ សម្លឹងមើលទៅខាងក្រៅ ដែលកំពុងតែមានភ្លៀកធ្លាក់យ៉ាងខ្លាំង ។ មិនចាំយូរគេក៏ប្រញាប់រៀបចំហាងរបស់គេដើម្បីត្រលប់ទៅផ្ទះវិញ ព្រោះមេឃវាជិតយប់ណាស់ទៅហើយ។

  រយះពេល30នាទីហាងកាហ្វេរៀបចំរួចរាល់ រាងតូចដែលមានឈ្មោះថា Jimin ក៏នៅអង្គុយលើសាឡុងចាំមេឃរាំងភ្លៀងដើម្បីត្រលប់ទៅផ្ទះព្រោះមេឃមិនទាន់រាំងភ្លៀងនោះទេ។ ពេលដែលគេដែលកំពុងតែអង្គុយភ្នែកទាំងគួររបស់គេក៏ទាក់និងផ្លាកហាងកាហ្វេដែលមានឈ្មោះថាដាយសុី រួមជាមួយស៊ុមរូបថតគ្រួសាររបស់គេ ទឹកភ្នែកក៏ហូរស្រកចុះមកកាត់កំផែងថ្ពាល់ក៏ព្រោះតែគេបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនអស់រយះពេល5ឆ្នាំហើយ ពេលនេះគេត្រឹមតែជាមនុស្សម្នាក់ដែលគ្មានប៉ាម៉ាក់ដូចជាគេដទៃទៀត ព្រោះគេបានបាត់ប៉ានិងម៉ាក់របស់គេតាំងពីអាយុ15ឆ្នាំមកមម្ល៉េះគឺដោយសារតែការជួបគ្រោះថ្នាក់ចរាចរណ៍ ដែលអយុត្តិធម៍បំផុតសម្រាប់គេ ព្រោះមនុស្សដែលបានបុកប៉ានិងម៉ាក់របស់គេជាគ្រួសារអ្នកមានប្រើលុយលើច្បាប់ ធ្វើអោយគ្រួសាររបស់គេមិនទទួលបានយុត្តិធម៍អស់រយះពេល5ឆ្នាំ ដោយប៉ូលីសបានត្រឹមតែនិយាយថា ពួកគេនិងប្រឹងប្រែងរកជនបង្ករ តែការពិតមិនដូចពាក្យនិយាយ ព្រោះពួកប៉ូលីសទាំងអស់នោះត្រូវាបលុយបិតមាត់ជិតអស់ហើយ បានសោយសុខលើលុយទាំងនោះសឹងតែមួយជីវិត រីឯក្មេងប្រុសដែលមានអាយុត្រឹមតែ15ឆ្នាំត្រូវរៀនរស់នៅម្នាក់ឯង ប្រឹងរហូតទាល់តែរៀនចប់ថ្នាក់វិទ្យាល័យ រស់នៅជាមួយនិងភាពឈឺចាប់ជាប់ខ្លួន ទោះបីជាមានអុក្ខលំបាកយ៉ាងណាក៏មិនអាចនិយាយប្រាប់នរណាបាន ។

ចាប់តាំងពីថ្ងៃនោះមក ជីមីនគេត្រូវរស់នៅដោយខ្លួនឯង គេបានយកលុយដែលម៉ាក់និងប៉ារបស់គេសន្សំអោយតាំងពីតូច មកបើកហាងកាហ្វេមួយល្មម ដើម្បីរកប្រាក់មកផ្គត់ផ្គង់សម្រាប់ជីវិតរបស់ខ្លួនឯង រីឯគេមិនទាន់បន្តក្នុងការសិក្សសនៅមហាវិទ្យាល័យទេព្រោះមិនទាន់មានប្រាក់គ្រប់គ្រាន់ ព្រោះតែថ្នាក់វេជ្ជបណ្ឌិត បង់ក្នុងមួយឆ្នាំមានតម្លៃថ្លៃខ្លាំងណាស់ ទើបធ្វើអោយគេមានតែប្រឹងរកលុយសន្សំទុក ដើម្បីបន្តថ្នាក់វេជ្ជបណ្ឌិតរបស់គេ។
__________

   នៅក្នុងក្រុមហ៊ុនទឹកអប់ដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូលដែលជាក្រុមហ៊ុនលំដាប់របស់គ្រួសារត្រកូលMinជាលំដាប់មហាសេដ្ឋីប្រចាំប្រទេសកូរ៉េ។

រាងក្រាស់ពាក់អាវក្រហ្សេដែលកំពុងតែអង្គុយនៅក្នុងបន្ទប់អូហ្វីស កំពុងតែមើលឯកសារអ្វីម្យ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត។
តុក តុក
«ចូលមក»yoongi
«លោកប្រុស ពួកយើងព្យាយាមតារកហើយ តែដូចជាមិនទាន់បានតម្រុយអ្វីសោះ» Jihoon
«ចេញទៅវិញទៅ...» yoongiប្រាប់អោយអង្គរក្សរបស់ខ្លួនចេញទៅខាងក្រៅ
«លាសិនហើយ លោកប្រុស» Jihoonក៏ប្រញាប់អោនគំនាបដើម្បីលាលោកប្រុសរបសើខ្លួនចេញទៅខាងក្រៅ បើនៅតែឈរយូរក្បាលរបស់គេប្រហែលជាត្រូវបែកជាមួយនិងរបស់ដែលនៅជិតលោកប្រុសរបស់ខ្លួនជាមិនខាន។

«ហុឺយ...» yoongiដកដង្ហើមធំ រួចក៏ងើបចេញពីកៅអី ដើម្បីដើរទៅយកស្រាក្រហមដែលមានតម្លៃថ្លៃមកផឹល អោយស្រវឹងដើម្បីអោយឈប់គិតពីរឿងខ្លះ ព្រោះពេលនេះគេកំពុងតេស្ត្រេសជាមួយរឿងក្រុមហ៊ុនផង និង រឿងផ្ទាល់ខ្លួនទៀត។ ស្រាក្រហម2ដបរយះពេលត្រឹមតែ5នាទីត្រូវបានអស់ រាងក្រាស់ក៏យកសោរឡានដែលនៅលើតុ រួចក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីយកឡានបើកចេញ ទៅណាក៏មិនដឹង។

  នៅលើដងផ្លូវដែលមានភ្លៀងធ្លាក់តិចៗនៅក្នុងឡានដ៏ទំនើបមួយដែលមានyoongiជាអ្នកបើកនិងJihoon ដែលជាអង្គរក្សអង្គុយនៅខាងក្រោយតាមទម្លាប់ ។ Jihoonគេចង់បើកឡានអោយលោកប្រុសរបស់ខ្លួនដែរ ប៉ុន្តែyoongiគេមិនព្រម ទើបមានតែបណ្តោយតាមនិងផ្លូវ។

  មកដល់ផ្លូវដែលស្ងាត់គួរសម ល្បឿនរបស់ឡានក៏ចាប់ផ្តើមបង្កើនល្បឿន ចំណែកឯអ្នកកាន់ចង្កូតឡានវិញកំពុងតែនៅស្ថានភាពស្រវឹងជោគជាំ អ្វីៗក៏គ្រប់គ្រងលែងបាន។

ងុឺត.... ផាំង

ប្រាវ.......

   ឡានដែលកំពុងតែលឿននោះក៏បានបើកទៅបុកម៉ូតូដែលកំពុងតែជិះនៅតាមបណ្តោយផ្លូវនោះមួយទំហឹង ដែលម៉ូតូខ្ទាតសឹងតែ100ម៉ែត្រពីឡាន ឈាមយ៉ាងច្រើនក៏បានប្រឡាក់នៅលើខ្នល់។ រីឯyoongiនិងjihoon រងរបួសមិនសូវធ្ងន់នោះទេក៏ព្រោះតែនៅក្នុងឡានមានរបស់ការពារដើម្បីការពារសុវត្ថិភាព។

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

បង្ខាំងចិត្តWhere stories live. Discover now