ភាគ15

191 17 4
                                    

Kim:តើមានរឿងអីចំពោះអូនទៅ...ហេតុអីៗក៏អូនក្លាយជាមនុស្សដែលបាត់បង់ការចងចាំចឹង?ហេតុអីក៏អូនក្លាយជាមនុស្សដែលប្រតិកម្មនិងអ្វីដែលអូនចូលចិត្តចឹង..(យំអន់ចិត្តនិងខ្លួនឯងព្រោះពេលនេះមិនយល់ថាខ្លួនឯងកើតអីឲ្យប្រាកដទេមានការចងចាំបន្តិចបន្តួចតែគ្មានប្រយោជន៍)

Kenta:កុំពិបាកចិត្តអី បងប្រាប់ហើយតើថាយ៉ាងណាអូនក៏នៅមានបងដែរ អូនមិនចងចាំរហូតក៏មិនអីដែរព្រោះឲ្យតែមានអូនក្បែរបងបងគ្រប់គ្រាន់ហើយ....

Kim:kentaបងមិនធុញអូនទេមែនទេដែលអូនក្លាយជាបែបនេះ!

Kenta:អត់ទេ...បងស្រលាញ់អូនយ៉ាងនេះឲ្យបងធុញអូនយ៉ាងម៉េចកើត...

កូនចៅ:ចៅហ្វាយលោកnorthមករក...

Kenta:ឲ្យគេចាំនៅបន្ទប់ទទួលភ្ញៀវទៅ...

កូនចៅ:បាទចៅហ្វាយ...(ថាហើយក៏ចាកចេញទៅ)

-បន្ទប់ទទួលភ្ញៀវ

North:ប៉ុន្មានថ្ងៃមុនរវល់ទៅណាយើងខំមកលេងបែរជាមិនឃើញទៅវិញ...

Kenta:ក៏ជាធុរះផ្ទាល់ខ្លួនមិនអាចប្រាប់ទេ...

Kim:សួស្តីnorth(នេះហើយជាការចងចាំដែលគេមាន អ្នកណាដែលពាក់ព័ន្ធជាមួយkentaគេចាំទាំងអស់ប៉ុន្តែអ្វីដែរពាក់ព័ន្ធនិងរឿងរបស់riemនិងkentaគេរកនឹកមិនឃើញទេ)

North:riem?(គ្រាន់តែឃើញkimហើយបើកភ្នែកធំៗព្រោះគិតថាខ្លួនកំពុងមើលឃើញខ្មោច)

Kim:អ្នកណាជាriem???(ឮគេហៅខ្លួនចឹងឆ្ងល់តែម្ដងតើអ្នកណាគេជាriemនិង!)

Kenta:ឯងនិយាយផ្ដេសផ្ដាសស្អីទៀតហើយស្រវឹងទាំងថ្ងៃហើយឯង! ក្មេងរបស់ឯងមិនមកទេឬ?(បន្លប់មិនឲ្យnorthនិយាយ)

North:គឺ...គឺប្រហែលជាចឹងហើយ. sonicថ្ងៃនេះទៅលេងផ្ទះទើបយើងក៏ឈៀងមកលេងឯង..(យល់ពីអ្វីដែលមិត្តព្យាយាមកាយវិការប្រាប់ខ្លួនក៏ប្រែសម្ដី)

Kenta:ឥឡូវឯងបណ្ដោយដល់ម្ល៉ឹង?ឬក៏ឯងដោះលែងគេហើយ????

North:យើងនិងsonicយើងទាក់ទងគ្នាហើយ...យើងក៏ត្រូវបើកសិទ្ធិឲ្យអនាគតប្រពន្ធយើងចឹងហើយ...

Kenta:ឡូយដល់ហើយមិត្តយើងឥឡូវ...

North:ហើយនេះ?(ធ្វើភ្នែកព្រិចខ្ញាំៗចង់សម្ដៅទៅលើkimចង់សួរថាជាអ្នកណាព្រោះតែkimកែចឹងហើយគេមើលមិនស្គាល់ទេ បើស្គាល់ក៏គិតថាជាriemហើយតែkimសួអម្បាញ់មិញមានន័យថាមិនមែនទេ)

ឧក្រិដ្ឋជនរោគចិត្ត(ចប់)Where stories live. Discover now