Ep 1

22 6 0
                                    

រឿង : សរសៃសក់មាស (វគ្គ២)

    និពន្ធដោយ : សៀវភៅមាស

        ឋានទាំងបីបានកើតភាពវឹកវរដោយសារតែការឈ្លានពានរបស់ពពួកបិសាច ។ ស្ដេចបិសាចទាំង១៨ គ្រប់គ្រងនៅឋាននរកគ្រប់ជាន់ថ្នាក់សុទ្ធសឹងតែមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ដោយសារតែយល់ថាខ្លួនក៏ជាស្ដេចមួយដែលមានអំណាចនៅក្នុងឋានទាំងបីប៉ុន្ដែបែជានៅក្រោមអំណាចរបស់ឋានសួគ៌ ស្ដេចបិសាចក៏កើតក្ដីមិនសុខចិត្តរួចក៏ប្រមូលកងទ័ពបិសាច ទាំងអស់វាយ ឆ្ពោះទៅកាន់ឋានសួគ៌ ។ អំណាចនៃការប្រយុទ្ធបានធ្វើឱ្យមានភ្លើងធំៗធ្លាក់ មកលើដីបណ្ដាល ឱ្យកើតស្ទឹងដងអូ ធរណីប្រេះបែក មនុស្ស សត្វស្លាប់យ៉ាងអាសោជ ប៉ុន្ដែដូចពាក្យចាស់លោកពោលថាអាក្រក់មិនឈ្នះល្អកងទ័ពទេវតាបានយកឈ្នះលើពពួកបិសាចនឹងបានបង្កើតរវាំងទេវតាជាថ្មីកែប្រែស្ថានការណ៍ឱ្យប្រែជាល្អវិញបានទាន់ពេល វេលា  មិនតែប៉ុណ្ណោះព្រះឥន្ទ្រក៏បានប្រទានគ្រាប់ឈូកមួយ គ្រាប់ឱ្យទៅ ទីហ្វៃសឹង ដើម្បីជួយដល់បិសាចឆ្មាជីវិត៩ ប៉ុន្តែខ្សែជីវិតរបស់មនុស្សខ្លីណាស់ ទីហ្វៃសឹង ក៏ត្រូវលាចាកលោកទាំង មិនអស់អាល័យ ព្រោះមិនអាចជួយមនុស្សដែលខ្លួនឯង ស្រឡាញ់បាន ។ 
        ឬមួយពួកគេពិតជាគ្មាននិស្ស័យនិងគ្នាទេ ?

                 រឿង : សរសៃរសក់មាស វគ្គ២

        ភាគទី០១
    __________________

           °°°°°°

        រាត្រីយប់ស្ងាត់មានតែពន្លឺព្រះច័ន្ទមួយចំណិតដែលខំប្រឹងបញ្ចេញរស្មីស្ទង់ៗបំភ្លឺពិភពលោក ។ នារីម្នាក់ដៃកាន់ចង្កៀងគោមបំភ្លឺផ្លូវដើរយ៉ាងញាប់ជើងឆ្ពោះទៅកន្លែងស្ងាត់មួយមើលដូចជា អាថ៍កំបាំងណាស់ ។

     “ នេះជាម្សៅពិស ប៉ះត្រូវតែបន្តិចនឹងធ្វើឱ្យរលាកល្បែកប្រែជាមនុស្សពិការមិនខាន ឯងយកវាទៅជះលើ កុងលីង ទៅ ត្រូវចាំកុំឱ្យអ្នកណាឃើញឯងឱ្យសោះឮទេ ? ”នាង ក្រមុំតូចបានហុចកូនដបថ្នាំពិសឱ្យទៅបុរសម្នាក់ដែលមើលទៅទំនងជាអ្នកបម្រើ នឹងបញ្ជាគេឱ្យធ្វើ រឿងមិនគប្បី ។  បុរសរូបនោះទទួលយកហើយក៏ប្រញាប់ប្រញាល់ចេញ ទៅភ្លាមមិនដំអក ចំណែកនាងក្រមុំនោះក៏បានត្រឡប់មកវិញយ៉ាងប្រយ័ត្នប្រយែង ។

You've reached the end of published parts.

⏰ Last updated: Jun 19 ⏰

Add this story to your Library to get notified about new parts!

រឿង : សរសៃសក់មាស វគ្គ២Where stories live. Discover now