Sunghoon pov
"មើលមុខស្អី មិនដែលឃើញមនុស្សមកមើលកុនហ៎េ!?"
ខ្ញុំដើរចូលមកអង្គុយកៅអីចន្លោះកណ្ដាលរវាង Ni-ki Jake ពួកគេមានទឹកមុខភ្ញាក់ផ្អើលហើយក៏ធុញទ្រាន់។"ឯងមកធ្វើអីដែរ!?"
តួប្រុសសំណព្វចិត្តអ្នកនិពន្ធ គេមើលខ្ញុំថ្លែរហើយសួរយ៉ាងគ្មានការពេញចិត្តសូម្បីតែបន្តិច។"ឯងតាំងចិត្តតាមយើងមែនទេ?"
Jake សម្លឹងមុខខ្ញុំខណៈពេលខ្ញុំបានអង្គុយចុះ។"បើប្រាប់ថាចៃដន្យជឿអត់?"
ខ្ញុំតបខ្លីៗខ្ចិលកុហកច្រើន។"ចៃដន្យឯងមករោគកុនដូចយើង! ចៃដន្យឯងមកមើលរឿងតែមួយជាមួយយើង! ចៃដន្យឯងមកអង្គុយត្រង់នេះ!? "
Jake និយាយរៀបរាប់ទាំងមុខខឹងព្រោះឃើញមុខខ្ញុំតាមគេគ្រប់ពេលពេក។"អឹមហ្នឹងហើយ ចៃដន្យមែន!"
ខ្ញុំនិយាយធ្វើពើហើយក៏មើលរឿងធ្វើមិនដឹងមិនឮ។"យើងស្អប់មុខឯងពេញទម្ហឹងហើយ!!"
Ni-ki ទាញយកពោតផ្ទុះពីដៃខ្ញុំវិញហើយក៏រអ៊ូរ របស់តិចតួចចែកគ្នាញ៉ាំមិនបាន ឈ្លើយហើយគម្រិះទៀត!"ក្មេងឈ្លើយ! ឯងគួរតែយកគំរូតាម Heesueng គេគួរឪ្យស្រឡាញ់ណាស់មិនដូចឯងទេ!"
ដោយសារម៉ួម៉ៅបាត់ Heesueng យូរពេកខ្ញុំក៏បញ្ចេញកំហឹងដាក់គេ ព្រោះគេជាតួឯកទើប Heesueng ជាតួរង បើគ្មានគេខ្ញុំច្បាស់ជាបានជាគូរនិង Heesueng ហើយ ដល់ពេលនេះខ្ញុំលែងលាក់ចារឹដើម្បីឪ្យគេស្រឡាញ់អីហើយ ព្រោះយកគេមិនតែខ្ញុំអាចបំបែកគេបាន។"បើឯងស្រឡាញ់គេមិនទៅតាមគេទៅមករញ៉េរញ៉ៃស្អីទីនេះ!"
"វាមិនដោយសារតែឯងទេ..? កុំមាត់ច្រើនមើលរឿងទៅឯងក្មេងជាងយើងទេកុំឈ្លើយ!"
"ឯងនិយាយស្អី! សាកម្តងទៀតទៅ!!"
វឹប!!
ខ្ញុំមិនតបតែទាញពោតពីដៃគេមកវិញ Ni-ki ខឹងមុខឡើងមាំរហូតត្រូវបាន Jake មកសម្រួល។