នៅក្នុងកម្មវិធីជប់លៀងមួយកន្លែងដែលជាកម្មវិធី ខួបកំណើត របស់ម្ចាស់កម្មវិធី យូណា។ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងភូមិគ្រឹះ មួយកន្លែង វាមើលទៅអ៊ូអរ ហើយក៏សីវីល័យណាស់។ ដែលនៅក្នុងកម្មវិធី មានទាំងអ្នក រាំអ្នក អោបគ្នាថើបគ្នា នឹងធ្វើរឿងផ្សេងៗ ដែលមើលទៅពិតជា សប្បាយ។"ជេយ៍ ឯងមកហើយហេស៎ខាងនេះ" កម្លោះសង្ហាសម្បូស្នេហ៍ លី ហេសឹងនៅពេលបានឃើញមិត្តកំពុងតែដើមក ទើបលើកដៃជាសញ្ញាហៅមិត្ត
"ឯងមកដល់យូហើយមែនទេ" ជេយ៍
"អឺយូណាស់ហើយហើយ ឯងរវល់ធ្វើអីទើបយូម្លេះ"
ហេសឹង សួរទៅកាន់ជេយ៍ ព្រោះគេមកដលយូណាស់ហើយ ចំណែក ជេយ៍ មិនដឹងជាទៅណាទេ ទើបស្មើនេះមកដល់"ក៏ស្ទះផ្លូវទាំងព្រឹកនឹងហើយ"ជេយ៍ និយាយហើយក៏បានលើកកែងស្រាដែលនៅលើតុមកផឹកធ្វើមិនដឹង
"អេ៎ ឯងមានឃើញស្រីម្នាក់នោះទេ នាងមានឈ្មោះថា គីម មីនឃ្យុង ជាកូនស្រីតែម្នាក់របស់លោកគីម ហើយក៏ជាគូដណ្តឹងរបស់ឯងនឹងហើយ"ហេសឹងគេនិយាយមើលទៅគេដឹងច្បាស់ណាស់ និយាយទៅរឿងអីក៏គេដឹងដែរអាបិនឹងហ៎
"ហេតុអីក៏ឯងដឹង"ជេយ៍ បានក្រឡេកឃើញនារីរូបក្រហមលិចលើលិចក្រោមម្នាក់កំពុងអោបថើបនឹងមនុស្សប្រុសម្នាក់ ដែលនាងជាមីនឃ្យុង ដែលហេសឹងកំពុងនិយាយនោះឯង គេសួទាំងឆ្ងល់ព្រោះមិត្តគេនេះស្អីក៏ដឹងដែរ
"គឺចៃដន្យ ប៉ុន្មានខែមុនយើងបានទៅភូមិគ្រឹះត្រកូលគីម ទើបជាបានដឹងរឿងខ្លះៗបែបនេះ"ហេសឹង
"អូជេយ៍ បងមកដែរហេស ខ្ញុំគិតថាបងមិនមកហើយតើ"យូណា ម្ចាស់កម្មវិធី បានមកនិយាយរាក់ទាក់ព្រោះបានក្រឡេឃើញអ្នកទាំងពី
"ហឺស "ជេយ៍ សើចបន្តិចហើយក៏មិននិយាយអ្វីតបឡើយ(អាបិនឹងខ្មើតតាំងពីដើម)
"ចឹងពួកបងអញ្ជើញតាមសប្បាយចុះខ្ញុំលាហើយ"នាងនិយាយហើយក៏ចាកចេញទៅ នាងមិនបានប្រកាន់ជេយ៍អ្វីទេព្រោះដឹងចរឹកគេបែបនេះតាំងពីដើមមកហើយ
"អេឯងកំទៅប្រច័ន្ទគេអី គេគ្រាន់ជាប្រុសកំដឯងទើបជាគូដណ្តឹង"ហេសឹងនិយបែបនេះ ព្រោះមើលទៅអាកប្បកិរិយារបស់នាង មើលទៅច្បាស់ណាស់ មិនត្រូវធាតុជាមួយ ជេយ៍ ទេ