ថ្ងៃថ្មី កន្លែងរស់នៅថ្មី ចាប់ផ្តើមជីវិតថ្មី អ្វីៗក៏ថ្មី។
ជាកាពិតណាស់ជីវិតរបស់មនុស្សម្នាកៗ តែងមានកាផ្លាស់ប្តូ ពីអាក្រក់មកល្អ ពីសរទៅខ្មៅ ។វាតែងមានឡើងនឹងចុះទៅតាមពេលវេលា។
នាពេលវេលាថ្មី បានអោយយើងឃើញថានៅក្នុងភូមិគ្រឹះ ក្រកូល ជេយ៍ផាក កំពុងតែមានការៀបចំ ពិធី មង្គលការបស់កូនប្រុសច្បង របស់ត្រកូលផាក ដែលមានឈ្មោះថា ជេយ៍។
នៅក្នុងកម្មវិធី មានភ្ញៀវចូលរួមជាច្រើនកោះករ មានទាំងអ្នកស្គាល់គ្នា សាច់ញ្ញាតិ និង អ្នកធ្វើជំនួញផងដែរ។បើក្រឡេកមកមើល កូនកម្លោះយើងវិញ កំពុងតែរាក់ទាក់ជាមួយនឹងភ្ញៀវដែលមកចូលរួម ជាការងចាំកូនកម្លោះតូច។កំអោយវែងឆ្ងាយច្រើន ពេលនេះផងដែរកូនកម្លោះតូចរបស់យើងក៏បានចុះមកជាមួយនឹង ឈុតកូនកម្លោះពណ៌សរ ដែលវាកាន់តែធ្វើអោយអ្នកគ្រងរឹតតែស្អាត ជាមួយនឹងសម្បុរពណ៌សររបស់គេ។ភ្នែកស្ទើតែគ្រប់គូគឺបានសម្លឹងមកមើលជុងវ៉ុន គ្រប់ៗគ្នា ធ្វើអោយរាងតូចជុងវ៉ុនភ័យធ្វើខ្លួនស្ទើមិនត្រូវ។ជេយ៍ដែលបានឃើញជវ៉ុនដូចជាភ័យគេក៏បានយោងខ្លួន ទៅរកជុងវ៉ុន។
"មោះចាំបងជួយ"សព្ទនាមបានផ្លាស់ប្តូហើយ ពេលនេះជេយ៍បានដឹកដៃជុងវ៉ុន ទៅកាន់កន្លែង លោកអាចារ្យ
"អឺម~""មុននឹងកម្មវិធីចាប់ផ្តើមយើងខ្ញុំសូមថ្លែងអំណអគុណដល់អ្នកដែលបានមកចូលរួមថ្ងៃនេះ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកចូលរួមអបអសាទរដល់គូស្វាមីភរិយាថ្មី កំអោយពេលវេលាដ៏មានតម្លៃកន្លងហួសពេលនេះយើងចាប់ផ្តើមតែម្តងទៅ"
"តើលោក ជេយ៍ព្រមទទួលកម្លោះតូចធ្វើជាភរិយាដែរទេ"លោកអាចារ្យ
"ខ្ញុំយល់ព្រម"ជេយ៍"តើកម្លោះតូចជុងវ៉ុនព្រមទទួល លោកជេយ៍ជាស្វមីដែរឫទេ"
"ខ្ញុំ"
"កំភ័យអីធ្វើជាប្រពន្ធរបស់ ជេយ៍ផាក បងនឹងមិនអោយអូនលំបាកទេ"ជេយ៍បានខ្សឹបដាក់ត្រចៀករបស់ជុងវ៉ុន ជាកាលួងលោមនឹងផ្តល់ទំនុកចិត្ត"ខ~ខ្ញុំ~យល់ព្រម"ឆ្លើយរដាប់រដុបមិនមែនភ័យទេ តែអៀនច្រើនជាង