ភាគ9(នាំភ្លើងមែនហាស៎)

579 52 2
                                    

បន្ទាប់ពីហ្នឹងមកFourthគេក៏បានទៅអង្គុយទៅខ្ញុំបន្ទប់សោកសៅតែម្នាក់ឯង ទឹកភ្នែករយដំណក់ដណ្ដើមគ្នាហូរ វាពិតជាឈឺចាប់ខ្លាំងណាស់វាឈឺជាងអ្វីទៅទៀតបានថាទោះបីជាគេប្រឹងធ្វើល្អយ៉ាងណាក៏ដោយក៏Geminiមើលមិនឃើញពីតម្លៃនៅអំពើល្អរបស់គេឡើយ
"ប៉ាម៉ាក់ កូនទ្រាំលេងបានហើយកូនព្យាយាមធ្វើឱ្យល្អហើយ"Fourthគេនិយាយផងយំផងគួរឲ្យអាណិតខ្លាំងមែនទែន គេក៏បានអង្គុយខ្ញុំរហូតដល់គេងលក់មិនដឹងខ្លួន។ ពេលវេលាក៏បានកន្លងផុតទៅយ៉ាងលឿនមួយអាទិត្យក៏បានកន្លងផុតទៅ។ពេលវេលាពេលព្រឹកនៅក្នុងផ្ទះរបស់GeminiFourthគេបានដើរចុះមកហើយក៏បានឃើញGeminiនឹងJiyaកំពុងអង្គុយញ៉ាំបាយជាមួយគ្នា ធ្វើដូចក្នុងផ្ទះហ្នឹងមានតែគេពីរនាក់អញ្ចឹង Fourthគេថាចុះមកហើយក៏មិនបាននិយាយអ្វីដែរតែបានដើរទៅអង្គុយនៅមុខទូរទស្សន៍
"ឯងមិនញ៉ាំបាយទេហី?!"Geminiគេក៏បានសួរឡើង
"អត់ទេញ៉ាំមិនចូល "Fourthគេក៍បានតបទៅវិញ
"ហេតុអីទៅថ្ងៃនេះខ្ញុំខំធ្វើផងណា"Jiyaក៍បាននិយាយឡើង
"មកពីនាងជាអ្នកធ្វើនឹងហើយទើបយើងមិនញុំាព្រោះវាមានក្លិនរលួយៗ"Fourth
"ឯងល្មមៗបានហើយណាយើងមិនចង់ឈ្លោះជាមួយឯងទេ"Geminiនិយាយហើយក៍បានដើរទៅធ្វើការបាត់ទៅ
"មិនសុីក៍អត់ទៅ"Jiyaក៏បាននិយាយឡើងនៅពេលដែរGeminiដើរចេញទៅ
"មិនបាច់និយាយក៏យើងមិនស៊ីដែរ"Fourthនិយាយឡើង
"ឯងគិតថាយើងចង់ឲ្យឯងស៊ីរបស់យើងមែនទេ? យើងចង់ឲ្យឯងទៅពោះ ឱ្យឆាប់ៗអាងយើងមានឈ្លោះជាប្រពន្ធពេញសិទ្ធ"Jiya
"ចឹងក៍សុំទោសផងទៅប្រហែលនាងមិនបានធ្វើទេ"Fourthនិយាយចប់Jiyaនាងក៍លើកដៃរកទះFourthប៉ុន្តែពេលនោះjulyនាងក៍បានចូលមកទាន់ហើយក៍បានចាប់ដៃជាប់ទះទៅវិញចង់ផ្កាប់មុខ
"នាងចង់ធ្វើអីមិត្តរបស់យើង?!"julyនិយាយឡើង
"Fourthឯងមិនអីទេឬ?!"Can
"យើងមិនអី"Fourth
"ពួកឯងចាំទុកចាំមើលយើងនឹងប្រាប់បងGemហើយ"Jiyaនិយាយព្រមទាំងក្រោកឈរ
"អញ្ចើញទៅប្រាប់អ្នកណាក៍ស្រាច់តែចិត្តយើងមិនខ្លាចទេ"july
Jiyaនៅពេលចឹងក៍រាងមិនស្រួលៗក្នុងចិត្តគេក៍បានរត់ទៅបន្ទប់បាត់ទៅ
"Fourthហើយហេតុអីមិនព្រមតរដៃខ្លះទៅ"julyនិយាយទាំងទឹកមុខមិនពេញចិត្ត
"យើងអាចធ្វើអីបានទៅ!!"Fourthគេក៍បាននិយាយឡើង
"julyបងយកអីវ៉ាន់មកហើយ"បងប្រុសរបស់julyក៍បានដើរចូលមកដែលធ្វើអោយFourthបើកភ្នែកធំៗតែម្តង
"បងGuy....."FourthនិយាយឡើងនៅពេលឃើញGuyម្តងទៀត
"អាល្អិតFourth"Guyតបមកវិញ
នឹងហើយអ្នកទាំងអស់គ្នាបងប្រុសរបស់julyគឺជាGuyនឹងឯង
"អ្នកទាំងពីរស្គាល់គ្នាដែលហ៎!?"julyនាងក៍បានសួរឡើង
"បងធ្លាប់ជួបគ្នានៅក្នុងក្លឹបថ្ងៃមុន"Guyនិយាយឡើង
"មែនហើយគាត់បានជួយយើងទើបបានជាស្គាល់គ្នាតែមិននឹកស្មានថាគាត់ជាបងប្រុសរបស់ឯងសោះមិនដែលដឹង"Fourthនិយាយឡើង
"អរ៎....គាត់ទើបតែត្រឡប់មកពីបរទេសវិញ ទើបបានជាយើងមិនបានណែនាំឱ្យពួកឯងស្គាល់"julyនិយាយរួចគេក៏បានត្រូវដើរទៅយកអីវ៉ាន់ដែលបងប្រុសរបស់គេយកមកឱ្យ វាគឺជាម្ហូបអាហារហ្នឹងឯង
"អាCanទៅជួយរៀបចំយើងបន្តិចមក"julyគេក៏បានហៅមិត្តសម្លាញ់របស់គេឲ្យទៅជួយ
"ហូយ...អត់ទេមិនទៅទេខ្ជិល"Canគេក៏បានប្រកែកឡើងភ្លាមតែម្ដង
"អាCan.........."julyហៅព្រមទាំងសង្កត់សំឡេងបន្តិច
Canពេលឃើញអញ្ចឹងគេក៏បានយល់ព្រមទៅជួយទៅ។Mingនាងក៏បានចូលទៅជួយផងដែរ ពេលនេះគឺនៅសល់តែFourthនឹងGuyទេ
"ខ្ញុំមិននឹកស្មានថាបានជួបបងម្ដងទៀតសោះ"Fourthបាននិយាយឡើង
"បងក៏ដូចគ្នាតើឯងសុខសប្បាយទេ?"Guy
"មិនអីទេបងសុខសប្បាយធម្មតា"Fourthក៏តបទៅវិញពេលនោះក៏មានអ្វីមិនដឹងទុំនៅលើក្បាលរបស់Fourth Guyឃើញបែបហ្នឹងគេក៏បានយកដៃរបស់គេទៅយកចេញ ឱ្យគេម្ដងនោះទៅថាមានគេកំពុងលួចថតពួកគេទាំងពីរនាក់នោះគឺJiyaដែលគេកំពុងតែលួចថតពីខាងលើមក
FourthនៅពេលដែលGuyលោកដៃទៅប៉ះក្បាលរបស់គេគេក៏ខ្ញុំភ្ញាក់បន្តិច
ប៉ុន្តែGuyគេក៏បានប្រាប់ថាមានអ្វីទុំក្បាលទើបគេនៅស្ងៀម បន្ទាប់ពីរួចFourthគេក៏បានអរគុណ
Jiyaវិញគឺនាងខូចខ្លាំងមែនទែន។នាងថតតែកន្លែងណាពីរនាក់ហ្នឹងនៅជាមួយគ្នានោះទេ។
នាងមិនបានថតពេលដែលនៅជុំគ្នាឡើយ។
"ឯងចង់លេងជាមួយយើងដូចដើរទៅរកកន្លែងស្លាប់ចឹង"Jiyaគេនិយាយម្នាក់ឯងនឹងញញឹមបែបអ្នកឈ្នះ
ចំណែកឯអ្នកនៅខាងក្រោមវិញពួកគេនាំគ្នាអង្គុយញ៉ាំអីហើយនិងនិយាយលេងយ៉ាងសប្បាយរីករាយ។
បន្ទាប់ពីនៅលេងអស់ចិត្តហើយCan julyនឹងGuyពួកគេបានវាម្ចាស់ផ្ទះដើម្បីត្រឡប់ទៅផ្ទះវិញ។
"Fourthយើងទៅវិញសិនហើយណាបើសិនជានាងបីសាចនៅធ្វើអីឯងខលប្រាប់យើងមកយើងនឹងមកភ្លាមតែម្ដង"julyគេនិយាយឡើង
"មិនអីនោះទេឯងមិនបាច់បារម្ភទេនៅមានMingជាអ្នកជួយមើលថែយើងហើយឯងធ្វើដំណើរទៅផ្ទះវិញឲ្យស្រួលបួលចុះ"Fourthគេក៏បានតបទៅវិញទាំងញញឹម។
"អញ្ចឹងយើងទៅសិនហើយណា"Canនិយាយហើយក៏បាននាំjulyដើរចេញទៅ
"អញ្ចឹងបងទៅសិនហើយណាចាំថ្ងៃក្រោយចាំជួបគ្នាទៀត"Guyនិយាយព្រមទាំងលើកដៃបាយៗ
Fourthគេក៏ញញឹមហើយក៏បានលើកដៃបាយៗដូចគ្នា។បន្ទាប់ពីរបីនាក់ហ្នឹងបានចេញផឹកទៅ Jiyaនាងក៏បានដែរចុះមក
"រីករាយណាស់ន៎ យើងចង់ដឹងថាតើឯងនៅសប្បាយដល់ពេលណាទៀត"Jiya
"សប្បាយរហូតទាល់តែនាងលែងមាននៅលើផែនដីនេះ"Fourthនិយាយហើយគេក៏បានដើរទៅបន្ទប់បាត់ទៅ។
និយាយត្រង់មិនមែនFourthមិនចង់តបតរមិនចង់ដាក់ទៅវិញនោះទេប៉ុន្តែដោយសារតែគេយល់មុខGemini គេគិតថាទោះបីជាគេធ្វើយ៉ាងម៉េចក៏ក្នុងក្រសែរភ្នែករបស់Geminiគេនៅតែអាក្រក់បំផុតដដែល
នៅពេលដែលFourthចេញទៅJiyaនាងក៏បានចាក់ស្រាបន្តិចយកមកផឹក។ផឹកបណ្ដើរញញឹមបណ្ដើរទាំងសប្បាយចិត្ត
ពេលវេលាកុំឲ្យកន្លងផុតទៅបានយូរប៉ុន្មានGeminiគេក៏បានមកដល់ផ្ទះ
Jiyaនៅពេលឃើញបែបនេះគេក៏បានរត់ទៅទទួល
"បងGem....."Jiyaនាងក៏បានរត់មកឱបប៉ុន្តែមើលទៅGeminiមិនបានចាប់អារម្មណ៍លើនាងនោះទេ។ភ្នែករបស់គេក្រឡែកមើលឆ្វេងស្ដាំដូចជាកំពុងរកមើលអ្វីចឹង
"ហេតុអីថ្ងៃនេះបងធ្វើការយូរម៉្លេះ?!"Jiya
"ចៃដន្យថ្ងៃនេះបងមានប្រជុំទើបបានជាបងមកយឺត"Geminiនិយាយទាំងញញឹម
ហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចូលទៅក្នុងបន្ទប់បាត់ទៅ។Mingដែលនៅឈរក្បែរហ្នឹងឃើញហើយគេពិតជាជ្រេញខ្លាំងណាស់។
+នៅក្នុងបន្ទប់
"អូនមានរឿងចង់ប្រាប់បង"Jiyaនាងនិយាយឡើង
"អូនមានរឿងអីមែនទេ?!"Geminiគេក៏បានសួរ
"គឺ....គឺ..អូនមិនដឹងថាគួរតែប្រាប់បងឬអត់ទេ!"Jiyaនាងនិយាយធ្វើដូចជាមិនចង់ប្រាប់ណាស់អញ្ចឹង។ប៉ុន្តែក្នុងចិត្តវិញកំពុងតែរំជើបរំជួលហើយ។
"អូនមានបញ្ហាអីអូនឆាប់ប្រាប់បងមក"Gemini
"អូននិយាយមិនចេញទេបងមើលខ្លួនឯងទៅ"Jiyaនិយាយហើយគេក៏បានយកទូរសព្ទឱ្យGeminiមើលហើយក្នុងទូរសព្ទហ្នឹងគឺជាវីដេអូដែលគេបានថតកាលពីថ្ងៃមិញហ្នឹងឯង។
Geminiមើលហើយគេក៏មានអារម្មណ៍ថាខឹងដែរ។ប៉ុន្តែឆ្ងល់ថាមិនមែនស្រឡាញ់គេផងហេតុអីត្រូវខឹងគេ
"អូនមិននឹកស្មានថាគេហ៊ានធ្វើបែបនេះនោះទេ មិនត្រឹមតែប៉ុណ្ណឹងទេអូនបានឃើញពួកគេទាំងពីរនាក់លួចនិយាយគ្នាតែពីរនាក់ជារៀងរាល់ថ្ងៃ អូនមិនហ៊ានប្រាប់បងនោះទេខ្លាចបងធ្វើបាបគេ"Jiyaនាងនិយាយទាំងប្រសែរភ្នែកគួអោយរអាណិតមែនទែន
"ថោកទាបណាស់ហ៊ានយកប្រុសម្ដងក្នុងផ្ទះផង"Geminiគេនិយាយទាំងខឹងតែម្ដង។
(ខ្លួនឯងយកស្រីចូលផ្ទះបានគេយកប្រុសចូលផ្ទះផងមិនបានយីប្រូជក់នេះ)
"បងកុំទៅថាឲ្យគេអីប្រហែលជាគេឈប់ស្រឡាញ់បងហើយ"Jiya
Geminiគេមានបាននិយាយច្រើនឯណាគេក៏បានដើរចេញបាត់ទៅ។Jiyaបន្ទាប់ពីសម្ដែងមើលតួកំសត់ហើយគេក៏បានញញឹមយ៉ាងសមចិត្តនឹងទង្វើដែលនាងបានធ្វើ
Geminiគ្រាន់តែទៅដល់ក្រៅភ្លាមគេក៏ស្រែកយកតែម្ដង។
"Mingអ្នកប្រុសតូចឯងនៅឯណា?!"Gemini
"អ្នកប្រុសតូចនៅក្នុងបន្ទប់"Mingនាងមិនបានដឹងរឿងអ្វីទេនាងក៏បាននិយាយប្រាប់តាមធម្មតាទៅ។
Geminiឮបែបហ្នឹងភ្លាមគេក៏បានដើរចូលទៅក្នុងបន្ទប់ភ្លែត។
ពេលណាចូលទៅហ្នឹងក៏ឃើញFourthគេកំពុងតែមើលរូបថតថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់ ដោយមិនដឹងរឿងអ្វីទាំងអស់

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now