ភាគទី២

56 3 1
                                    

«ម្នាក់នេះគឺជាមិត្តស្រីរបស់លោកគីម ថេយ៉ុងអ្នកប្រុស» គ្រីសហុចឯកសារទាំងប៉ុន្មានពីត្រកូលគីមដែលជុងហ្គុកបានឲ្យគេទៅស៊ើបការណ៍ អ្វីដែលគួរឱ្យកត់សម្គាល់គឺកូនស្រីតែមួយគ្រួសារគីម គឺជាស្រីម្នាក់ដែលថេយ៉ុងគេបណ្ដើរថ្ងៃមុនទាល់តែសោះ

«ហឹស តាមពិតជា គឺជាអនាគតប្រពន្ធរបស់យើងសោះ» ចប់សម្ដីគេក៏ទាញអាវធំរបស់ខ្លួនព្រមទាំងដើរចេញមកក្រៅសម្ដៅមកឡានរបស់គេ គ្រប់កងអង្គរក្សទាំងអស់ក៏នាំគ្នាឱនគំនាបគេគ្រប់គ្នាមុននឹងទាញទ្វារឡានចូល...

«ទៅភូមិគ្រឹះគីម!» 

        ចំណាយពេលជាងកន្លះម៉ោងឧត្តមសេនីយ៍ជុងក៏មកដល់ភូមិគ្រឹះគីម អ្នកគ្រប់គ្នានៅក្នុងផ្ទះនាំគ្នាផ្អើលឆោឡោព្រោះតាំងពីលោកចនបានចែកឋានទៅមនុស្សគ្រួសារចនមិនដែលឈានជើងចូលមកទីនេះម្ដងទៀតឡើយ។ លោកគីមក៏បានចេញមកក្រៅដើម្បីទទួលស្វាគមន៍គេ៖

«ក្មួយជុង ចូលមកខាងក្នុងសិនណា៎» លោកគីមនិយាយហើយក៏នាំរាងក្រាស់ចូលក្នុងបន្ទប់ទទួលភ្ញៀវព្រមទាំងឱ្យអ្នកបម្រើយកតែក្ដៅៗសម្រាប់ទទួលទៀត...

«ខ្យល់អ្វីបក់ក្មួយជុងឱ្យមកដល់ទីនេះ?» លោកគីម

«ហឹម ខ្ញុំទំនេរហើយឆៀងចូលទីនេះដើម្បីមកសួរសុខទុក្ខ» ជុងហ្គុក

«ពូសុខសប្បាយទេ ចុះគ្រួសារក្មួយហើយនិងក្មួយវិញយ៉ាងម៉េចដែរ?» លោកគីម

«សុខជាធម្មតានោះទេ ប៉ុន្តែខ្ញុំមកទីនេះ គឺចង់ប្រាប់លោកពូពីបំណងប្រាថ្នារបស់លោកប៉ា» ជុងហ្គុកស្រដីដោយទឹកមុខមាំប្រាកដប្រជា ធ្វើឱ្យលោកគីមមានអារម្មណ៍សប្បាយក្នុងចិត្តជាខ្លាំង ព្រោះគាត់បានចាំឱកាសនេះជាយូរមកហើយដើម្បីកូនស្រីរបស់គាត់​

«នេះក្មួយប្រាកដចិត្តហើយមែនទេ?» 

«ខ្ញុំចង់ឱ្យពិធីរៀបការកើតឡើងនូវអាទិត្យនេះ» ជុងហ្គុកបន្ថែមធ្វើឲ្យលោកគីមក្រោកឈរបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង

«នេះក្មួយជុងមិនទាន់ស្គាល់កូនស្រីរបស់ពូទេ ហេតុអ្វីក៏ឆាប់ម្លេះ ក្មួយមិនចង់ស្គាល់ចិត្តគ្នាសិនទេឬអី?» 

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

សម្អប់ចិត្តតែមួយ [ 𝚂𝚑𝚎'𝚜 𝚖𝚒𝚗𝚎 ] 💜Where stories live. Discover now