Episode 2

51 4 0
                                    


[ chaenie ]

​         ថ្ងៃ​ស្អែក​ឡើង​សិស្សានុសិស្ស​ក៏​ចូល​រៀន​ធម្មតា​ តែ​ដែល​មិន​ធម្មតា​គឺ​ឆេ​ គេ​រៀន​គ្មាន​មេីល​គ្រូ​អី​ទេ​ មេីល​តែ​មុខ​ជេន​ ដោយ​សារ​តែ​ព្រឹក​មិញ​គេ​ព្យាយាម​និយាយ​ជាមួយ​ជេន​ដែរ​ តែ​នាង​ដូច​មិន​ចង់​ជា​និយាយ​ជាមួយ​គេ​សោះ​ អាច​មក​ពីនាង​ខឹង​គេ​កាល​ពី​ម្សិលមិញ​

"​ យ៉ាង​ម៉េច​ហើយ​ម្សិលមិញ​ ? អស្ចារ្យ​ដែរ​ទេ​ "​ លីស​គេ​ចង់​សំដៅ​ដល់​តេី​ឆេ​បាន​ខ្លួន​ជេន​ហេីយ​ឬនៅ​ ព្រោះ​ថា​ឆេ​មិន​ចំណាយ​ពេល​យូរ​ទេ​ក្នុង​ការ​ញ៉ែ​ស្រី​នោះ​

"​ អស្ចារ្យ​ក្បាល​ឯង​ស្អី​...គ្មាន​បាន​អី​ទេ​ ពេល​នេះ​កំពុងខឹង​យេីង​ទៀត​ផង​ "​ ឆេយ៉ុងក៏​ដាក់​ក្បាល​លីស​មួយ​ដៃ​ ទុក​ជា​ការ​ហាត់ប្រាណ​

"​ wow....នេះ​ទឹក​ដៃ​ញ៉ែ​ស្រី​ឯង​ធ្លាក់​ចុះ​ហេីយ​ឬ? បេី​គ្មាន​សមត្ថភាព​ទេ​ ទុក​អោយ​យើង​វិញ​ "​ លីស​មិន​ត្រឹមតែ​និយាយ​ទេ​នៅញាក់​ចិញ្ចើម​ឌឺ​ទៀត​

"​ បេី​យើង​លឺ​ឯង​និយាយ​ម្ដង​ទៀត​ យេីង​នឹង​ធាក់​ឯង​ទម្លាក់​ពី​លេីកៅអី​ហើយ​ "​

"​ គ្រាន់​តែ​និយាយ​លែង​ផង​ក៏មិន​បាន​ "​ គម្រាម​ប៉ុណ្ណឹង​អី​លីស​គ្មាន​ថ្ងៃ​ខ្លាច​ទេ​​​ គេ​នៅលាន​អណ្ដាត​ឌឺ​ឆេថែម​ទៀត​

​        ពេល​ចេញ​លែង​អាយរីន​នឹង​ជេន​បាន​មក​អង្គុយ​និយាយ​គ្នា​ពី​រឿង​ការប្រលង​យក​អាហារូបករណ៍​ដេីម្បី​ចូល​រៀន​នៅ​សាលា​នេះ​

"​ ខ្ញុំ​នឹង​ប៊េម​ក៏​ជា​សិស្ស​អាហារូបករណ៍​ដែរ​ គ្រាន់​តែ​យើង​ចូល​រៀនពេល​ខុស​គ្នា​ "​ អាយរីន​និយាយ​ឡើង​ ហើយ​ជេន​នាងស្មាន​តែ​អាយរីន​នឹង​ប៊េម​ជា​កូន​អ្នកមាន​ តែ​ការ​ពិត​សិស្ស​អាហារូបករណ៍​ដូច​គ្នា​សោះ​

"​ កាល​នោះ​ខ្ញុំ​មក​ប្រលង​ជា​មួយ​អាយរីន​ តែ​មិន​ស្មាន​ថា​ពួក​យើង​ប្រលង​បាន​ពិន្ទុ​100 ដូច​គ្នា​ ទេីប​ខាង​សាលា​អោយ​ពួក​យើង​ចូល​រៀន​ទាំង​ពី​រអ្នក​ "​ លេីក​នេះ​ប៊េម​ជា​អ្នក​និយាយ​ម្ដង​

តាម​ប្រមាញ់​ស្នេហ៍​អតីត​ភរិយា​Where stories live. Discover now