"ព្រោះលោកតែងតែបែបនេះហើយទើបខ្ញុំមិនអាចបណ្តោយឱ្យចិត្តដូចមុន"ថេហ្យុង ងាកទៅម្ខាងក្រោយជុងហ្គុកព្រមព្រលែងបបូរមាត់នាងឱ្យមានសេរីភាពវិញមុននឹងពោលពាក្យដ៏សែនចាក់ដោតឡើងមក
"បងសូមទោស"ជុងហ្គុក ពោលឡើងហាក់ដឹងខុសនូវអ្វីដែលនាយបានធ្វើចំពោះនាង តែឱ្យធ្វើយ៉ាងមិចនេះជាចរិតពីធម្មជាតិរបស់នាយតាំងពីក្មេងមកហើយ ជាមនុស្សឆេវឆាវ ចិត្តក្តៅ និងឈាមត្រជាក់បំផុត
"លោកគិតថាត្រឹមតែពាក្យសូមទោសរបស់លោកអាចធ្វើឱ្យចិត្តដែលបាត់បង់ទៅហើយត្រឡប់មកវិញព្រោះតែពាក្យត្រឹមតែ២ម៉ាត់នេះឬ?"ថេហ្យុង សួរទៅកាន់នាយទាំងរលីងរលោង ពិតណាស់ពាក្យសូមទោសមួយនេះបើសិនជានាយនិយាយកាលពីមួយឆ្នាំមុនឬក៏៥ ៦ខែមុន ច្បាស់ណាស់នាងនឹងព្រមលើកលែងឱ្យនាយដោយគ្មានចិត្តស្ទាក់ស្ទើរនោះទេ ប៉ុន្តែចំពោះពេលនេះបើនាយនិយាយត្រឺមតែមាត់គ្មានទង្វើរណាមួយមកបញ្ជាក់ទេនាងគឺមិនអាចលើកលែងបានទេ ត្រូវចាំការអត់ទ្រាំរបស់មនុស្សមានដែនកំណត់ហើយការស្រឡាញ់ក៏ត្រូវមានព្រំដែនដែរ បើស្រឡាញ់គឺស្រឡាញ់ហើយតែបើធ្វើឱ្យអស់ជំនឿចិត្តវាក៏ទៅតាមហ្នឹងដូចគ្នា
"បងដឹងថាត្រឹមតែពាក្យសូមទោសមួយម៉ាត់មិនអាចលុបលាងចំពោះអ្វីដែលបងធ្វើដាក់អូនបាន បងក៏ដឹង ថាបងពីមុនជាមនុស្សអាក្រក់ បងធ្វើបាបអូន បងនាំស្រីទាំងនោះមកធ្វើបាបអូន បងជាមនុស្សឃោឃៅឈាមត្រជាក់ ប៉ុន្តែដើម្បីអូន បងនឹងព្យាយាមកែប្រែឱ្យអូនជើញហើយលើកលែងទោសឱ្យបង"ជុងហ្គុក
"បងអញ្ចឹងបង្ហាញឱ្យខ្ញុំឃើញទៅថាលោកអាចកែបហរែវាបានឬអត់ បើលោកធ្វើបានខ្ញុំនឹងសាកពិចារណាថាគួរលើកលែងឱ្យលោកឬអត់"ថេហ្យុង មើលមុខនាយចំៗនិយាយទាំងមុខមាំស្មើសឹងតែគួរឱ្យខ្លាចជាងពេលដែលជុងហ្គុកធ្វើមុខស្មើរទៅទៀត
"វើអញ្ចឹងអូនត្រៀមខ្លួនពិចារណាឱ្យហើយទៅ"ជុងហ្គុក ឯណេះក៏មិនចាញ់ថេហ្យុងប៉ុន្មានដែរពោលឡើងទាំងទឹកមុខពោរពេញទៅដោយស្នាមញញឹមកំហូចជឿជាក់តាមដែលនាយមិនធ្លាប់បែបនេះពីមុនមកសូម្បីតែម្តង បន្ទាប់មកក៏ឱនទៅក្រេបជញ្ជក់បបូរមាត់មានមន្តស្នេហ៍មួយនោះយ៉ាងសេចក្តីថ្នាក់ថ្នមបំផុត ក្រោយមកក៏ចាប់ផ្តើមប្រតិបតត្តិការចង់សម្ព័ន្ធមេត្រីជាមួយគ្នាយ៉ាងថ្នាក់ថ្នមបំផុត
YOU ARE READING
🔞 SHORT NOVELS 🔞
Short Story🔞ប្រភេទរឿងខ្លឺ 🔞 មានពាក្យមិនសមរម្យមិនល្អសម្រាប់ក្មេងមិនទាន់គ្រប់អាយុ បើមិនចង់អាអូសចោល #teakook #bg #teahyung girl #jungkook boy