"ហុឺយពិតជាគួរអោយស្អប់មែន"បើមិនមែនដោសារតែម្នាក់់ឈ្មោះនីគីនោះទេគេប្រហែលជាមិនធ្លាក់ដល់បាតធ្វើការងារច្រើនលើសពីមុន×4×5បែបនេះដែរ"យ៉ាងណាខ្ញុំត្រូវតែសងគេវិញបើសងសឹកអាម្នាក់ឈ្មោះនីគីនឹងមិនបានទេកុំមកហៅខ្ញុំថា គីម ស៊ុននូអោយសោះ តែបើគិតៗបើអាម្នាក់នីគីនោះព្រមសងលុយយើងក៏មិនចង់ធ្វើបែបនេះដែរជាកូននាក់មានមានចរឹកបែបនេះមែនទេចាំមើលទៅ nishimura riki ខ្ញុំនឹងធ្វើអោយលោកដឹងថាអ្វីគឺជាអ្វីចាំមើលចុះ" ស៊ុននូដើរចុះដើរឡើងរកវិធីធ្វើបាបនីគីសង្ស័យត្រូវគេបោកវិញតើ
Sunoo ទេគេធ្លាប់ចាប់អារម្មណ៍ niki កាលនៅក្មេងៗតែអ្នកណាទៅដឹងទៅថា niki ធំឡើងផ្លាស់ប្ដូរខ្លាំងណាស់ស្ទើរតែ390°នោះ
ភូមិគ្រឹះ nishimura
"អរ...ពិតមែនឬ?តើក្មួយsunooគិតច្បាស់ហើយមែនទេ?"
Mrr.mura សួរទៅកាន់ sunoo ព្រោះខ្លាចថា sunoo មិនប្រាកដទើបចង់អោយsunooប្រាកដចិត្តសិន"បាទគឺខ្ញុំបានគិតរួចហើយទើបបានជាខ្ញុំមកជួបនឹងលោកអ៊ុំប្រុសបែបនេះ...តែថាខ្ញុំមានសំណើរតូចមួយប៉ុណ្ណោះ" sunoo
"សំណើរ...សំណើរអ្វីទៅប្រាប់អ៊ុំមក?" Mrr.mura
"គឺ...គឺបែបនេះទេលោកអ៊ុំគឺថាខ្ញុំព្រមរៀបការប៉ុន្តែខ្ញុំមកទាន់ចង់រៀបការឥឡូវនេះទេគឺខ្ញុំគ្រាន់តែចង់ភ្ជាប់ពាក្យទុកមុនប៉ុណ្ណោះលោកអ៊ុំមានអ្វីជំនាស់ឬអត់ដោយសារតែខ្ញុំចង់ស្វែងយល់ពីកូនប្រុសលោកអ៊ុំអោយបានច្រើនជាងនេះទើបសម្រេចចិត្តថារៀបការ..." Sunoo សួរទៅកាន់ mrr.mura នឹងរៀបរាប់យ៉ាងវែងអន្លាយព្រះខ្លាចគាត់មិនយល់ព្រមព្រោះគេមកនេះមិនមែនមកដើម្បីស្រលាញ់នីគីទេប៉ុន្តែគេមកដើម្បីសងសឹងនឹងនីគីតែប៉ុណ្ណោះ
"គឺបែបនេះទេឬមិនអីទេតាមតែចិត្តក្មួយទៅចុះពូមិនថាអីទេមុនពេលភ្ជាប់ពាក្យអ៊ុំនឹងអោយក្មួយមានសិទ្ធទៅលើ nikiគ្រប់យ៉ាងគិតយ៉ាងម៉េចដែរ?"
Mrr.mura ស្តាប់ហើយក៏សើចតិចៗព្រោះថាសំណើរ sunoo វាតិចតូចពេក
"ខ្ញុំនឹងតាមគ្រប់យ៉ាងលោកអ៊ុំកុំបារម្ភអី" sunooទាំងញញឹមទៅកាន់គាត់រួចsunooក៏អោនលាទៅកាន់វ័យចំណាស់ទាំងញញឹមហើើយក៏ដើរចេញទៅតែចង្រៃយ៍ជួបសត្រូវផ្លូវចង្អៀតចាំនៅមាត់ច្រក"ឯងមកនិយាយអីជាមួយនឹងប៉ាយើងខ្លះប្រាប់យើងមក" ni-ki មិនដឹងជាមកពីផ្លូវណាទេមកស្ទាក់សួរ sunoo
"យ៉ាងម៉េចលោកឯងនឹងបើចង់ដឹងទៅសួរប៉ាលោកខ្លួនឯងទៅមកសួរខ្ញុំធ្វើអីយើងមិនស្និទ្ធគ្នាទេលោកចាំក្នុងខួរក្បាលលោកឯងផងទៅ" sunoo តបទៅកាន់ ni-ki វិញទាំទឹកមុខធម្មតាៗនឹងអោយ niki ទៅសួរប៉ាគេដោយខ្លួនឯងវិញ
"ក៏បានយើងមិនជានិយាយជាមួយនឹងឯងច្រើនទេណាមួយថ្ងៃនេះយើងមិនចង់ឈ្លោះ" រួច niki ក៏ដើរទៅរុយបុកស្មា sunoo ទៀតផង
<<ហុឺយអាមនុស្សឆ្កួតនេះនៅតែដូចដើមបុកឯងឡើងចង់បុើងដូចស្លឹកឈើហើយនេះ>> sunoo និយាយក្នុងចិត្តទាំងស្មារបស់គេឈឺដោយសារតែ នីគីដើរបុកក្នុងភូមិគ្រឹះ___
"ប៉ាៗ...អាក្មេងនោះនិយាយអីខ្លះជាមួយប៉ា?" នីគីសួរយកៗគាត់ក៏ប្រាប់នីគីតាមដំណើររឿងកន្លែងនឹងប៉ុណ្ណឹងបានព្រោះនីគីគេមិនសូវជាចង់និយាយជាមួយប៉ាគេច្រើនទេចំណែកមូលហេតុប៉ាគេជាព្រាននារីចឹងហើយទើបនីគីកាត់តាមដផយសារតែប៉ាគេមានស្រីនភខាងក្រៅនៅពេលធ្វើការចំណែកឯម៉ាក់នីគីវិញបាន អនិច្ចកម្មបន្ទាប់ពីសម្រាលប្អូនស្រីគេមិនបានប៉ុន្មានក៏មានជម្ងឺស្លាប់បាត់ទៅ
Cut មកកន្លែងស៊ុននូវិញ
"សំណាងហើយអាគាត់នោះមិនរករឿងទៀតបានអីយើងឈឺខ្លួនមិនខានទេ" ស៊ុននូរអ៊ូង៉ូវៗម្នាក់ឯងព្រោះខ្លាចនីគីរករឿងគេទៀតនឹងណាគេចាប់ផ្តើមស្អប់នីគីតាំងពីពីរឆ្នាំមុនមកម្លេះមូលហេតុមិនទាន់ដឹង
__________________
YOU ARE READING
ចំណងស្នេហ៍
Romanceរឿងបែបខ្ជូតៗម្តងឈ្លោះម្តងត្រូវខាំគ្នាដូចឆ្កែនឹងឆ្មា Sunki - Sunoo btt