ភាគទី06 ៖ ចំជាក្មេងមែន

216 18 0
                                    


ជុងហ្គុកចុះពីឡានសម្លឹងមើលឡានកូនចៅទើបហូហ្វាងចេញទៅអោនគោរពយល់ទឹកមុខចៅហ្វាយទើបដើរមកប្រាប់ថេយ៉ុង។

"អ្នកប្រុសលោកម្ចាស់មកទទួល"ថេយ៉ុងងាកទៅអ្នកឈរមុខឡានទាំងដកដង្ហើមធំព្រោះថាមិននិយាយគ្នាផងបើទៅជាមួយគ្មានអ្វីក្រៅពីតឹងទ្រូងទេ។

"ប៉ុន្តែខ្ញុំមិនទាន់បានទៅទិញអ្វីនៅឡើយទេ"

"អ្នកប្រុសឡើងឡានទៅលោកម្ចាស់ច្បាស់ជាជូនទៅ"នាយនិយាយទាំងចាប់ផ្តើមបែកញើសព្រោះលោកម្ចាស់គេមុខម៉ូវកាចខុសរាល់ដង។

"តែ-"

"បើអ្នកប្រុសមិនទៅលោកម្ចាស់មួម៉ៅខឹងមិនខានហើយពួកខ្ញុំក៏នឹងមានបញ្ហាដែរ"

"ក៏បាន"ទម្រាំដាច់ចិត្តឆ្លើយហូហ្វាងបែកញើសសឹងតែជោគអាវ បើកុំតែខ្លាចប៉ះពាល់ដល់អ្នកដទៃកុំអីគេបើកឡានរត់បាត់ហើយ។

"ខ្ញុំទៅវិញសិនហើយអ្នកប្រុស"ហូហ្វាងអោនគោរពរួចក៏ចាកចេញទៅទាំងធូរទ្រូងស្មានតែត្រូវលោកម្ចាស់ដាក់ទោសហើយតើ។

"ឡើងឡាន!ឬក៏ចង់ឈរនៅត្រង់នឹងអោយឡានមកបុក?"

"ហឹស!!"មួម៉ៅណាស់មកនិយាយបែបនឹងបានតែទៅជិះតាក់ស៊ីវិញតើ។បើមកនិយាយសម្តីបែបនឹងដដែលចាំបាច់អីមកបើកឆ្កាក់មុខហើយចុះមកយកគេធ្វើអី!គួរអោយខឹងមែន។

"ទៅផ្សារទិញអី?"បន្ទាប់ពីចូលឡានរួចជុងហ្គុកបើកបានឆ្ងាយបន្តិចក៏សួរតែថេយ៉ុងមិនឆ្លើយងាកចេញមិនខ្ចីជ្រលក់មាត់ជាមួយមនុស្សគួរអោយស្អប់យល់តែពីអារម្មណ៍ខ្លួនឯង!បើកុំតែគេចង់ដឹងរឿងហេតុការស្លាប់ទាំងប៉ុន្មានហើយត្រូវជាប់ក្នុងចក្រវាឡនេះទេកុំអីគេមិនមកអង្គុយនៅជិតប្រុសចង្រៃម្នាក់នេះក្នុងពេលនេះឡើយ។

"ធុញថប់ដែលមករៀបការជាមួយយើង?តែអ្នកណាសប្បាយអរពេលបានលុយទៅចាយហើយមកនិយាយល្អៗមុនរៀបការដាក់យើង?ហើយសុខៗក៏និយាយថាសម្លាប់ខ្លួនចុះឡើងៗក៏មិនបានស្លាប់ យ៉ាងមិចអោយប្រាកដយើងតាមល្បិចមិនទាន់"ថេយ៉ុងស្តាប់ប៉ុន្តែធ្វើមិនដឹងព្រោះដឹងថានាយរករឿងឈ្លោះហើយបើតាមមើលប្រហែលហូហ្វាងប្រាប់ពីអ្វីដែលគេនិយាយមុននឹងអោយនាយដឹងហើយបានជានិយាយបែបនេះ។

☆ចក្កវាឡស្នេហ៍☆Where stories live. Discover now