បម្រើស្នេហ៍ប្រុសព្រាន

428 21 5
                                    

3/4 ពួកយើងបែកគ្នាទៅ💔

    ក្រោយពីជួបហេតុការណ៍ដ៏អាក្រក់ពីយប់មកជីមីនមិនបានទៅរៀនទេ គេបានដាក់ច្បាប់សម្រាកមួយថ្ងៃណាមួយមិនទាន់ត្រៀមចិត្តទៅជួបនរណាបានក្រៅពីសម្ងំក្នុងបន្ទប់សិន។ចំណែកថេយ៉ុងក៏ចេញទៅធ្វើការបាត់ដោយសារការអង្សុកពេកជីមីនបានតេទូរស័ព្ទទៅរកមិត្តស្រីរបស់ខ្លួននាងឈ្មោះថានីតា។ពួកគេស្រឡាញ់មកយូរឆ្នាំហើយតាំងពីវិទ្យាល័យមកម្ល៉េះ ប៉ុន្តែស្នេហារបស់ពួកគេមិនមែនរលូនរហូតឯណាក៏ព្រោះតែនីតានាងជាកូនម្ចាស់ហាងពេជ្រដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូច្នេះប៉ាម៉ាក់នាងនិងមិនព្រមឪ្យទាក់ទងជាមួយជីមីនទេដូចជាពេលនេះអញ្ចឹងនាងបានលើកទូរស័ព្ទនិយាយទាំងទឹកភ្នែក

" បងបាត់ទៅណាពេញមួយយប់មិនព្រមតបសារអូន ហ្ហឹកៗ "

" ឪ្យបងសុំទោសនេះក៏ដោយសារបងរវល់ជាមួយការងារដល់យប់ជ្រៅឈប់ខឹងបងទៅbaby"

" បងដឹងទេថាអូនបានជួបរឿងអីខ្លះនេះបងគិតឪ្យអូនប្រឈមមុខនឹងវាម្នាក់ឯង ហ្ហឹក អូនត្រូវការនិយាយជាមួយបងឪ្យបងជួយដោះស្រាយវាជាមួយអូន "

" នេះអូនទៅជួបរឿងអ្វីមក ម៉ាក់អូនបង្ខំអូនទៀតហើយមែនទេ "ជីមីនតបទាំងព្រួយបារម្ភ

" គឺគាត់ ហ្ហឹក បានភ្ជាប់ពាក្យអូនជាមួយជុងវ៉ុនត្រូវជាកូនប្រុសអ្នកជំនួញម្នាក់បាត់ទៅហើយតើឪ្យអូនធ្វើយ៉ាងមិច ហ្ហឹកៗ"

" ហេតុអីទៅជាបែបនេះ " ជីមីនចាប់ផ្ដើមញ័រដៃគិតអ្វីមិនចេញទឹកភ្នែកកូនប្រុសក៏បានធ្លាក់ស្រក់មកការឈឺចាប់ពិតជារកអ្វីមកប្រដូចមិនបានឡើយ ។

" អូនគិតថារឿងដល់ដំណាក់កាលនេះពួកយើងរត់ទៅជាមួយគ្នាទៅ " ជីមីនលឺបែបនេះក៏តប

" មិនកើតទេបងមានបងប្រុសដែលត្រូវនៅជាមួយហើយម្យ៉ាងទៀតបងគ្មានអ្វីសូម្បីតែប្រាក់ពួកយើងក៏នៅរៀនដូចគ្នាបងគិតថារកវិធីផ្សេងទៅ "

" វិធីផ្សេងអញ្ចឹងហេសគ្មានទេបើបងគិតថាមិនចង់រត់ចឹងពួកយើងបែកគ្នាទៅ ហ្ហឹកៗ " ទូតៗសម្លេងទូរស័ព្ទបានផ្ដាច់ទាំងមិនទាន់និយាយគ្នាដាច់ស្រេច

Short novel yoonmin🔞Where stories live. Discover now