ភាគ 01( រឿងនេះភាគក្រោយៗតទៅមុខរាងអាសអាភាសបន្ដិចចឹងក្មេងៗមិនគួរអានទេ🙏🏻)

1.2K 37 6
                                    

រឿង ល្បែងស្នេហ៍របស់បិសាចជញ្ជក់ឈាម

រដូវត្រជាក់បានឈានចូលមកដល់ដែលនៅលើលំហពេលនេះគឺសម្បូរទៅដោយគ្រាប់ព្រិលពណ៌សតូចៗកំពុងតែទម្លាក់ខ្លួនចុះមកយ៉ាងស្រុះធ្លាក់មកលើដីស្គុសស្គាយពោលពេញដោយព្រិល🌨️☃️

*NOZEHJE'S HOME ~ ( នៅផ្ទះរបស់តួស្រី )

នាវេលាដែលព្រះអាទិត្យលិចបាត់ដោយជំនួសមកវិញនូវភាពងងឹតដើម្បីបញ្ជាក់ថាបន្តិចទៀតនេះពេលយប់គឺនឹងមកជំនួសពេលថ្ងៃម្ដង។ នារីវ័យជំទង់ប្រហែល15ឆ្នាំកំពុងដើរពីសាលារៀនសម្ដៅមកផ្ទះដោយខ្លួនឯងក៏ព្រោះតែថ្ងៃនេះប៉ាម៉ាក់របស់នាងជាប់រវល់...តែណ្ហើយវាមិនមែនជាលើកទីមួយឯណាដែលនាងត្រូវដើរមកផ្ទះដោយខ្លួនឯងបែបនេះ? , គឺថាប៉ាម៉ាក់របស់នាងតែងតែរវល់សឹងតែភ្លេចកូនអស់ទៅហើយ.

មេឃនៅភ្លឺព្រៀលៗមិនទាន់ងងឹតទាំងស្រុងឡើយ,
ណូសុីចេ ដើរមកដល់របងផ្ទះរៀបនឹងបើកចូលតែក៏ត្រូវទូចដំណើរបន្តិចហើយងាកទៅមើលខាងគៀនរបងផ្ទះរបស់នាងស្រាប់តែឃើញមានក្មេងប្រុសម្នាក់នៅឈរទីនោះ , មើលទៅសភាពគេគឺគួរឲ្យអាណិតខ្លាំងគេឈរឱបដៃជាប់នឹងខ្លួនទាំងគ្មានអាវពាក់ហើយពេលនេះគឺជារដូវរងាកំពុងតែធ្លាក់ព្រិលមិនអញ្ចឹង? ព្រះអើយសាកស្រមៃទៅថាគេរងាខ្លាំងប៉ុណ្ណា? នេះមិនដឹងថាគេមកឈរហាលព្រិលបែបនេះយូរប៉ុណ្ណាហើយទេ.

« អេ៎ ប្អូនប្រុសឯងមកឈរធ្វើអីនៅទីនេះ? » ណូសីុចេ
ដើរចូលទៅសួរគេ ហើយក៏អាចស្មានដឹងថាក្មេងនេះមានអាយុប្រហែលស្របាល7-8 ឆ្នាំតែប៉ុណ្ណោះ.
« ~~~~ » សូមអភ័យទោសមិនមានការឆ្លើយតបទេនៅពេលនេះ..><
« តើផ្ទះរបស់ឯងនៅឯណា ចាំខ្ញុំខលទៅប៉ូលីសឲ្យជួយយកឯងទៅផ្ទះរបស់ឯងវិញប្រហែលជាវង្វេងផ្លូវហើយ »
ណូសុីចេឆ្ងល់ម៉េចបានជាគេមិននិយាយអីចឹងប៉ុន្ដែនាងនៅតែសួរបន្ថែមទៀត
« ~~~~ » ជាថ្មីម្ដងទៀតក្មេងប្រុសនៅតែមិនឆ្លើយ នៅតែសម្លឹងមើលមកនាងទាំងកែវភ្នែកបែបចម្លែក
« ឯងរងារខ្លាំងមែនទេ? » នាងគិតថាប្រហែលជាគេត្រជាក់ខ្លាំងពេកហើយទើបនិយាយមិនចេញបែបនេះ ,
ពេលនិយាយចប់ណូសុីចេក៏ដោះក្រៅធំរបស់នាងហុចទៅឲ្យគេដើម្បីឲ្យគេយកទៅដណ្ដប់តែ..
« អា៎យ~ » ណូសុីចេ ស្រែកចាច ពេលដែលត្រូវក្មេង ប្រុសនោះចាប់កញ្ឆក់ដៃរបស់នាង មិនត្រឹមតែប៉ុណ្ណោះក្មេងប្រុសនោះបានខាំក៎ដៃរបស់ណូសីុចេដើម្បីបឺតឈាមទៀតផង..

ល្បែងស្នេហ៍របស់បិសាចជញ្ជក់ឈាម Where stories live. Discover now