ភាគ 03

1.1K 33 6
                                    

ល្បែងស្នេហ៍របស់បិសាចជញ្ជក់ឈាម

លោកហ្វារីចូលទៅដល់ក៏ឃើញថាបន្ទប់ងងឹត
ឈឹង ឃើញណូសុីចេគេងឃ្លុំភួយបាត់ទៅហើយ

« ណូសុី~ នេះឯងចូលគេងហើយ? » លោកហ្វារី សួរនាងពីចំងាយដោយឃើញចឹងគាត់ក៏មិនហ៊ានចូលបានត្រឹមនៅឈរត្រង់មាត់ទ្វារព្រោះខ្វល់រំខានពេលឃើញនាងគេងបែបនេះ..

« ខ្ញុំគេងហើយប៉ាទៅវិញទៅ » ណូសុីចេ ខំប្រឹងធ្វើឲ្យធម្មតាបំផុតក៏ព្រោះថាព្រីស ដេស៍នៅមិនទាន់ឈប់ធ្វើបាបនាងនៅឡើយទេគឺគេកំពុងនៅក្នុងភួយជាមួយនាងនឹងឯង។

« ឯងមិនញាុំបាយទេហេស? »
« ខ្ញុំមិនឃ្លានទេ »
« នេះប៉ាខំយកមកឲ្យដល់ក្នុងបន្ទប់ហើយ ទោះយ៉ាងណាក៏ត្រូវតែក្រោកមកញុាំមួយម៉ាត់ពីរដែល » លោកហ្វារី
« ខ្ញុំប្រាប់ហើយថាមិនឃ្លានទេ ប៉ាចេញទៅ »
« ពីមួយថ្ងៃទៅមួយថ្ងៃហេតុអីក៏ឯងកាន់ប្រហើនបែបនេះដាក់ប៉ា? »
« .... ហ្ហឹម ~» ណូសីុចេមិនឆ្លើយជាមួយនឹងប៉ារបស់នាងទេគិតតែពីរប្រឹងទប់សម្លេង ខ្លាចធ្លោយសម្លេងដែលមិនគួរសមនៅនឹងមុខប៉ារបស់នាង
« ហើុយ... ព្រឹកនេះមុននឹងទៅរៀនត្រូវតែចុះទៅជួបប៉ានិយាយគ្នា ពេលយប់ប៉ាមិនរំខានឯងទេ ឆាប់ចូលគេងទៅ » ចប់សម្ដីលោកហ្វារីក៏ចាកចេញទៅវិញ។

បន្ទាប់ពីលោកហ្វារីទៅបាត់ហើយ ណូសីុចេខំរុញគេចេញពីនាង តែគេបែជាក្រោកមកទទ្រោមពីលើខ្លួន ប្រាណរបស់នាងទៅវិញ.។

« ណែ៎..ប្រាប់ថា..ឲ្យចេញ » នាងប្រឹងរុញគេចេញយ៉ាងណាក៏គេនៅតែមុខក្រាស់ នៅថើបឈ្មុលឈ្មក់ជ្រុបនឹងកញ្ចឹងក៎សខ្ចីរបស់នាងមិនឈប់។ ដោយមិនដឹងថារកវិធីបញ្ឈប់គេយ៉ាងម៉េចបាន នាងក៏សម្រេចចិត្តថាខាំសាច់ស្មារបស់គេ... តែមានណាបែជាត្រូវគេខាំតបវិញ ឡើងអស់ឈាមចង់2ធុងប៉េត្រូ.

« ឈឺ... » ណូសុីវ៉ៃសាច់ដុំគេតិចៗថ្ងូរថាឈឺព្រោះតែព្រីស ដេស៍ សម្រុកបឺតឈាមនាងខ្លាំងៗ..
« បើឈឺគេងទៅ » គេលិតស្នាមដែលគេខាំមិញហើយក៏ងើបមុខមកថើបថ្ពាល់ទន់ៗរបស់រាងតូចមុននឹងប្រាសខ្លួនគេងអោបនាងយ៉ាងណែន.

« ទៅគេងនៅបន្ទប់របស់ឯងវិញទៅ » ណូសីុ
« ខ្ជិល » មួយម៉ាត់ខ្លីៗ
« ឆាប់ចេញពីបន្ទប់យើងភ្លា..អឹប » នាងដេញគេមិនទាន់ទាំងអស់ពាក្យផង ព្រីស ដេស៍ក៏យកដៃរបស់គេទៅខ្ទប់មាត់របស់ណូសុីជាប់កុំឲ្យនាងតាប៉ែពេក

ល្បែងស្នេហ៍របស់បិសាចជញ្ជក់ឈាម Where stories live. Discover now