ជុងហ្គុក Top / ថេយ៉ុង Bottom
សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ🙏
___________បាហ្គេយ៍:
« ឯងចាប់អារម្មណ៍គេមែនទេ? »
អាស៊ីសួរឡើងតិចៗបន្ទាប់ពីឃើញថេយ៉ុងគិតតែពីអង្គុយសម្លឹងមើលទៅ បុរសសង្ហាម្នាក់នោះមិនឈប់ តាំងពីពួកគេមកដល់ទីនេះដំបូងម៉្លេះ។
« អ៉ឹម! ហើយយ៉ាងមិច? »
ថេយ៉ុងលើកកែវស្រាមកក្រេបយកជាតិបន្តិចដោយស្នាមញញឹម ទាំងមិនដកក្រសែភ្នែកចេញពីបុរសសង្ហាម្នាក់នោះដដែល មុខមាត់ស្រស់សង្ហាឫកពារក្រអើតក្រទមមិនរវល់ជាមួយអ្នកណាបែបនេះ គេចូលចិត្ត នាយកាន់តែព្រងើយកន្តើយគេកាន់តែចង់ចូលទៅជិត។
« កាត់ចិត្តទៅឯង គេគឺជាម្ចាស់បានេះណា មនុស្សសាមញ្ញៗដូចពួកយើង គេមិនយកភ្នែកមើលទេ »
« អញ្ចឹងហ្អេស!? »
« អេ!..នេះឯងចង់ទៅណាហ្នឹង?..... »
អាស៊ីរហ័សចាប់កដៃមិត្តសម្លាញ់ឃាត់ជាប់ បន្ទាប់ពីឃើញថេយ៉ុងក្រោកឈរបម្រុងនឹងដើរចេញ ព្រមទាំងកាន់ស្រាមួយកែវទៅជាមួយផង។
« ទៅពិសោធន៍នោះអី »
ថេយ៉ុងញញឹមតិចៗបែបលាក់កំណួចព្រមទាំងមិចភ្នែកម្ខាង ជាសញ្ញាឲ្យអាស៊ីទុកចិត្តលើគេចុះ យប់នេះគេនិងមិនបណ្ដោយឲ្យបុរសសង្ហាម្នាក់នោះរួចផុតពីដៃទេ ចាំតែមើលទៅ។
________ដូចអ្វីដែលថេយ៉ុងរំពឹងទុកមិនខុស សម្រស់របស់គេពិតជាអាចយកឈ្នះភាពសោះកក្រោះរបស់នាយកំលោះម្ចាស់បាបានមែន។
បន្ទាប់ពីកូនទន្សាយធ្លាក់ចូលក្នុងអន្ទាក់ ថេយ៉ុងក៏ប្រើវិធីសាស្ត្រដដែល គឺល្បួងរាងក្រាស់ឲ្យនាំគេមកបន្ទប់ផ្ទាល់ខ្លួនរបស់នាយ ដែលស្ថិតនៅជាន់លើគេបង្អង់នៃអគារ ( បា ) នេះ។
« បងសុំទៅងូតទឹកបន្តិចសិនណា »
« បាទ! »
ក្រោយពីរាងក្រាស់ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ថេយ៉ុងក៏រហ័សដើររុករកវត្ថុមានតម្លៃនៅក្នុងបន្ទប់នេះ ពិតណាស់បន្ទាប់ពីគ្រួសារគីមបានធ្លាក់ខ្លួនក្ស័យធនមក ថេយ៉ុងក៏ចាប់ផ្ដើមបែកគំនិតរកលុយដោយយកសម្រស់ជាអន្ទាក់ ទាក់បុរសអ្នកមានៗ ( របៀបថាល្បួងគេឲ្យនាំមកបន្ទប់ហើយ ក៏ឆ្លៀតឱកាសលួចយកលុយនិងរបស់មានតម្លៃរត់គេចបាត់ ) រកចុះរកឡើងជាចៃដន្យគេក៏ប្រទះឃើញរូបថតមួយសន្លឹក ដែលដាក់តាំងនៅលើតុក្បែរក្បាលគ្រែ ទើបគេឈូងយករូបថតនោះមកមើល ទើបដឹងថាវាជារូបរបស់ក្មេងប្រុសម្នាក់ក្នុងឯកសណ្ឋានជាសិស្សវិទ្យាល័យ។