នៅក្នុងទីក្រុងហុងកុងនៃប្រទេសចិនសម្បូរទៅដោយពពួកអ្នកលេងភាគហ៊ុនប៉ុន្តែបច្ចុប្បន្ននេះតួលេខនៃទីផ្សារភាគហ៊ុនមិនស្ថិតស្ថេរនោះទេគឺឡើងចុះរាល់ថ្ងៃ។អ្នកលេងភាគហ៊ុនមួយចំនួនប្រឈមមុខនឹងវិបត្តិជាច្រើនមានទាំងសប្បាយចិត្តនិងខូចចិត្ត។ហុងកុងជាចំណុចកណ្ដាលនៃទីផ្សារភាគហ៊ុនប៉ុន្តែសង្រ្គោះសេដ្ឋកិច្ចផ្សេងៗអាចឆ្លុះបញ្ចាំងការពិតបានដែរឬទេ?មានអ្នកនិយាយថាតួលេខកុហកតើនៅពីក្រោយតួលេខទាំងនោះមានអ្នករៀបចំមែនដែរឬទេ?
•ក្រុមហ៊ុនPARK.Grp
«អូ!លោកផាកមកហើយ»សម្លេងនាក់សារពត៌មានជាច្រើនបានបន្លឺឡើងបន្ទាប់ពីឃើញដំណើរបុរសម្នាក់មើលទៅទំនងជា ម្ចាស់ក្រុមហ៊ុនមានរហ័សនាមថាលោកផាក ដែលឈ្មោះពេញគឺផាក ជុងស៊ុងហៅកាត់ថាជេយ៍ ផាកបានដើរសម្តៅមកកន្លែងកិច្ចសម្ភាស៍។
«លោកផាក! លោកមានអាយុ30ឆ្នាំជាងជាCEO PARK.Grpមិនតែប៉ុណ្ណោះជាអ្នកដំបូងគេដែលទទួលបានពានរង្វាន់មាសជាអ្នកលេងភាគហ៊ុនពីរឆ្នាំជាប់គ្នាក្នុងទីផ្សារភាគហ៊ុនស្មុគស្មាញបែបនេះ លោកឆ្លងកាត់ឧបសគ្គបែបណាទៅ?»នេះគឺជាសំណួរដំបូងដែលអ្នកការសែតចោទសួរទៅកាន់ជេយ៍ ផាក។
«លទ្ធផលដែលបានមកថ្ងៃនេះខ្ញុំគ្រាន់តែសំណាងជាងគេប៉ុណ្ណោះនៅមានគោលដៅច្រើនទៀតដែលទៅមិនទាន់ដល់ប៉ុន្តែថ្ងៃនេះខ្ញុំចង់ចែករំលែកឲ្យអ្នកគ្រប់គ្នាគឺ "ភាពលោភលន់" ជាកម្លាំងចិត្តជម្រុញឲ្យយើងឡើងបានខ្ពស់!»កិច្ចសម្ភាស៍នេះគឺបានធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ប៉ូលីសស៉ើបអង្កេតម្នាក់ឲ្យងាកមើលទៅកញ្ចក់ទូរទស្សន៍។
«ភាពលោភលន់នឹងហីល្អ?បង្រៀនក្មេងឲ្យអាក្រក់!!»អេ! នេះគឺជាប៉ូលិសស៉ើបអង្កេតវ័យក្មេងម្នាក់ឈ្មោះយ៉ាង ជុងវ៉ុនគេមានទេពកោសលខ្ពស់ ឆ្លាតឈ្លាសវៃ ចេះសព្វគ្រប់បែបយ៉ាងអាយុរបស់គេទើបតែ20ឆ្នាំប៉ុណ្ណោះ។
ពេលនោះក៏មានបុរសម្នាក់មើលទៅទំនងជាលោកគ្រូគេនៅក្នុងក្រុមប៉ូលិសមួយនេះបានដើរមករកជុងវ៉ុនទាំងដៃកាន់កាហ្វេរមួយកែវ គេគឺលី ហុីសុឺងបុរសសង្ហារជាប៉ូលិសស៉ើបអង្កេតស្រឡាញ់ភាពស្មោះត្រង់ គោរពពាក្យថាច្បាប់បានបំបែកក្ដីជាច្រើនជោគជ័យដោយរលូន។

YOU ARE READING
The Ultimate of Love
Acciónខ្សែជីវិតពោរពេញទៅដោយការលេងភាគហ៊ុន សម្ដែង បោកប្រាស់ លោភលន់ ចងគុំនំ ប្រព្រឹត្តិអំពើខុសច្បាប់ ការសងសឹកដោយការយកក្ដីស្រឡាញ់របស់ដៃគូមកលេងសើច «ក្ដីស្រឡាញ់អូនចំពោះបងជាក្ដីស្រឡាញ់ពិតទេ?» «ពិត!?...» «ពូកែណាស់!អូនធ្វើបានល្អណាស់ជុងវ៉ុន!» In spired by: The Ultim...