ផ្ដើមរឿង
+ សកលវិទ្យាល័យ SNU ( school international University)Sunoo pov : ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលថ្មីនៃឆ្នាំ 2023-2024 សកលវិទ្យាល័យនេះគឺជាសកលវិទ្យាល័យដែលល្បីទំនើបដែលជាប់ Top3 ក្នុងចំណោម Top5នៃសកលវិទ្យាល័យដែលល្អក្នុងប្រទេសកូរ៉េ ( South Korea) ដែលស៊ុនូបានមកសិក្សានៅទីនេះក៏ដោយសារតែស៊ុនូជាសិស្សរៀនពូកែ ។ កំពុងតែដើរមើលទេសភាពសុខៗ ក៏មានម៉ូតូធំមួយជិះវ៉ាបិះបុក តែក៏មានដៃមួយជួយទ្រខ្លួន។
"ឯងមិនអីទេមែនទេ"
Sunoo"បេះដូងខ្ញុំលោតដុកដាក់ៗព្រោះតែបុរសនេះហើយ គាត់ស្អាតខ្លាំងណាស់ដូចបុរសជិះសរអញ្ចឹង"(គិតក្នុងចិត្ត)
Sunoo: អរ អរបាទខ្ញុំមិនអីទេ បន្ទាប់ភ្ញាក់ពីការគិតហើយអ្នកក៏សម្រួលឥរិយាបថវិញ គាត់ញញឹមដាក់អ្នកបន្តិច ហើយក៏សួរ
"ឯងជាសិស្សថ្មីឆ្នាំទីមួយមែទេ?
" បាទ"
" ឯងរៀនខាងផ្នែកអី ?
" ខ្ញុំរៀនខាងផ្នែកសិល្បៈ"
" Ohh ឯងជាប្រុសមិចចូលចិត្តខាងសិល្បៈ?
" ខ្ញុំក៏មិនដឹងដែលតែខ្ញុំចូលចិត្តតាំងពីក្មេង"
" និយាយអញ្ចឹងឯងអាយុប៉ន្មាន "
"20 ឆ្នាំ " ប្អូនបងម្នាក់គេក៏រៀនខាងផ្នែកសិល្បៈដូចជាឯងដែរ"
" ចុះបងអាយុប៉ុន្មានហើយ រៀនឆ្នាំទីម៉ានផ្នែកអី?
" បងអាយុ22ហើយ រៀនឆ្នាំទី2ផ្នែក Business "
" ភ្លេចឲឈឹងទៅនិយាយគ្នារៀងយូរហើយទើបសួរបងឈ្មោះអី?
" បងឈ្មោះ លី.. ពេលនោះទូរស័ព្ទរបស់គាត់រោទ៍ឡើងគាត់ទទួលហើយគាត់ថាលោកគ្រូមានការហៅគាត់ប្រញាប់សុំទៅមុនហើយ"
" ពិតជាគួរឲស្ដាយមែនមិនទាន់បានស្គាល់ឈ្មោះគាត់ផង មានអ្នកមករំខានបាត់ ហឺុយ" ស៊ុនូក៏ដើរបន្តចូលក្នុងសាលាបន្តទៀតស្រាប់តែឃើញមនុស្សជាច្រើននាំគ្នាជ្រួលជ្រើមទៅមើលអីក៏មិនដឹង
" ហើយគេនាំគ្នាមើលអីនិង ដើរទៅមើលសិន"
" យ៉ា អាមួយនិងតើអ្នកជិះរកបុកឯងព្រឹកមិញ"
Girl 1 : សង្ហារអីសង្ហារយ៉ាងនេះ
Girl 2 : បើរបានគាត់ធ្វើសង្សាយើងបង្អួតគេពេញភូមិតាម៉ង់
" ដឹងសង្ហារស្អីទេស (និយាយក្នុងចិត្ត)
" ដើរមកវែកសក់ឡើងជឿជាក់ធ្វើរដូចតារា(បើតារាគ្នាមែន😞)
" ហើយក៏ឃើញសិស្សស្រីម្នាក់ដើរទៅស្ទាក់មុខអាបុិមុខងាប់និងហើយថា នីគីហ៎ា...(និយាយទាំងបង្អូសសំឡេង ) អឹ គឺថានីគីព្រមធ្វើសង្សាខ្ញុំទៅ"
សិស្សស្រីនាំគ្នាស្រែកប្រកែកគ្នាពេញនិងព្រោះនរណាក៏ចង់បាននីគីធ្វើសង្សារដែរ( admin ក៏ចង់បានដែរ🥹)
Girl 1: នីគីជារបស់យើងទេ
Girl 2: របស់យើងទេ
" ហីុយ ដឹងស្អីទេ គេកំពុងថតរឿង kdrama មែននិងចេះតែនាំគ្នាស្រឡាញ់អាគាត់និងទៅកើត និយាយក៏បម្រុងនិងដើរចេញតែក៏លឺសំឡេងស្រែក
អូយ នី.នីគីម៉េចច្រាន ខ្ញុំអញ្ចឹង
Ni_ki: យើងមិនចូលចិត្តមនុស្សដូចជានាងនោះទេ
"តែខ្ញុំខំស្រឡាញ់ Ni_ki ណា
Ni_ki: តែយើងមិនចូលចិត្តមនុស្សមកតាមរញេរញ៉ៃទេ ( និយាយទាំងសម្លុត)
Sunoo: ណែ លោកឯងមិញច្រាននាងចឹងនាងជាមនុស្សស្រីណា
Ni_ki :ហើយស្រីនិងវាថីច្រានមិនបាន
Sunoo: គ្រាន់តែបដិសេធនាងធម្មតាទៅចាំបាច់រុញច្រាននាងអញ្ចឹង
Sunoo: ព្រឹកមិញក៏ចឹងដែល ជិះម៉ូតូបិះនិងបុកខ្ញុំហើយអត់មានសុំទោសអីម៉ាម៉ាត់ មនុស្សអីអត់មានសុជីវធម៌ក្នុងខ្លួនចឹង
Ni_ki: អរ ឯងជាអាក្មេងព្រឹកមិញមែន យើងស្មានតែឯងងាប់បាត់ហើយ
Sunoo: ណែឯងហៅអ្នកណាក្មេងនិងយើងអាយុបងឯងផងក៏មិនដឹង
Ni_ki : ហៅអាមួយកាតឿនៅនិងមុខយើងនិងហើយ
Sunoo: ណែ😡 ឯងជាអ្នកណាអីក៏ឈ្លើយសម្បើមមេះនិង?
Ni_ki : យើងជាប្រុសសង្ហារប្រចាំសាលានោះអីនរក៏ស្គាល់ក៏ចង់បានយើងធ្វើជាសង្សាដែរ
Sunoo: គេគ្រប់គ្នាចង់បានតែយើងមិនចង់បានទេ(អុីម៉ូជីជីពេបជ្រាយ🤧)" សង្ហារស្អីទេស មុខដូច ខ្យល់ឆក់ ដូចជ្រូកពុលឆ្កែ"😭
Ni_ki: គាំងស្ញេញ រាល់ដងមិនដែលមាននាក់ណាថាឲគេបែបនេះនោះទេ ជាលើកទី1សម្រាប់គេហើយ គេមានអារម្មណ៍ថាខឹងនិងអាម៉ាស់ជាខ្លាំង
Sunoo: មិច?គាំងហើយមែនទេ មនុស្សឈ្លើយដូចជាឯង ទាល់ប៉ះញិញដូចជាយើងបានដឹងគ្នា
Ni_ki: ចាប់ដៃ sunoo សួរទាំងខឹង"ឯងថាឲនរណាគេនិងអាក្មេង ឆ្កួត😡"ថាឲអាអូនឯងទេដឹង😭(k'noo ឌឺថែម)
Sunoo: មើសលែងដៃយើងចេញយើងប្រញាប់
Ni_ki: អត់ចង់ ប្រញាប់ទៅណានៅជម្រះបញ្ជីជាមួយយើងសិន
Sunoo: ហែងលែងឬមិនលែង
Ni_ki:អត់
Sunoo: នេះណែ លើកជើងធាក់អាប្អូននីគី
Ni_ki : អូយយ និយាយទាំងចុកផ្នែកខាងក្រោមជាខ្លាំង
Sunoo: លែងយើងតាមសម្រួលមិនចង់ ចង់ឲយើងលេងធម៌ក្ដៅ និយាយហើយរត់ត្រុយ ទៅមើលឈ្មោះបញ្ជីរៀនថ្នាក់ណាព្រោះថ្ងៃបើកបវេនសនការគេឲសិស្សមកមើលឈ្មោះមិនទាន់ចូលរៀនទាល់តែស្អែក
Ni_ki: កុំឲយើងជួបឯងម្ដងទៀតឲសោះ អាក្មេងកាតឿ
Skip
ពេលយប់🌆
យាយស៊ុនូ(យាយ លីម) : ចៅនូហ៎ា ចុះមកញ៉ាំបាយចៅ
Sunoo:បាទយាយ
"កំពុងតែញ៉ាំបាយសុខៗយាយក៏សួរ"
យាយលីម: ថ្ងៃបើកបវេសនកាលថ្ងៃដំបូងយ៉ាងមិចដែលចៅ
Sunoo: លោកយាយដឹងទេនៅក្នុងសាលាខ្ញុំរៀនមានអាមួយនោះចេញមកខុសគេធ្វើដូចមានតែឯងយាយពីថាវាជឿជាក់នុះ ឈ្លើយក៏ឈ្លើយហើយក៏គ្មានសីលធម៌ទៀត ព្រឹកមិញឈ្លោះគ្នាឡើងផ្អើលថ្ងៃទៅសាលាដំបូងផង
យាយលីម: ហើយចៅឯងទៅធ្វើអី បានឈ្លោះគ្នាជាមួយគេ
Sunoo : គឺគេជិះម៉ូតូបិះបុកខ្ញុំហើយគេមិនសុំទោសនិងណា
យាយលីម: ណ្ហើយ កុំទៅឈ្លោះគ្នាមួយគេទៀតអីចៅ ចៅបង្កើនមិត្តប្រសើរជាងបង្កើនសត្រូវណាចៅ
Sunoo: បាទយាយ
Skip
យាយលីម: រៀបចំទុកដាក់ចានទុកត្រឹមត្រូវផង យាយថ្ងៃនេះរៀងរាងល្វើយ យាយទៅសម្រាកមុនហើយ មុនចូលគេងកុំភ្លេចផឹកទឹកដោះគោមួយកែវផងឲគេងលក់ស្រួល
Sunoo : បាទយាយ
"បន្ទាប់ពីរៀបចំទុកដាក់រួច ក៏ទៅងូតទឹក ងូតសុខៗក៏និងឃើញ បងមួយព្រឹកមិញ
" ព្រឹកស្អែកខ្ញុំសង្ឃឹមថាបានជួបបងទៅចុះ"
ចេញពីងូតទឹកហើយឆ្លៀតលាប់ skin care ដើម្បីរក្សាសម្រស់បន្តិច ហើយផឹកទឹកដោះគោទើបរៀបចំបិទភ្លើងចូលគេង។______________________________________
🍇🍇🍇🍇
20/04/2024End see you next ep
Please vote and cmt ☆
Enjoy your reading all
I try my best.
Writer : Bambii |បាមប៊ី🎀
YOU ARE READING
Enemies to love | Sunki |
Romancesunoo" មនុស្សស្អីឈ្លើយដូចក្មេងបែកថ្នាំ ដឹងអនាគតប្ដីណាគេទេ" Ni_ki" អនាគតប្រពន្ធអូនទេដឹង" sunoo"ទោះក្នុងពិភពលោកសល់តែយើងនិងហែងយើងខ្ពើមយកហែងធ្វើប្ដី" Ni_ki"យើងក៏ខ្ពើមយកឯងធ្វើប្រពន្ធដូចគ្នា មុខក្រាស់ដើតាមប្រុសឲតត្រុក