1

278 23 7
                                    

អន្ទាក់ស្នេហ៍ ព្រំដែនបេះដូង [PART1]

| ប្រទេសកូរ៉េខាងជើង |

    បុរសសង្ហាមុខមាំស្លៀកឈុតខ្មៅក្នុងដៃកាន់កែវស្រាវីស្គីក្រវីមុននឹងលើកអកផឹកផ្សើមបំពងកបន្តិចរួចងាកមើលឯកសារបស់គេបន្ត។

«លោកប្រុសតូចលោកម្ចាស់ គីម រកលោកប្រុស»ជំនិតគេអោនគោរពមុននឹងនិយាយទៅកាន់បុរសមុខមាំទើបគេងក់ក្បាលហើយដើរចេញទៅ

«លោកប៉ាខ្ញុំមកដល់ហើយ»រាងមាំចូលមកដល់អោនគោរពឪពុក

«ជេយ៉ុនអង្គុយចុះមកកូន»ស្នាមញញឹមលេចឡើងចំពោះមុខកូនប្រុសពៅដែរខ្លួនពេញចិត្ត

  ក្នុងបន្ទប់ធំទូលាយមានបុរស២នាក់អង្គុយរួមគ្នាដោយគេបានស្គាល់ថា បុរសចំណាស់មុខពេញដោយអំណាចនោះគឺជា ថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង {គីម អ៊ុនជុង} គាត់កំពុងពិភាក្សាជាមួយកូនប្រុសពៅរបស់គាត់គឺ {គីម ជេយ៉ុន-Kim jaeyun}

«ប៉ាមានកិច្ចការ២អោយកូនចាត់ចែង ទី១កូនទៅចរចាទិញទំនិញពីពួកYakuzaមក ព្រោះថ្នាំយើងលើកនេះមានមិនគ្រប់គ្រាន់ទេ» លោកអ៊ុនជុង

«ហេតុអីលើកនេះយើងត្រូវទៅទៅចរចារទិញនៅជប៉ុនដោយផ្ទាល់?ពួកនឹងអត់យកមកដោយផ្ទាល់ដូចពីមុនទេឬ?»សម្លេងធ្ងន់របស់ជេយ៉ុនសួរដោយចម្ងល់

«ពួកវាថាពិបាកនាំទំនិញចេញណាស់ដោយសារពួកSamuraiតាមដានរញេរញៃYakuzaមិនអោយជួញដូរថ្នាំស្រួលទេ»លោកអ៊ុនជុង

«ពួកអាត្រកូលអ្នកចម្បាំងSamuraiនឹងគួរអោយរំខានមែន»ជេយ៉ុន និយាយដោយសម្លឹងធុញទ្រាន់

«បើយើងយកទំនិញតាមកូរ៉េខាងត្បូងមកងាយស្រួលណាស់ កុំអោយពួកSamuraiរារាំងបាន»ជេយ៉ុននិយាយឡើង

«ឆ្លាតណាស់,កិច្ចការទី២ប៉ាចង់អោយកូនទៅប្រទេសកូរ៉េខាងត្បូង»លោកអ៊ុនជុងសើចដើមកបន្តិចមិនភ្លេចសរសើរកូន

«ការងារអ្វីទៅប៉ានៅកូរ៉េខាងត្បូង?»ជេយ៉ុន ចាប់ផ្ដើមស្ដាប់ដោយយកចិត្តទុកដាក់ក៏ព្រោះថាព្រំដែនរបស់ប្រទេសពួកទាំង២មិនអាចចេះតែឆ្លងកាត់បានទេបើគ្មានកិច្ចការ

«ដណ្ដើមទឹកដី ប៉ាចង់វាយដណ្ដើមទឹកដីកូរ៉េខាងត្បូង»ឪពុកគេនិយាយ

«ធ្វើបែបនឹងមិនបានទេប៉ាវារាក់កំផែលពេកហើយ,កូនគិតថាប៉ារៀបផែនការណ៍សារជាថ្មីទៅ»ជេយ៉ុនបដិសេធភ្លាមៗ

«បើឯងថាអត់ធ្វើបែបប៉ាក៏តាមឯង កូនប៉ាឆ្លាតណាស់ចាំប៉ាគិតវិធីសារជាថ្មីណា..ចឹងស្អែកឯងចេញទៅចាត់ការរឿងទំនិញយើងនៅជប៉ុនជាមួយពួកYakuzaសិនទៅ»លោកអ៊ុនជុងញញឹមហើយយល់ព្រម

«បាទប៉ា»Jaeyunអោនគោរពឪពុកហើយបោះជំហានដើរចេញទៅ

«មកពីកូនប្រុសយើងឆ្លាត រហ័សរហួន គិតវែងឆ្ងាយ បែបនេះហើយទើបយើងតែងតែអោយគេធ្វើកិច្ចការធំៗជំនួសយើង»លោកអ៊ុនជុងមើលកូនប្រុសពៅដើរចេញទៅផុតគាត់និយាយប្រាប់មនុស្សជំនិតគាត់រួចដកបារីមកជក់

«តាំងពីតូចមកអ្នកប្រុសJaeyunឆ្លាតណាស់មិនថារឿងរៀនសូត្រនោះទេ ពិតជាអនាគតមេដឹកនាំរបស់កូរ៉េខាងជើងមិនខុសទេ»ជំនិតគាត់និយាយលើកសរសើរ ហើយគាត់ក៏សើចជឿជាក់លើកូនប្រុសពៅរបស់គាត់ដូចគ្នា

  ខ្សែរភ្នែកពិឃាតសម្លឹងពីជ្រុងម្ខាងលួចស្ដាប់ការសន្ទនាមុននេះការពិតគេគឺជា {គីម ដុងជុង-Kim dongjong} ជាកូនប្រុសច្បងរបស់លោកសោះ

«ប៉ាចង់គិតលើកដំណែង ប្រធានាធិបតីកូរ៉េខាងជើងអោយវារំលងក្បាល កូនបងដូចជាខ្ញុំផងហ្អេស?»ដុងជុងនិយាយទាំងក្ដាប់ដៃណែនច្រណែនប្អូន

| ប្រទេសជប៉ុន |

រាងសង្ហាពាក់ឈុតខ្មៅពាក់វែនតាមានអង្គរក្សដង្ហែរអមចូលទៅភូមិគ្រឹះដែរមានរូបតំណាងជាខ្លាYakuzaដោយសម្ងាត់បំផុតដើម្បីចរចារការទិញដូរគ្រឿងញៀនខុសច្បាប់។

  ក្រុមទាំងមូលរបស់Yakuzaអោនក្បាលគោរពJaeyunសឹងនឹងដល់ដី Jaeyunងក់ក្បាលក្រវាសដៃបន្តិចមុននឹងដើរចូលទៅក្នុង,ក្នុងបន្ទប់ប្រណិតមានតាំងបង្ហាញវត្ថុបុរាណបែបជប៉ុន និងមិនអាចចោលបានទេគឺLogoរូបខ្លាតំណាងក្រុមYakuza

«សួស្ដី ! អ្នកប្រុស គីម ជេយ៉ុន»សម្លេងមាំនៃម្ចាស់Yakuzaដើរចេញមកព្រលែងល្វែងខាងលើបង្ហាញស្នាមសាក់ពេញខ្នងភាគច្រើនជារូបខ្លាតំណាងក្រុមYakuzaនោះឯង មុខមាត់នៅក្មេងប៉ុន្តែមានភាពអំណាចដូចជាសត្វខ្លាពិតមែន

«សួស្ដី ! លោកម្ចាស់នៃខ្លាYakuza»jaeyunញញឹមដោះវែនតាខ្មៅចូលទៅអោបចាប់ដៃមេYakuzaដែរជាមេម៉ាហ្វៀប្រចាំប្រទេសជប៉ុន ជាពួកបងធំដែរសូម្បីតែប៉ូលីសក៏ខ្លាចក្រុមពួកនេះដែរ

To be continued.... (មានstarណានៅwattpadអត់?)

 

អន្ទាក់ស្នេហ៍ ព្រំដែនបេះដូង (new ver)Where stories live. Discover now