ភាគទី០១

508 38 9
                                    

ក្នុងផ្ទះត្រកូល Jirawat ដែលមានកូនចៅមកជុំគ្នាដើម្បីនិយាយរឿងការងារខ្លះៗនិងរឿងក្នុងគ្រួសារ ព្រោះមានសមាជិកពីរនាក់ត្រូវទៅក្រៅប្រទេសដើម្បីធ្វើជំនួញ។

" ឯងចង់យក Nani មកនៅផ្ទះនេះគឺវាឆ្ងាយពីសាលាណាស់ " លោកស្រីធំតែជាលោកយាយរបស់ Nani បដិសេធពេលដែលបានឮម្ដាយNaniចង់យកកូនមកនៅគាត់

" ប៉ុន្តែអ្នកម៉ាក់...." ម៉ាក់ Nani ចង់និយាយហេតុផល ប៉ុន្តែ លោកស្រីធំនិយាយកាត់

" ផ្ទះនេះវាឆ្ងាយពីសាលារបស់Naniណាស់វាប្រើរយៈពេលយូរក្នុងការធ្វើដំណើរ ជិះទៅមកៗវាគ្មានសុវត្ថិភាព " លោកស្រីធំគាត់គិតបារម្ភពីចៅ ជាចៅអ្នកណាមិនចង់ឲ្យនៅប៉ុន្តែផ្លូវឆ្ងាយយ៉ាងនេះត្រូវផ្ញើជីវិតតាមវិថី ហើយចុះបើមានគ្រោះថ្នាក់អ្វីនោះគិតយ៉ាងម៉េច?

ចាស់ៗនិយាយគ្នាព្រោះបារម្ភពីក្មេងតែក្មេងតូច Nani នេះអង្គុយឆ្កឹះបាយលេងធ្វើមិនដឹងធ្វើមុខផងធ្វើភ្នែកផងចង់តែទះព្រោះខ្ជូតពេក។ ក្មេងតូចនេះមានឈ្មោះថា Nani Hirunkit ដែលមានអាយុ 17 ឆ្នាំកម្ពស់ 1.75m សាច់សរលោងដៃជើងតូចៗដូចកូនស្រី។ ( ថយអាយុហើយ ថយកម្ពស់ទៀតហ្មងទៅ .Sorry ទុកមុន )

" Nani កូនអាចទៅនៅជាមួយលោកពូកូនបានទេ " ម្ដាយNaniនិយាយបែបនេះធ្វើឲ្យពូ ក្មួយដែលអង្គុយក្បែរគ្នានោះភ្ញាក់មិនស្ទើរ ។ ក្មួយភ្ញាក់ធម្មតាទេ តែអ្នកជាពូចង់ឈ្លក់បាយ និយាយគ្នាសុខៗស្រាប់តែលើកឲ្យខ្លួននាយទៅវិញ។

លោកពូនេះមានឈ្មោះថា Dew Jirawat ដែលមានអាយុ 32 ឆ្នាំ និង មានកម្ពស់ខ្ពស់ស្រឡះ 1.90m + ។

" ខ្ញុំ...." Nani មិនដឹងសម្រេចចិត្តបែបណានោះទេ គេក៏ងាកមើលទៅពូ ហើយពូក៏ងាកមកក្មួយ។

" នៅជាមួយពូទេណា មិនអីទេ នៅតែមួយឆ្នាំទៀតកូនរៀនចប់ កូនទៅនៅជាមួយម៉ាក់ Ok ? " ម៉ាក់ Nani លួងលោមកូនប្រុស ធ្វើយ៉ាងម៉េចបើឆ្នាំនេះ Nani ត្រូវប្រលងបញ្ចប់ថ្នាក់វិទ្យាល័យ ហើយខ្លួនក៏ត្រូវមានការងារបន្ទាប់ ដូច្នេះមិនអាចយកកូនទៅជាមួយបាន។

" បាទ..." Nani ងក់ក្បាលយល់ព្រមទាំងមិនសូវចង់ មិនមែនគេមិនចង់នៅជាមួយDewទេ តែគេនឹកប៉ាម៉ាក់ដែលតែងតែបារម្ភខ្វល់ខ្វាយពីរហូតមក មិនដែលជំទាស់ចិត្តសូម្បីម្តង។

ពេលវេលាដើរលឿនណាស់មួយប្រព្រិចភ្នែកសោះរំលងមួយអាទិត្យហើយ ។ ហើយប៉ាម៉ាក់ Nani ក៏បានចេញដំណើរទៅក្រៅប្រទេសបាត់ដូចគ្នា។
Nani ស្ពាយកាតាបមួយ និងកាន់កូនតុក្កតាមួយនៅក្នុងដៃចូលទៅក្នុងផ្ទះ Dew ។ គេមើលគ្រប់សព្វ មើលទៅជុំវិញខ្លួន ផ្ទះនេះវាធំណាស់ ហើយការតុបតែងក៏ស្អាតមិនចាញ់ផ្ទះគេប៉ុន្មានទេ ។

" យកអីវ៉ាន់ទុកសិនទៅ " Dew និយាយមកកាន់ក្មួយដែលភ្លឹក ហើយក៏លើកអីវ៉ាន់ទាំងអស់ឡើងទៅបន្ទប់ដែលគេបានរៀបចំសម្រាប់ Nani

" បាទ " Nani ដើរតាមក្រោយពូរបស់គេ ដើម្បីយកកាតាបទៅទុក ព្រោះគ្មានជួយលើកអីវ៉ាន់អីផង អ៊ីវ៉ាន់ខ្លួនឯងឲ្យពូអ្នកលើក គិតអី ក្មេងតូច  🤣

បន្ទាប់ពីរៀបចំរួចហើយពួកគេក៏ចុះមកអង្គុយនៅបន្ទប់ទទួលភ្ញៀវជាន់ក្រោម ។
Dew ផឹកទឹក ខ្អឹកៗ ព្រោះតែរៀបចំអ៊ីវ៉ាន់ហត់ពេក  តែកុំមើលអ្នកដែលត្រូវរើបន្ទប់វិញអង្គុយយ៉ាងស្ងៀមគ្មានហត់អីតិច ។

" ស្ងាត់ណាស់...." ក្មេងតូចភ្នែកហើមនិយាយងាកមើលទៅពូតែមិនហ៊ានងាកចំ

" មែនហើយ ខ្ញុំនៅម្នាក់ឯង " Dew និយាយធម្មតា ប៉ុន្តែស្តាប់ទៅមិនសូវពិរោះសោះ

" ប៉ុន្តែខ្ញុំមិនចេះចម្អិនម្ហូបទេ លោកពូ !! " Nani និយាយទាំងរលីងរលោងចង់ទឹកភ្នែកម្តងទៀតហើយ

" ឯងគិតថាពូបង្អត់ឯងមែនទេ? " Dew អស់សំណើចនឹងទឹកមុខកំសត់របស់Nani ប៉ុណ្ណឹងសោះចង់យំដែរ

" .... " ជំនួសការនិយាយ Nani ក្រវីក្បាលយ៉ាងលឿន ថែមទាំងអៀនទៀតផង គេមិនហ៊ានមើលមុខពូគេចំទេព្រោះគេលង់ស្នេហ៍យូរហើយ។

" ទៅរៀបចំសម្អាតខ្លួនសិនទៅ ពូជូនឯងទៅទិញអីវ៉ាន់ខ្លះ.." Dew

" បាទ "Nani ឆ្លើយទាំងញញឹមស្រស់ ព្រោះបានទៅក្រៅជាមួយពូ ។ មិនយូរប៉ុន្មានគេរៀបចំហើយក៏ចុះមកក្រោមវិញ

" រួចហើយលោកពូ..." Nani រត់មកចំខាងមុខអ្នកដែលអង្គុយលើសាឡុងចុចទូរស័ព្ទ រង់ចាំ។
Dew មើលពីចុងជើងដល់ចុងសក់ ឡើងភាំងតែម្តង ព្រោះតែសម្រស់ក្មួយម្នាក់នេះ។

( ជីវិតអួអាប់ពេកសរសេររឿង Sweet ម្តងមើល )

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
Thank you 🙏♥️

មន្តស្នេហ៍លោកពូWhere stories live. Discover now