តាំងពីចេញពីរៀនមកមកដល់ពេលនេះ Dew ចាប់អារម្មណ៍នឹងក្មួយហាក់ដូចជារៀងស្ងាត់ប្លែក ។ គេថាមិនចង់ខ្វល់ ងាកមកធ្វើការងារ ត ប៉ុន្តែនៅមិនសុខក៏សួរហ្មងទៅ
" Nani អូនកើតអី ? " Dew សួរទៅក្មួយដែលអង្គុយលើឥដ្ឋបើកសៀវភៅចោល ( អង្គុយលើសាឡុងពិបាកសរសេរ អង្គុយលើឥដ្ឋទៅវាស្រួលជាង)
" គឺអត់មានអីទេ " Nani ឆ្លើយទាំងខ្សេវៗ ហើយក៏ឱនមកធ្វើលំហាត់វិញ
" ...... " Dew ក៏ងាកទៅកំព្យូទ័រដើម្បីធ្វើការវិញ
ឆ្វៀក ៗ ៗ Nani សង្កត់ប៊ិចគួសវាសពេញសៀវភៅ ហើយទឹកភ្នែករលីងរលោង មិនមានកើតអីទេគឺថាមិនចេះធ្វើលំហាត់ហ្នឹងឯង" មានរឿងអី? មិនចេះមែនទេ? " Dew ឃើញក្មួយបែបនេះក៏ដើរចូលមកអង្គុយជិត
" មួយណា? " Dew ទាញក្រដាសលំហាត់មកមើលហើយក៏សួរទៅក្មួយ តែក្មួយនេះគ្មានមើលលំហាត់អីទេ មើលមកពូនេះវិញ
" ហ៊ឺ..." Dew ក្រហឹមសួរបញ្ជាក់
" គឺ.គឺមួយនេះ " Nani ភ្ញាក់ខ្លួនងាកមកលំហាត់វិញយ៉ាងលឿន និងចង្អុលលំហាត់ដែលខ្លួនមិនចេះប្រាប់ទៅពូ
" មួយហ្នឹងមែនទេ អង្គុយជិតពូបន្តិចមក ប្រយ័ត្នមើលមិនឃើញ លំហាត់ហ្នឹងគេធ្វើបែបនេះ ***** " Dew ប្រាប់ក្មួយឲ្យអង្គុយជិតហើយក៏ ប្រាប់ពន្យល់ពីលំហាត់នោះតែម្តង ។ ចឹងហើយបានរៀនមិនចេះតាមពិតមិនមើលលំហាត់គិតតែ គយគន់មុខអ្នកពន្យល់នេះទៅវិញ។
" រួចហើយ នេះសាកធ្វើទៅមើល " បន្ទាប់ពីពន្យល់រៀបរាប់រួចហើយក៏ហុចប៊ិចទៅម្ខាងវិញ
" អូ... បាទៗ " Nani ងាកមុខឱនមើលសៀវភៅយ៉ាងលឿនព្រោះ Dew មើលមុខគេចំ
" ???? " ដោយគ្មានយោបល់ Dew ក៏ឡើងទៅអង្គុយធ្វើការបន្តទៀត ។
ក្នុងរយៈជាងមួយខែហើយពួកគេទាំងពីរនាក់គឺតែងតែធ្វើសកម្មភាពបែបនេះរហូត លំហាត់ដែលគ្រូដាក់ឲ្យធ្វើ Nani ធ្វើមិនចេញតែងតែសុំជំនួយពីពូរបស់គេ ហើយពេលដែលទៅរៀន ចេញពីរៀនក៏ជាពូជាអ្នកជូនអ្នកទទួលគ្រប់យ៉ាងធ្វើឲ្យក្មេងធ្លាប់អស់រលីង ។
YOU ARE READING
មន្តស្នេហ៍លោកពូ
Romance" គាត់ជាពូរបស់ខ្ញុំប៉ុន្តែខ្ញុំស្រលាញ់គាត់លើសពីពូ " Nani " ខ្ញុំមិនបានចាប់អារម្មណ៍នឹងគេទេ តែគេជាអ្នកឲ្យដៃមុន" Dew ទោះបីជាដឹងថាពូរបស់គេមានគូរដណ្តឹងរួចហើយក៏ដោយប៉ុន្តែគេនៅតែសាកល្បង តើការសាកល្បងនេះអាចសម្រេចបានទេ?? Dew X Nani (រឿងប្រលោមលោកខុសពីការពិតទា...