Part 3 :កុំតែសិស្សច្បងទេកុំអីប៉ាំងប្រាវហើយ!

395 23 0
                                    

TaehyungនៅពេលដែលចេញពីJungkookនោះក៏រត់ទៅសង្ងំក្នុងបន្ទប់ទឹក
«ហ្អឹកៗ...មកពីខ្ញុំគិតច្រើនពេកមែនទេ?បានជាយល់ច្រឡំថាគេក៏មានចិត្ត?»Taehyung កំពុងរៀបរាប់ម្នាក់ឯងគិតថាគ្មាននរណាមកដោយសារជាម៉ោងចូលរៀន(កូននឹងគេចរៀន!)
«នៅរៀបរាប់នឹងមិនចូលរៀនទេអី?» Jae Dohyun សម្លេងកម្លោះម្នាក់បានបន្លឺឡើងធ្វើឱ្យTaehyungភ្ញាក់ព្រឺតប្រញាប់យកទឹកមកលុបមុខចេញ

«អឺ...គឺគ្មានអីទេ!ខ្ញុំទៅថ្នាក់រៀនវិញហើយ»Taehyung ចង់ដើរចេញទៅតែ Dohyunក៏ឃាត់
«មិនបាច់ទៅទេកន្លះម៉ោងទៅហើយទៅរៀនក៏មិនទាន់ដែរ!»Dohyun Taehyungមិនតប
«ម៉េចមិនតប?»Dohyun
«ព្រ-ព្រោះមិនដឹងតបថាម៉េចផង!ហើយយើងជានរណា?»Taehyung ក៏សួរនរណាមិនឆ្ងល់សុខៗមកនិយាយជាមួយមនុស្សកំពុងចូលតួផង!

«ខ្ញុំ Jae Dohyun !រៀន12A»Dohyun ក៏ណែនាំខ្លួន
«ម៉េចក៏ខ្ញុំមិនដែលឃើញសិស្សច្បងអញ្ចឹង?»Taehyung
«គឺទើបតែប្តូរមក!»Dohyun
«អ៎!បាទ»Taehyung
«មិនគិតចង់ណែនាំខ្លួនប្រាប់ខ្ញុំទេ?»Dohyun
«ខ្ញុំគឺ...Kim Taehyung!រៀនទី11B»Taehyung

«ហើយកើតថីបានមកសង្ងំយំនៅហ្នឹង?សង្សារបោកចិត្ត?»Dohyun
«គ្មានអីទេ!សិស្សច្បងកុំចង់ដឹង»Taehyung
«គ្មានក៏គ្មានទៅ!យើងគ្រាន់តែប្រាប់ទេ!កុំមកខូចចិត្តមិនចូលរៀនបែបនេះមនុស្សអីអញ្ចឹងស្នេហាលេបការគិតបាត់ទេហី»Dohyun ជួបលើកទី1ប្រដៅបាត់ហើយ?
«ខ្ញុំគ្រាន់តែខកខានរៀន1ម៉ោងតើស៍?អាគាត់ឯងជានរណាម៉េចមកប្រដៅខ្ញុំបែបនេះ?»Taehyung ពិតជាមិនយល់មនុស្សមិនដែលស្គាល់គ្នាផងមកប្រដៅគេបាត់ហើយ

«ក្នុងនាមជាសិស្សច្បងចេះតែប្រាប់ទៅកុំឱ្យក្មេងចេះតែខូចចិត្តរឿងស្នេហាអីបែបនេះ!»Dohyun
«ហ្អឹម!(ក្នុងចិត្ត:កុំតែសិស្សច្បងទេ!កុំអីដាក់ប្រាវៗហើយស៊ាំណាស់!)»Taehyung
«កំពុងគិតអី?លួចជេរយើងមែន?»Dohyun
«ប្រហែលទេដឹង?»Taehyung
«ពិតជាឈ្លើយមែន!»Dohyun
«មកពីអាគាត់ឯងហ្នឹង!»Taehyung
«ឈ្លើយណាស់ឯងនេះ!»Dohyun
«មកពីអាគាត់ឯងឈ្លើយដាក់ខ្ញុំមុន!មនុស្សមិនដឹងមកពីណាផងនៅសុខៗមកចេះប្រដៅគេ!»Taehyung ខឹងណាស់មែនតើ!
«ប្រាប់យកតែបុណ្យតើស៍កុំឱ្យក្មេងជំនាន់ក្រោយដើរផ្លូវខុស!»Dohyun

«មិនបាច់ទេ!មិនត្រូវការ»Taehyung
«អត់ក៏អត់ទៅ!»Dohyun
«ហ្អឺស!»Taehyung បញ្ចេញសម្លេងតែប៉ុណ្ណឹងក៏ដើរចេញទៅទាំងមួម៉ៅមនុស្សកំពុងខូចចិត្តផងមកប្រដៅអីណា!គួរឱ្យស្អប់មែនទែន
«ហ្អឺស!គួរឱ្យស្រឡាញ់ដែលតើ?»Dohyun សរសើរគេទៀត?បើTaehyungឮប្រាកដជាក្អួតស្លាប់មិនខាន!មកប្រដៅគេហើយលួចសរសើរអីណា!

Taehyung ដើរចេញទៅចំពេលដែលJungkookគេមកបន្ទប់ទឹកដែរតែTaehyungព្យាយាមគេចមិនមើលមុខហើយក៏ដើរចេញទៅតែJungkookហៅក៏គេមិនតបន្ទាប់មកក៏ឃើញDohyunដើរចេញមកម្នាក់ទៀត!ឆ្ងល់ដែរពួកគេប្រហែលមានទំនាក់ទំនងអីមិនដឹងព្រោះម៉ោងនេះជាម៉ោងចូលរៀនបែរជាឃើញពួកគេនៅទីនេះតែ2នាក់?ចេះមកឆ្ងល់គេទៅកើតខ្លួនមានសង្សារហើយឈប់ភ្លាមJungkookក៏លែងគិតអីទៀតក៏ចូលបន្ទប់ទឹកទៅតែចិត្តនៅតែសង្ស័យ

ម៉ោងចេញទៅផ្ទះក៏បានមកដល់Jungkookក៏បណ្តើរMinaចេញទៅផ្ទះព្រមទាំងញញឹមយ៉ាងស្រស់ធ្វើឱ្យអ្នកឈរមើលពីចម្ងាយឈឺបេះដូងខ្ទោកៗ
ព្យាយាមប្រាប់ខ្លួនឯងថាគេមានម្ចាស់ហើយយើងត្រឹមជាសិស្សប្អូននឹងគេតែប៉ុណ្ណោះ!ឈរមើលយូរៗតំណក់ទឹកថ្លាឆ្វង់ហូរចេញពីកែវភ្នែកដោយមិនបានត្រៀមទុក

«ចេះមកសង្ងំមើលគេផ្អែមល្ហែមទៅកើត!»Dohyun សម្លេងបុរសមហារំខានបានបន្លឺមកទៀតហើយ
លឺសម្លេងគេមកក៏ប្រញាប់ជូតទឹកភ្នែកចេញហើយនិយាយ
«ទាក់ទងអីជាមួយអាគាត់ឯង?រឿងខ្ញុំ!»Taehyung
«ចុះយើងមានបានថារឿងយើងណា៎?ឯងមានបញ្ហាខួរក្បាល?»Dohyun
«ស៊ាំណាស់!»Taehyung កំពុងតែពិបាកចិត្តផងមានអ្នកមករំខានទៀត!និយាយហើយក៏ដើរចេញទៅ
«អេ៎!ប្រញាប់ទៅណា៎?»Dohyun និយាយហើយក៏រត់ទៅតាម

«កុំមករំខានខ្ញុំ!»Taehyung កំពុងតែធុញផងមកតាមរកអី?ពិតជាស៊ាំមែន!រូបភាពដែលTaehyungរត់គេចពីDohyunបើយើងមើលទៅវាសប្បាយដូចគេលេងជាមួយគ្នាអញ្ចឹង🥹តែការពិតTaehyungកំពុងតែធុញចង់ស្លាប់!រូបភាពទាំងអស់នោះJungkookក៏បានឃើញវាធ្វើឱ្យគេមានអារម្មណ៍មិនល្អទៅវិញ?តើជាអារម្មណ៍អីទៅណ៎?ប្រច័ណ្ឌមែនហ្នឹង🤭😂

We're just senior and junior-ពួកយើងមានឋានៈជាសិស្សច្បងនិងសិស្សច្បងប៉ុណ្ណោះ (End✅)Where stories live. Discover now