ភាគ ១០: បងស្រឡាញ់អូនរហូត

318 33 1
                                    

ក្រោយពីបានមករស់នៅស្រុកកំណើត Jimin ហាក់ដូចជាទទួលបានជីវិតស្ងប់ស្ងាត់ជាងមុនមិនមានអ្នកមកយាយីតាមរំខានដូចកាលនៅទីក្រុង ។ នៅក្នុងខណៈពេលនេះផងដែរ Jimin កំពុងតែអង្គុយលេងនៅវាលចម្ការត្រសក់របស់លោកតាលោកយាយលេង ។

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

ក្រោយពីបានមករស់នៅស្រុកកំណើត Jimin ហាក់ដូចជាទទួលបានជីវិតស្ងប់ស្ងាត់ជាងមុនមិនមានអ្នកមកយាយីតាមរំខានដូចកាលនៅទីក្រុង ។ នៅក្នុងខណៈពេលនេះផងដែរ Jimin កំពុងតែអង្គុយលេងនៅវាលចម្ការត្រសក់របស់លោកតាលោកយាយលេង ។

រុីងៗ...

"អាឡូ Jimin" Taehyung ទាក់ទងទៅកាន់មិត្តព្រោះមានតែគេទេដែលដឹងថា Jimin មកស្រុកកំណើត ។
"អាឡូ Taehyung មានការអ្វីមែនទេ?"
"ឯងទៅដល់ស្រុកហើយមែនទេ?"
"ហឹម មកដល់យូរហើយ"
"ឯងដឹងរឿងហើយឬនៅ??" Taehyung និយាយតិចៗហាក់បីដូចជាមិនដាច់ចិត្តនិយាយសោះ ។
"រឿងអ្វី?"
"ផ្ទះរបស់ឯងត្រូវឆេះអស់ហើយ!!"
"ហាស៎ ឯងនិយាយថាយ៉ាងម៉េច?" Jimin ស្ទុះងើបឈរស្រែកមួយអស់សម្លេងទាំងភ្ញាក់ផ្អើលផ្ទះគេឆេះអស់ហើយ? ជារឿងលេងសើចមែនទេ?
"ផ្ទះឯងឆេះអស់ហើយពេលទាមភ្លើងនេះហើយប៉ូលិសកំពុងតែស្វែងរកមូលហេតុផល!"
"មិនបាច់ស្វែងរកទេយើងដឹងពេកផង" មាឌតូចក្តាប់ដៃទឹកភ្នែកដក់ពេញរង្វង់ភ្នែកបើទោះបីផ្ទះនោះមិនមែនជាកម្លាំងញើសឈាមរបស់គេក៏ដោយប៉ុន្តែគេក៏បានខិតខំមើលថែវាបានយ៉ាងល្អ អនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ។ 
"ឯងដឹងមែនទេ?"
"ឯងថាអ្នកណាទៀតចុះ?"
"ហេតុអ្វីក៏គេចិត្តអាក្រក់ម្លេះន៎?"
"យើងនឹងសងសឹកជាមិនខាន"
"ឯងគិតចង់ធ្វើអី?? ហើយឥឡូវឯងសម្រេចចិត្តរស់នៅទីណា?"
"ឯងកុំតែដឹងទេ! ឥឡូវហើយនៅជាមួយលោកតាលោកយាយយើងសិនហើយចុះប៉ុណ្ណឹងសិនបានហើយ"
"Jimin...Jimin ឈប់សិន"

ទឺតៗ...ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់ដោយដៃ Jimin ផ្ទាល់មើលទៅអារម្មណ៍របស់គេដូចជាម៉ួម៉ៅណាស់មិនដូចជា Jimin ដែលចេះគ្រប់គ្រងអារម្មណ៍ឡើយឬមួយដោយសារតែគេអស់ការទ្រាំនិងធ្វើជាមនុស្សស្លូតបូតហើយ???
______

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Apr 29 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Loving You is My Fault Nơi câu chuyện tồn tại. Hãy khám phá bây giờ