យប់មួយក្នុងព្រៃដ៏ជ្រៅក៏បានធ្វើឲ្យយើងឃើញបុរសម្នាក់ កំពុងឈរយ៉ាងក្រៀមក្រំនៅមុខដើមឈើដ៏ធំមួយគួរឲ្យស្តាយមើលទៅវាដូចជាបានងាប់បាត់ទៅហើយ បុរសនោះក៏និយាយឡើង
<ទីបំផុតអូនត្រឡប់មកវិញហើយ លើកនេះបងមិនឲ្យវាកើតឡើងម្តងទៀតនោះទេមិនថាត្រូវបង់ដោយតម្លៃអ្វីក៏ដោយក៏បងសុខចិត្តធ្វើទាំងអស់>គេនិយាយទាំងទឹកមុខញញឹមរួមជាមួយទឹកភ្នែកមួយដំណក់ដែលបានហូរកាត់ផែនថ្ពាល់ តែមិនអាចដឹងបានថាគេម្នាក់នោះជាអ្នកណានោះទេព្រោះយើងអាចឃើញតែមួយកំណាត់មុខចុះក្រោមតែប៉ុណ្ណោះ គេក៏បានលើកដៃជូតទឹកភ្នែក ភ្លាមៗ គេក៏ប្រែក្លាយជាចចកហក់មកសង្គ្រប់ធ្វើឲ្យអ្នកដែលកំពុងយល់សប្ដិនោះស្រែកភ្ញាក់ឡើងទាំងកន្ត្រាក់
<ទៀតហើយខ្ញុំយល់សប្ដិឃើញមនុស្សចចកនោះទៀតហើយក្រែងវាបានបាត់ទៅជាងពីរឆ្នាំហើយតើម៉េចក៏បែបនេះចឹង>គេនិយាយទាំងលើកដៃជ្រោងសក់ភា្លមនោះសម្លេងមួយបានហៅគេ
Jay<ni-ki ឯងមិនទាន់ចូលគេងទៀតហេសយប់ថ្មាលនេះទៅ ម៉េចក៏មកនៅក្នុងបន្ទប់សៀវភៅទៅវិញ>
Ni-ki<គឺ...គឺគ្រាន់តែចង់នៅបង្ហើយកិច្ចការតិចតួច>
Jay<មិនបាច់ទេប្រញាប់ទៅគេងទៅស្អែកពួកយើងត្រូវទៅរៀន>
Ni-ki<អឹម អញ្ចឹងក៏បាន>និយាយរួចក៏នាំគ្នាបំបែកគ្នាចូលគេងបាត់ទៅ
ព្រឹកថ្ងៃថ្មី
ដូចរាល់ដងនាយតូចទាំងបួនក៏ជិះឡានទៅរៀនជាមួយគ្នា មកដល់សាលាពួកគេក៏នាំគ្នាដើរចូលថ្នាក់គ្រាន់តែចូលដល់ថ្នាក់ភ្លាម មានសិស្សស្រីម្នាក់ដែលជាមិត្តរបស់នាយតូចទាំងបួនចូលមករកពួកហើយក៏និយាយ
Yuna<អេ បួននាក់មានដឹងរឿងអត់>ដាក់ខ្លួនអង្គុយចុះជិត Sunoo រួចក៏ច្រត់ចង្ការសួរ ឃើញបែបនេះ Heeseung ក៏សួរបក
Heeseung<រឿងអីទៅ>និយាយទាំងធ្វើមុខឆ្ងល់
Yuna<ហៃយ៉ាពួកឯងនេះអារឿងពូកែហើយនិងអារឿងស្អាតនេះម៉ាសាលាគ្មានអ្នកឈ្នះទេ ដល់អារឿងធម្មតាបែបនេះខ្យល់សុតតែម្តង>
Heeseung<អេ បើមិនដឹងមិនឲ្យសួរ>គេក៏និយាយទាំងទឹកមុខខឹង
Yuna<អឺណា កុំខឹងអីយើងប្រាប់ក៏បាន គឺបែបនេះថ្ងៃនេះគឺមានគ្រូចូលថ្មីគឺជាគ្រូគណិតវិទ្យាឮថាក្មេងហើយសង្ហាទៀតផងណាឯង>និយាយទាំងញញឹមមិនដឹងថាស្រមើស្រមៃដល់ណាហើយទេចំណែកនាយតូចបួនវិញក៏តបថា
YOU ARE READING
និរាសស្នេហ៍ទេពធាតុទាំងបួន
Fantasy!? Sunoo បែបយុទ្ធសិល្ប៏លាយសម័យទំនើប jayHoon Sunwon Yunki Kseung