ភាគ14:ឃាតកម្មក្បែរផ្ទះ

331 18 0
                                    


«អូនៗ មីងហៅហក៎..»គាត់ជាអ្នកធ្វើការក្នុងផ្ទះនេះ។ខ្ញុំស្គាល់គាត់តាំងពីក្មេងៗមកដែរ គាត់គួរឲស្រឡាញ់នឹងគោរពណាស់ ខ្ញុំចូលចិត្តចរិករមទម្យរបស់គាត់
ជុងហ្គុកកាន់ដៃខ្ញុំជាប់នឹងបណ្ដើរគ្នាទៅតុអាហារដើម្បីចំណាយពេលមួយយប់នេះជុំគ្នាជាមួយគ្រួសារជុងហ្គុក។វាដូចជាពេលដែលខ្ញុំហៀបនឹងរៀបអាពាហ៍ពិពាហ៍ហើយមកជុំគ្រួសារសងខាងអញ្ចឹង គិតបានវែងឆ្ងាយណាស់...
«អឺ...អ្នកហាមកលេងស្រុកនឹងហ្ហេស៎??»
«ចាស៎ៗ មកជួយរៀបចំកូនប្រុសតិចតួចនឹងណាស់ មកចូលអង្គុយជជែកគ្នាលេងបន្តិចសិន»អ្នកភូមិអ្នកស្រុកភូមិផងរបងជាមួយគ្នា គាត់ដើរកាត់មុខផ្ទះសង្កេតឃើញដោយចៃដន្យតាមទន្លាប់ឃើញប្លែកចេះតែសួរ មីហ្វរ៍រ៉េសនឹងលោកពូគាត់មិនសូវបានមកស្រុកដូច្នេះវាបង្កើតជាការភ្ញាក់ផ្អើលដល់ពួកគេដែរ
«ខានឃើញយូរដូចនៅតែក្មេងដដែល»មីងគាត់រាងចំណាស់រូបរាងធាត់ខ្លាំង។ដំណើរប៉ាក់ប៉ើកៗមកតិចៗស្ទាបអង្អែលដើមដៃមីងហ្វរ៍រ៉េសច្របាច់តិចៗទើបទាញកៅអីទៅអង្គុយក្បែរ។គាត់សម្លឹងមើលមកខ្ញុំនឹងម៉ាក់ដោយខ្សែរភ្នែកចម្លែកបន្តិចព្រោះមិនដែលស្គាល់
«ហាហាធម្មតាៗទេ!»
«ប្លែកមេនតើ!អ៎...ហើយនេះមិត្តហ្ហេស៎??»
«នឹងហើយ គេមកពីភូមិខាងជើងឯណោះ»មីងឆ្លើយបណ្ដើរដៃចាប់អាំងសាច់បណ្ដើរ ខ្ញុំនៅក្បែរជុងហ្គុកចេះតែស្ងាត់ៗញឹមៗ មិនហ៊ាននិយាយអីមានតែចាស់ៗគាត់និយាយគ្នា។ដំបូងដេញគេទៅ ហើយឥឡូវក៏ហៅមកវិញមកមើលគាត់និយាយគ្នាដូចតែដូចនឹង
«ឆ្ងាយដែរ..»គាត់ងក់ក្បាលដឹងលឺហើយទទួលកែវស្រាពីលោកពូយកមកអកក្អឹកៗដូចទឹកចាប់សាច់ពិសារយ៉ាងឆ្ងាញ់មាត់។រស់នៅក្នុងភូមិជាមួយគ្នាទាល់តែមិនប្រកាន់ច្រើនទើបរស់បានសុខយូរ
«និយាយអញ្ចឹងមកសម្រាកទីនេះប៉ុន្មានថ្ងៃហើយ??»
«មួយយប់ហើយយប់នេះជាយប់ទីពីរ»ទំពារសាច់អស់ពីមាត់ហើយទើបគាត់សួរបន្តទៅមីងហ្វរ៍រ៉េស
«មិនមានអារម្មណ៍ចម្លែកអីទេ?»
«គឺគ្មានទេ!»
«ខ្ញុំនិយាយមួយ!មិនមែនបន្លាចអីទេណា គឺវាជារឿងអ្នកជិតផ្ទះនេះទេ ជួនជាបានជួបគ្នាក៏ប្រាប់ឲហើយ»គាត់លើកកែវដាក់លើតុកេះដៃគេឯងឲស្ដាប់គាត់។ខ្ញុំច្រឡំលេបសាច់ទៅទាំងដុំដោយមិនទាន់ទំពារផងព្រោះតែគាត់បើកភ្នែកធំៗសម្លឹងមើលមកខ្ញុំក្នុងន័យឲស្ដាប់គាត់។កែវទឹកនៅនឹងមុខក៏មិនហ៊ានយកផឹកដែរ ត្រូវតែចាំស្ដាប់គាត់សិន
«រឿងអីអ្នក?!»
«គឺថា...ម្សុិលមួយថ្ងៃនេះឯងផ្ទះអ្នកជំនួយការភូមិនេះមានកូនស្រីគាត់ចង ក ស្លាប់!!»
«អឹសស...»គ្រាន់តែគាត់និយាយចប់ម៉ាក់ទម្លាក់ចង្កឹះនៅនឹងដៃចុះលាន់មាត់ឡើងអឹសភ្ញាក់ផ្អើលព្រោះផ្ទះអ្នកជំនួយការភូមិនេះនៅជាប់របងផ្ទះមិត្តគាត់នឹងដែរ គ្រាន់តែចំហៀងស្ដាំ។ស្លាប់ហើយលោក ហើយវាទៅជាយ៉ាងណាទៅបើបែបនឹងអី
«រួចហើយទៅនឹកឃើញអីបានជាចង ក សម្លាប់ខ្លួន?»មីងហ្វរ៍រ៉េសសួរបន្ត
«មិនដឹងទេប៉ុន្តែលឺថាវិបត្តិផ្លូវចិត្ត»គាត់ក្រវីក្បាលតបថាមិនដឹង។ការពិតអាចនឹងមិនមានដំណឹងច្បាស់លាស់ទាន់ហេតុការណ៍អាចថាគាត់គ្រាន់តែដឹងលឺបន្តពីគេឯងខ្លះៗ
«អញ្ចឹងបានថាមនុស្សសម័យឥឡូវពិបាករស់បានយូរណាស់ខ្លះក៏មានជំងឺខ្លះក៏ដល់អាយុ ខ្លះក៏ស្លាប់តាមអភូតហេតុទៅ ខ្លះក៏មានវិបត្តិដូចនេះអញ្ចឹងឯង»គ្រប់គ្នាដូចជាគ្មាននរណារអារនឹងដំណឹងនេះសូម្បីបន្តិច។អ្នកជជែកគ្នាមានតែមីងដែលខ្ញុំមិនស្គាល់នឹងមីងហ្វរ៍រ៉េសប៉ុណ្ណោះ។អ្នកមីងគាត់ដកដង្ហើមធំកើតចិត្តអាណិតក្មេងស្រីម្នាក់នោះបន្តិចដែរ ប៉ុន្តែឲធ្វើយ៉ាងមិចបើគ្នាអស់ជីវិតត្រូវនៅហើយ វិបត្តិផ្លូវចិត្តគ្មាននរណាចង់កើតទេ តែបើវាដល់ដំណាក់កាលនេះហើយក៏ជួយអីមិនបាន អាយុសង្ខារជីវិតម្នាក់ៗមិនទៀង
«អូ៎...ហើយចុះគេយកទៅធ្វើបុណ្យនៅឯណាវិញ?»គាត់មិនបានសួរនាំជីកឬសជីកគល់បន្តបានត្រឹមសួរនាំរឿងធ្វើបុណ្យទានឧទិសកុសលផលបុណ្យជូននាង ព្រោះខ្លួនមានសទ្ធាជ្រះថ្លាយល់ថាជាអ្នកជិតខាងនឹងគ្នាដែរក៏ចង់ចូលបច្ច័យនឹងរំលែកទុក្ខបន្តិចបន្តួច
«ដូចជានៅម្ដុំភូមិជើងនេះឯង!ព្រោះផ្ទះយាយគេនៅទីនោះ»
«អញ្ចឹងតើទើបលឺសំឡេងភ្លេងបុណ្យ»ម៉ាក់ស្ដាប់លឺហើយក៏ចាប់នឹកឃើញថា កាលពីថ្ងៃបានលឺសំឡេងភ្លេងបុណ្យនៅក្បែរៗផ្ទះទើនលាន់មាត់ឡើង។ពួកយើងនៅពិភាក្សាគ្នានិយាយពីនេះពីនោះរហូតដល់អស់សាច់ពីចានទៅហើយនៅនៅមានស្វាយខ្ចីតិចតួចជាដំណាំភោគផលនៅមុខផ្ទះយកមកក្លែមទៀត។ខ្ញុំនឹងជុងហ្គុកមិនសូវហ៊ានលូកមាត់ទេ ទាល់តែគេសួរទើបឆ្លើយ
បានយូរបន្តិច មើលទៅរាងប្រលប់ជ្រៅហើយអ្នកមីងម្នាក់នោះក៏សុំដកខ្លួនត្រឡប់ទៅវិញ ហើយខ្ញុំនឹងម៉ាក់ក៏ហៀបនឹងត្រឡប់ទៅវិញដែរដោយមានសូហ្វ័រឡានរបស់ជុងហ្គុកជាអ្នកចង់ជូនទៅផ្ទាល់ ប៉ុន្តែពេលនេះគឹខ្ញុំកំពុងនៅតែពីរនាក់ជុងហ្គុកនៅឡើយទេព្រោះម៉ាក់នៅជាប់មាត់និយាយរឿងយកបន្លែពីកសិដ្ឋានម៉ាក់ប៉ានាយមកលក់បន្តព្រោះសង្កេតឃើញថាការដាំការថែរទាំមានបច្ចេកទេសល្អដូច្នេះដំណាំបន្លែបង្កាក៏ល្អទៅតាមនឹង ដូច្នេះបើយកលក់តប្រាកដជាមានអ្នកជាវច្រើនព្រោះគុណភាពល្អ
«ថេយ៉ុងហ្ហា៎...»
«បាទ...»មកដល់ពេលនេះមិនដឹងថាគាត់ហៅខ្ញុំប៉ុន្មានដងទៅហើយទេ ដែលខ្លួនក៏ទទូចសុំខ្ញុំឲនៅគេងជាមួយយកហេតុផលថាខ្លាចខ្មោច។មុននេះបើមីងគាត់មិនមកនិយាយប្រាប់រឿងទាំងនោះទេប្រាកដជាមិនអីហើយខ្ញុំនឹងបានទៅផ្ទះដោយស្រួលពុំខាន
«គេងជាមួយបងមួយយប់ទៅណា..បងខ្លាចពិត
មេន...»
«មិនសមទេបង!»
«ថេយ៍គេងនៅលើគ្រែបងគេងនឹងសាឡុងក៏បានឲតែបានជាគ្នាបងមិនហ៊ានគេងម្នាក់ឯងទេ»ខ្ញុំនៅតែស្ទាក់ស្ទើរ មិចនឹងកើតឲគេងជាមួយគ្នាយ៉ាងមិចព្រហ្មចារីខ្ញុំប្រៀបដូចស្រីក្រមុំអញ្ចឹង!មិនមែនមិនទុកចិត្តតែមើលមិនឃើញ
«...»ស្ងាត់។
«ថេយ៍...»
«កូនតោះយើងទៅផ្ទះយប់ហើយ»សំឡេងហៅដំណាលគ្នានឹងជុងហ្គុក។ខ្ញុំងាកទៅមើលម៉ាក់ រួចក៏ងើបដើរទៅក្បែរគាត់ឲជុងហ្គុកសម្ដែងការខកចិត្តនៅពេលដែលខ្ញុំមិនយល់ព្រម យ៉ាងណាគេគ្មានភាពខឹងក្រោធក្នុងខ្លួនទេ គ្រាន់តែអន់ចិត្តបន្តិចបន្តួចដែលខំដាក់ទុកប៉ុននេះហើយគេមិន យល់ព្រម
«ម៉ាក់អាចសម្រាកម្នាក់ឯងបានទេ?»ខ្ញុំសួរទៅគាត់នៅពេលដែលដើរមកជិត។ម៉ាក់នឹកឆ្ងល់ក្នុងចិត្តដែរទេមិនចង់សួរទើបឆ្លើយ
«បានតើកូន»
«អញ្ចឹងកូនអាចសុំម៉ាក់នៅសម្រាកទីនេះមួយយប់សិនបានទេ?»
«អឺ...»គាត់ធ្វើមុខមីងមាំងមិនយល់ព្រោះឆ្លើយមិនចេញ ធ្លាប់តែនៅផ្ទះតែមួយគេងបែកបន្ទប់គ្នាពិតមេនតែក៏បានក្បែរគ្នា។ណាមួយបើកូនប្រុសចង់សម្រាកទីនេះគាត់ក៏មានចិត្តចេះខ្លាចទើសទាល់គេដែរ មិត្តនឹងគ្នាជាការពិតប៉ុន្តែមិនមែនយើងអាចដឹងអារម្មណ៍គ្នាអស់ឯណា
«ណាម៉ាក់...»
«ម៉ាក់..»គាត់បន្ទួនសំនួននៅតែឆ្លើយមិនចេញ
«បើក្មួយចង់សម្រាកទីនេះបានតើក្មួយ»កំពុងតែពិបាកក្នុងស្ថានការណ៍នេះ មីងហ្វរ៍រ៉េសក៏ដើរមកយកដៃដាក់លើស្មាខ្ញុំរួចសម្លឹងមើលទៅមិត្តឲយល់ព្រមនឹងកូនហើយទុកចិត្តគាត់
«អឺ!គេងទីនេះក៏គេងចុះម៉ាក់ឲនៅ»លើកមុនជុងហ្គុកនៅតែឯង តែលើកនេះមានឪពុកម្ដាយគេនៅជាមួយទើបមិនសូវហ៊ាន។ម៉ាក់បំបោយដៃទៅមុខបញ្ជាក់ថាយល់ព្រមជាមួយពាក្យហីៗរបស់គាត់ខ្ញុំបែរញញឹមដាក់មីងសំណព្វចិត្តរួចក៏ទៅអោបម៉ាក់បន្តិច
«ម៉ាក់ត្រឡប់ទៅដល់ផ្ទះភ្លាមក៏ប្រញាប់ងូតទឹកផ្លាស់សម្លៀកបំពាក់រួចក៏ចូលបន្ទប់ ចាក់គន្លឹះឲត្រឹមត្រូវផងណាម៉ាក់»
«កូននេះផ្ដែផ្ដាំធ្វើមើលតែម៉ែវាកូនក្មេង បែកគ្នាតែយប់សោះនឹងណាស់!»ម៉ាក់លើកដៃវាយខ្ញុំបន្តិច នឹកហួសចិត្តហើយក៏សប្បាយចិត្តដែលកូនចេះបារម្ភស្រឡាញ់យកចិត្តទុកដាក់លើម្ដាយតែមួយគ្រាប់របស់ខ្លួនបែបនេះ។ខ្ញុំឈរចាំជូនដំណើរគាត់ឡើងឡាន ហើយក៏ត្រឡប់មករកមនុស្សដែលកំពុងខូចចិត្ត sad dramaម្នាក់នេះវិញ។គាត់នៅតែមិនព្រមចូលទៅក្នុងនៅឡើយ លឺសំឡេងឡានហើយក៏ងើបមុខបន្តិចមើលរួចក៏បែរទៅវិញគិតថាខ្ញុំចេញទៅបាត់ហើយទើបងើបរកដើរចូលទៅក្នុងតែមានឯណា
«ហ្ហាក៎.!!»គាត់ភ្ញាក់លាន់មាត់រុញកចូលបន្តិច រួចក៏ដើរមកក្បែរខ្ញុំ
ផូស..!
«អូយយ៎!បងផ្ទាត់ថ្ងាសខ្ញុំធ្វើអី??»ខ្ញុំស្រែកចឬកពេលដែលគាត់លើកដៃមកផ្ទាត់ឲចំកណ្ដាលថ្ងាសកម្លាំងមិនតិចទេណា ធ្ងន់ដែរ
«ថេយ៉ុង??មកវិញធ្វើអី??»
«មកគេងជាមួយមនុស្សចាស់»
«អ៎...»គាត់ដូចគ្មានប្រតិកម្មសូម្បីបន្តិច គ្រាន់តែឆ្លើយអ៎ហើយក៏ដើរចេញចូលទៅក្នុងបាត់។ដឹងអញ្ចឹងខ្ញុំមិនមកទេ បើមកហើយក៏ធ្វើឬកអញ្ចឹង
  ដើរចូលទៅខាងក្នុងខ្ញុំរាងអោនខ្លួនបន្តិចព្រោះប៉ាម៉ាក់ជុងហ្គុកមិនទាន់ចូលបន្ទប់សម្រាកនៅឡើយគាត់នៅជជែកគ្នាពីរឿងម្យ៉ាងប្រហែលជារឿងដែលបោះដុំបន្លែបន្តឲម៉ាក់។ពួកគាត់ចាប់សង្កេតខ្ញុំបន្តិចរួចខ្ញុំក៏ដើរឡើងទៅលើហួសបាត់។ជុងហ្គុកចូលបន្ទប់បិទទ្វារឡើងជិតឈឹង ខ្ញុំបង្ហើបទ្វារចូលមើលបន្តិចឃើញថាគាត់កំពុងសប្រាស់ខ្លួននៅលើសាឡុងបិទភ្នែកប្រហែលជាលក់បាត់ហើយ ហាហា!
«គម្រក់!!»
«នរណា??»
«បងហ្នឹង!!»ចូលគេងមិនងូតទឹកចេញហើយនៅមិនដឹងខ្លួនទៀត មនុស្សនេះចំជាគម្រក់ដូចខ្ញុំហៅមេន។ចាស់ហើយនៅគគ្រិចទៀត
«បង?»
«ទៅងូតទឹកចេញខ្ញុំស្លុយក្លិនខ្លួនបងណាស់»និយាយដួចហំហ៊ានណាស់ខ្ញុំ ខ្លួនឯងមិនទាន់នឹងងូតទឹកដែរសោះនឹងណាស់ ប៉ុន្តែយ៉ាងណាក្លិនខ្លួនខ្ញុំក្រអូបជានិច្ច
«ហិតសាកទេអូន»គាត់ងើបដើរមកក្បែរខ្ញុំរួចក៏ចាប់ទាញដៃខ្ញុំឲទៅក្បែរ។ចេះតែមកថាគេស្អុយយ៉ាងមិច ចាប់ឲហិតមួយមើល
«ស្អុយណាស់!!!»ខ្ញុំស្រែកកកកក។គាត់មិនមាត់ប្រលែងដៃខ្ញុំចេញហើយក៏ដើរទៅតុសំណាង ទាញយកទឹកអប់មួយមកហុចឲខ្ញុំ
«បាញ់ឈិតៗមកកន្លែងណាក៏បានហើយគេង»
«ឆ្កួតទេហីបងជុងហ្គុក»ខ្ញុំហួសចិត្តដល់មួយរយមនុស្សស្អីក៏ចម្លែកម្លេះ មុនដឹងថាទម្លាប់រស់នៅរបស់គាត់រាល់ថ្ងៃអាក្រក់ប៉ុនណាទេ ត្រឹមតែខ្ញុំសម្រាកជាមួយគាត់មួយយប់នេះអាក្រក់ដល់ថ្នាក់ហ្នឹងទៅហើយ
«បងខ្ចិលងូតទឹកណាស់ចាំព្រឹកងូតសរុប»គាត់ធ្វើខ្លួនស្មឿគៗខ្ចិលៗ ហើយផ្ដេកខ្លួនរកមកផ្ដេកក្បាលលនឹងស្មាខ្ញុំទៀត
«មើស៍...ទៅងូតទឹកចឹងខ្ញុំមិនឲប៉ះសូម្បីតែដៃខ្ញុំ!»
«បងទៅងូតហើយ»ខ្ញុំក្លាយជាមនុស្សប្រកាន់ខ្លួនភ្លាមៗពេលបែបនេះ។គគ្រិច គម្រក់ កខ្វក់ មនុស្សណាចង់ក្បែរទេលោក កោតមានស្រីនៅសាលាដេញច្រើនដែរ
ខ្ញុំដើរទៅទម្លាក់ខ្លួននៅលើសាឡុង សម្លឹងមើលទៅគ្រប់យ៉ាងក្នុងទីនេះ បន្ទប់រៀបចំបានល្អគ្រាន់បើ សំខាន់ខ្ញុំបានក្រឡឹកឃើញរូបមួយទំនងជារូបគាត់ពីក្មេង
«ស្អីគេនឹង!!!»ព្រះអឺយយ...រូបមុខខ្ញុំកាត់តជាមួយរូបព្រះអាទិត្យខ្ញុំស្អប់បំផុតហើយមិចក៏គាត់យកមកទុកតាំងទៅវិញ សំខាន់រូបគាត់ក៏មានបែបនេះមួយដែរ។សក់រួញពណ៍ទង់ដែងឡើងប៉ោងប៉ុនណាណី ចង់លេបព្រះអាទិត្យទៅបាត់ហើយ។ខ្ញុំទាញយកមកមើលព្យាយាមទប់សើចខ្លាំង រូបទាំងពីរដាក់ក្នុងសុមរូបថតរាងចតុកោណកែងយ៉ាងស្អាត ស៊ុមឈើរលោងទំនងជាឈើបេងទៀតផង
«...»គាំងរាងខ្លួននៅពេលដែលជុងហ្គុកចេញពីបន្ទប់ទឹកមកឃើញ។
«បងដូចជាខ្វះរូបដាក់ណាស់ចឹង»
«ទេ!បងឃើញរូបនេះស្អាតឃើញអូនគួរឲស្រឡាញ់ណាមួយបងក៏មានរូបនេះមួយដែរទើបបងទុកបែបនេះ...»ជុងហ្គុករាដៃប្រកែកដើរមកក្បែរខ្ញុំរួចក៏សម្លឹងមើលរូបនោះបណ្ដើរញីសក់ដែលសើមនោះបណ្ដើរ។ខ្ញុំលឺហើយលួចសើច មនុស្សនេះពិតជាប្លែកមេន
«មិនអីទេៗ!ទុកក៏ទុកទៅ»ខ្ញុំអៀនបន្តិចដែរពេលដែលគាត់ថារូបនេះគួរឲស្រឡាញ់ទាំងដែលខ្ញុំមើលហើយសើចមើលហើយសើចរហូត
«បាទ»

To be continued
Ranyn🙆🏻‍♀️

ស្នេហាដំបូង(complete)Where stories live. Discover now