ភាគ1:រជ្ជកាលស្តេច ចន✨

206 12 2
                                    

ផ្តើមរឿង:ក្នុងរជ្ជកាលរបស់ស្តេច ចន ដែលមានរិទ្ធអំណាចខ្លាំងពូកែ មន្តវិជ្ជា   មិនថា អក្សរសាស្រ្ត ក្បាច់គុន វិជ្ជាគុនដាវ ពិសេសនោះគឺទ្រង់មានដាវទិព្វ អ្នកដែលត្រូវមួយដាវនេះនឹងស្លាប់ភ្លាមៗទោះមិនត្រូវកន្លែងសំខាន់ក៏ដោយ។ជារឿងធម្មតាទៅហើយនៅលើលោកនេះ ក>កើត ក>ការ ក>កប់ មានរូបគឺមានទុក្ខ កើត ចាស់ ឈឺស្លាប់ វាជាច្បាប់ធម្មជាតិ មិនខុសពីស្តេចចនដល់ពេលដល់អាយុកាលលាចាកលោកដោយបន្យល់ទុកបុត្រាមួយអង្គមានព្រះនាមថា ចន អុីនហ្គុក អ្នកស្នងតំណែងគ្រងរាជ្យបន្តពីទ្រង់។ថ្ងៃមួយអង្គម្ចាស់អុីនត្រូវរបួសធ្ងន់ពីការធ្វើសឹកសង្គ្រាមនៅក្នុងព្រៃ តែបាននារីម្នាក់ជួយរកថ្នាំព្យាបាលទ្រង់អោយជាសាសស្បោយ ចំណែកទ្រង់ក៏លួចសព្វព្រះទ័យនិងនាងជារាស្រ្តសាមញ្ញប៉ុណ្ណោះ ប៉ុន្តែទ្រង់បានរៀបអភិសែតយ៉ាងធំដោយលើកនាងមហេសីជាម្ចាស់ក្សត្រីនៅក្នុងគនរចនសាននេះ។
"ខ្ញុំមិនព្រមលោកពុកហេតុអីជាបងស្រីជុងអុី?ហេតុអីមិនមែនជាខ្ញុំ ខ្ញុំក៏ជាអ្នកជួយអង្គម្ចាស់អុីនរួចផុតពីសេចក្តីស្លាប់ដែរ"ថេស៊ូជាប្អូនស្រីឈរស្រែកទន់ទ្រាំជើងមិនសុខចិត្តដាក់អ្នកជាឪពុក
"តែព្រះអង្គមិនបានឯងស្រលាញ់ទេ ជុងអុីសាកសមនិងទទួលតំណែងនោះដែលនាងលំបាកមកច្រើនហើយជួយមើលថែឯងកន្លងមក ថេស៊ូហា៎មិនខ្វះទេបុរសល្អដែលរង់ចាំកូន ទោះកូនមិនអាចក្លាយជាម្ចាស់ក្សត្រីតែពុកស្រលាញ់កូនដូចព្រះនាងយ៉ាងចឹង"
"មិនពិតលោកពុកស្រលាញ់តែបងស្រី បើមិនចឹងមែនលោកពុកអោយបងស្រីអភិសែតជាមួយអង្គម្ចាស់ទេ"ថាហើយរត់ចូលបន្ទប់មិនស្តាប់អ្នកណាទាំងអស់។
3ឆ្នាំក្រោយមកថេស៊ូបានរៀបការជាមួយមន្ត្រីក្នុងវាំង នាងបានសុំម្ចាស់ក្សត្រីរស់នៅក្នុងវាំងនេះដែល នាងជាបងមិនជំទាស់និងប្អូនស្រាប់ហើយ និងចង់មើលថែប្អូនដែលកំពុងទម្ងន់ប្រាំខែនេះដែរ។
"យ៉ាងមិចហើយអូនមានចាញ់ឃ្លានអីឬអត់"ម្ចាស់ក្សត្រីយ៍ជុងអុីសួទៅកាន់អ្នកជាប្អូន
"ចាញ់ឃ្លានតែផ្កាឈូករប៉ុន្តែប៉ុន្មានថ្ងៃមិនសូវចាញ់ទេម្ចាស់ក្សត្រីយ៍"ថេស៊ូ
"បងប្រាប់ប៉ុន្មានដងហើយអោយហៅថាបងស្រីដូចពីមុនទៅបងនៅតែបងឯងដដែល"
"តែពេលនេះឋានៈខុសគ្នា"
"បងមិនដែលគិតបែបនេះ ពួកយើងជាបងប្អូនបង្កើតរួមសុខរួមទុក្ខកាលនៅក្រខ្សត់លំបាកជាមួយ ទោះពេលនេះបងជាម្ចាស់ក្សត្រីយ៍ក្នុងនគរនេះតែបងនៅតែជាបងស្រីឯងពីមុនដដែល"
"ហុឹកបងស្រីគឺជាបងស្រីដ៏ល្អរបស់ខ្ញុំអគុណបងណាស់តែងតែស្រលាញ់យកចិត្តទុកដាក់ចំពោះខ្ញុំ ខ្ញុំស្រលាញ់បងស្រី"ថេស៊ូយំអោបអ្នកជាបងដែលមាននាមជាម្ចាស់ក្សត្រីយ៍
"មើល៎កូនមួយទៅហើយនៅយំដូចកូនក្មេងទៅកើត យំច្រើនប្រយត្ន័ក្មួយយើងកើតមកលែងស្អាត និយាយចឹងឯងចាញ់កូនឃ្លានតែផ្កាឈូកឬគេកូនស្រីទេដឹង"វាចម្លែកណាស់ចាញ់កូនញុាំតែផ្កាឈូកអាចទេជាកូនស្រី?
"មិនដឹងដែលបងស្រីតែមិនប៉ុន្មានខែទេគេនិងកើតហើយ"ថេស៊ូញញឹមព្រមទាំងលើកដៃអង្អែពោះថ្នមៗ(សម័យនោះមិនអេកូឆ្លុះដឹងកូនស្រីឬប្រុសដូចឥឡូវទេទាល់តែកើតទើបដឹង)
"បើជាស្រី បងកក់ធ្វើកូនប្រសារហើយណា"ជុងអុីនិយាយទាំងញញឹមទៅកាន់ប្អូនតែមិនលែងសើចទេនិងធ្វើមែនបើវាជាការពិត
"មិចនិងអាចនោះខ្លាចតែពួកគេមិនស្រលាញ់គ្នាទេ"
"បងជឿថាគេប្រាកដជាស្អាតដូចអូនចឹង ជុងគុកប្រាកដជាស្រលាញ់"
"ហៃយ៉ាបងស្រីខ្ញុំអៀនជំនួសកូនៗហើយ"
"បងចង់អោយវាក្លាយជាការពិត"
"ព្រះមាតា!"ភ្លាមនោះក្មេងប្រុសម្នាក់មុខមាត់គួអោយស្រលាញ់សាកសមជាទាយាទស្នងត្រកូនស្តេចគឺចនជុងគុកមានព្រះជន្នាយុ3វស្សា
"បុត្រមាតាហៃយ៉ាមើលចុះធំហើយទើបយាងទៅមកណាម្នាក់ឯងបែបនេះ?"
"បុត្រមានរបស់ចង់អោយមាតាមើល"
"តើអ្វីជាអ្វីពិសេសឬអត់"
"គឺពិសេសសម្រាប់ព្រះមាតានៅក្នុងដំណាក់គំនូរ"ជុងគុកទោះនាយជាក្មេង3ឆ្នាំប៉ុន្តែទឹកមុខនិងសំដីមាត់មាំដូចមនុស្សធំចឹង
"តោះ មាតាចង់ដឹងខ្លាំងណាស់"
"បាទ លាហើយអ្នកមីង"ជុងគុកដៃតូចៗចាប់ដៃម្តាយ ក៏មិនភ្លេចអ្នកមីងដែលមានពោះប៉ោងៗញញឹមកាន់ខ្លួនដែល(មិនអាចហៅម្ចាស់មីងទេព្រោះខាងអ្នកស្រីជុងអុីមិនមែនខ្សែស្រឡាយស្តេច)
"ហុឹស!ទោះមិនបានក្លាយជាម្ចាស់ក្សត្រីយ៍ តែកូនយើងកើតមកគេត្រូវតែក្លាយជាម្ចាស់ក្សត្រីយ៍ យើងជិតបានជួបគ្នាហើយម៉ែចង់ឃើញមុខកូនឆាប់ៗណាកូនស្រី"ថេស៊ូញញឹមលាក់គំនួចអង្អែលពោះស្រាលសម្លឹងមើលទៅម្តាយកូនដើរទៅមុននោះ។
ពេលវេលាចេះតែរំកិលទៅមុខរហូតដល់យប់មួយថេស៊ូស្រាប់ឈឺពោះសម្រាលកូន រីឯអ្នកជាប្តីរត់ស្ទុះស្ទារហៅឆ្មប់ទាំងយប់រម្មណ៍ភ័យអរជិតក្លាយជាឪពុក។
"ហុឹកៗឈឺណាស់ ហុឹកៗឈឺខ្លាំងណាស់"
"ប្រឹងណាខ្ញុំរាប់ 1 2 3 ប្រឹងអោយខ្លាំង"យាយហ្មប់
"ហឹក អឺស អាយ៎៚"
"ម្តងទៀតខំប្រឹងឡើងជិតចេញហើយ 1 2 3 ប្រឹង"
"អឺស! អាយ៎៚"
"ង៉ា ង៉ា អេង៉ា៚"ទារកកើតមកក្រហមរងាយំទធាក់ដៃទធាក់ជើងគេគួអោយខ្នាញ់ខ្លាំងណាស់
"ហុឺៗ៚កូន កូនខ្ញុំស្រីឬប្រុស"ថេស៊ូនិយាយទាំងដកដង្ហើមញាប់ៗទោះឈឺប៉ុណ្ណាក៏ដោយនៅពេលបានឮសំឡេងកូនយំសេចក្តីឈឺឆាប់ក៏រលាយសល់ត្រឹមស្នាមញញឹមសម្លឹងមកកាន់កូន
"គេជាប្រុសមើលចុះថ្លោះគួអោយខ្នាញ់ខ្លាំងណាស់"យាយហ្មប់បីអាល្អិតក្នុងដៃដាក់ក្បែថេស៊ូ
"មិនអាចទេ គឺអត់ទេ គេ -គេត្រូតែជាស្រីអត់ទេ!អ៎ាយ៚អាកូនឆ្កួតហេតុអីក៏ឯងជាប្រុស ឯងកើតមកធ្វើអី យើងមិនចង់បានកូនប្រុសទេ យើងស្អប់ឯង អាយ៎ហុឹកៗយកវាចេញទៅហុឹកៗ"
"រង្ងាប់រអារម្មណ៍អ្នកនាងយ៉ាងណាគេក៏ជាកូនដែល អាណិតក្មេងផងមើលចុះទោះគេជាប្រុសតែគេគួអោយស្រលាញ់ណាស់"
"ពិតមែនហើយគេគួអោយស្រលាញ់ណាស់មុខគេដូចស្រីខ្លាំងណាស់"ថេស៊ូលូកដៃបីអាល្អិតសម្លឹងមើលគេដែលបើកភ្នែកមក់ៗសម្លឹងមកកាន់ខ្លួនចំណែកដៃក្តាប់ម្រាមដៃអ្នកជាម្តាយជាប់
"ទោះគេកើតមកមិនមែនស្រី យើងនិងធ្វើអោយគេក្លាយជាស្រី គួដាក់អោយឈ្មោះគេយ៉ាងមិចល្អ គីម ថេយ៉ុង? ពិតមែនហើយព្រះនាងតូច គីម ថេយ៉ុង ហុឹស ហាស៎ហា៎"ថេស៊ូបន្លឺឡើងទាំងសម្លេងសើចគួអោយខ្លាចសម្លឹងមុខកូនដែលមិនដឹងខ្យលអី.....!

#លិខិស្នេហ៍ព្រះអង្គម្ចាស់

រឿង: លិខិតស្នេហ៍ព្រះអង្គម្ចាស់❣️Where stories live. Discover now