កាលរៀននៅវិទ្យាល័យខ្ញុំតែងតែនិយាយថា ស្នេហាគឺអត់ប្រយោជន៍ ខ្ញុំមិនចង់មានស្នេហាទេ រឹតតែមិនចង់ខ្វល់ខ្វាយនាំឈឺក្បាលច្រើនបែកអារម្មណ៍ រៀនអត់ចូល.... តែការពិត ផេះ!! កាលនោះមកពីគ្មានអ្នកណាត្រូវចិត្ត អ្នកញ៉ែញង់សុទ្ធតែមិនមែនប្រភេទដែលខ្ញុំចង់បាន បានជាល្បីសុះសាយរឿងបដិសេដស្នេហាក្មេងខ្ចី កុំអីបានស្គាល់រសជាតិគេបោកមុនពេញវ័យបានបទពិសោធន៍ទុកការពារខ្លួនបាត់ទៅហើយ។
ចាប់ផ្ដើមចូលសកលវិទ្យាល័យឆ្នាំទីមួយ កំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើចត្តឡីស័ក្កទៅលើតំបន់ជាច្រើននៅក្នុងរាជធានីដែលមានការរីករាលដាលជម្ងឺដ៏កាចសាហាវដែលបានសម្លាប់មនុស្សរ៉ាប់លាននាក់នៅជុំវិញពិភពលោក មានតែប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលអាចធ្វើដំណើរចេញទៅខាងក្រៅបានលុះត្រាតែពួកគេជាបុគ្គលិកធ្វើការនៅស្ថាប័ណ្ណក្រុមហ៊ុនណាដែលបានធ្វើការអះអាងធានាថាពួកគេពិតជាមានសុខភាពល្អមាំមួន និងមានទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវទើបអាចធ្វើការស្នើរសុំការធ្វើដំណើរនៅលើដងផ្លូវកំឡុងពេលការហាមឃាត់មិនអោយចេញចូលនាពេលនោះបាន។ ហើយខ្ញុំក៏មានវត្តមាននៅក្នុងនោះម្នាក់ដែរ។ ខ្ញុំបានចាប់ផ្ដើមធ្វើការស្របពេលកំពុងតែចាប់ផ្ដើមចូលមហាវិទ្យាល័យឆ្នាំទីមួយ តែដោយសារកាលណោះខាងសាលាតម្រូវអោយធ្វើការរៀនតាមរយៈប្រព័ន្ធអេឡិចត្រូនិកពីផ្ទះទៅ ទើបខ្ញុំអាចបែងភាគទៅធ្វើការបណ្ដើររៀនបណ្ដើរបាន។ មិនបានប៉ុន្មានខ្ញុំសម្រេចចិត្តផ្អាកការសិក្សាសិន ព្រោះពិបាកបែងចែកពេលវេលា ជាប់កុងត្រានៅកន្លែងការងារផងហើយនៅមិនសូវបានរៀនចាប់មិនសូវទាន់ផង ណាមួយអ្នកផ្ទះពិបាករឿងថវិការថែមផង ខ្ញុំក៏សម្រេចចិត្តឈប់ចេញពីសាលាតែម្ដង។
ចេញពីធ្វើការ មកផ្ទះ ចេញពីផ្ទះក៏ត្រូវទៅធ្វើការ ជីវិតខ្ញុំនៅកាលនោះគ្មានអ្វីប្រែលប្រួលពិសេសអីគួរអោយចង់រស់អីបន្តិច ព្រោះមកដល់ផ្ទះមិនដែលមានពាក្យថាស្ងប់ស្ងាត់ ហើយចេញទៅក្រៅរឹតតែពិបាករកទីស្ងប់ស្ងាត់ដូចទីឋានបរមសុខអីនោះ គឺថាគ្មាន សូន្យតែម្ដង លើកលែងតែពេលរាត្រីយប់ស្ងាត់មនុស្សម្នារចូលដំណេកអស់ប៉ុណ្ណោះទើបខ្ញុំអាចប្រមូលអារម្មណ៍ផ្ដោតទៅលើរឿងផ្ទាល់ខ្លួនបាន។ ទម្លាប់ដដែលៗបែបនេះបន្តកើតឡើងអស់ទៅជាងមួយឆមាស ខ្ញុំក៏ទទួលបានការផ្ញើសារពីមនុស្សម្នាក់មិនដឹងបែកកាវមកពីណា ដែលខ្ញុំមិនដែលស្គាល់សោះ ពួកយើងបាននិយាយគ្នា គាត់បានរៀបរាប់ប្រាប់ពីរឿងរ៉ាវក្នុងចិត្តគាត់មកកាន់ខ្ញុំ កាលនោះគាត់មានការបែកបាក់ពីគូសង្សាររបស់គាត់ ហើយក៏ចេះតែអាវ៉ាសែឆាតទៅគេទៅឯងហើយបានមកដល់ខ្ញុំហ្នឹងឯង។ និយាយត្រូវដងត្រូវផ្លែគ្នាយូរៗទៅពួកយើងក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហានៅឆ្ងាយពីគ្នា ព្រោះគាត់នៅក្រៅប្រទេស ហើយខ្ញុំនៅក្នុងស្រុកនៅផ្ទះធម្មតា (ឈាមអត់អណ្ដែត វារាវជ្រុល 😢)។
កាលនោះខ្ញុំសម្រចចិត្តមានទំនាក់ទំនងជាមួយគាត់ព្រោះតែពួកយើងមានការគិតស្រដៀងគ្នាច្រើន ហើយខ្ញុំក៏ចង់ដឹងឮពីអារម្មណ៏មានស្នេហានេះដែរ ព្រោះកន្លងមកធ្លាប់តែមានឈ្មោះបងធំនៅក្នុងសាលា រកគិតគូកែរមាយាទអាក្រក់ចោលខ្លះដើម្បីដៃគូដៃកង់យើង។ សង្ខេបអោយខ្លីឆាប់ចប់ មិនបានប៉ុន្មានពួកយើងក៏បានបែកគ្នា ព្រោះកាលនោះ កាលដែលខ្ញុំចាំមិនភ្លេច ថ្ងៃដែលខ្ញុំទាល់ខ្លាំងបំផុត ខ្ញុំមានជម្ងឺថប់អារម្មណ៍ឈានចូលការធ្លាក់ទឹកចិត្តដំណាល់កាលដំបូង ខ្ញុំត្រូវការដៃគូខ្ញុំខ្លាំងណាស់ តែពេលខលទៅប៉ុន្មានថ្ងៃជាប់គ្នា គេជាប់ខលជាមួយអ្នកផ្សេង ហើយក៏ចាប់ផ្ដើមមានអត្តចរិតប្រែប្រួល ខ្ញុំអស់ចិត្តត្រឹមដឹងខ្លួនថាគេក្បត់ ក៏សម្រេចចិត្តដើរចេញ អារម្មណ៍ល្អៗទាំងប៉ុន្មានក៏រលាយអស់ទៅ ហើយពួកយើងក៏បែកគ្នា ព្រោះខ្ញុំបានផ្ដាច់ទំនាក់ទំនង ប្លុកគេគ្រប់ទិស។
(He's not Charlie Puth and I'm not Selena Gomez, but we don't talk anymore.)ត្រឡប់មកមើលបច្ចុប្បន្នកាលនេះវិញស្ថានភាពខ្ញុំគ្មានខុសអ្វីពីការប្រៀបបីដូចជា «ចុះទឹកក្រពើ ឡើងលើជួបខ្លា» សូម្បីបន្តិច!!! នេះប្រហែលជាកម្មរបស់ខ្ញុំដែលកន្លងមក បដិសេដអ្នកដែលមានសម្រស់មិនសូវស្អាត ទើបពេលចាប់ចិត្តលើមនុស្សអត់ស្អាត គេបោកបានសម្រេច។ ហាហានិយាយលេងទេ ការពិតនៅក្នុងទំនាក់ទំនងស្នេហាខ្ញុំមិនដែលផ្ដោតទៅលើសម្រស់តែមួយមុខនោះទេ ហើយក៏មិនប្រាថ្នារកស្អាតដូចទេវបុត្រ ដូចតារា K-Pop អីដែរ បើទោះបីនោះជាប្រភេទដែលខ្ញុំចូលចិត្តក៏ដោយ។
ក្រោយផ្ដាច់ទំនាក់ទំនងនឹងសង្សារចាស់ ពេលវេលាដែលខ្ញុំត្រូវចូល មហាវិទ្យាជាលើកទីពីរក៏បានមកដល់ ខ្ញុំក៏បានដាក់ពាក់ចូលរៀនម្ដងទៀតចាប់ផ្ដើមពីឆ្នាំទីមួយមកវិញជាមួយនឹងសាលាដដែលមុខវិជ្ជាដដែល តែមុខកញ្ចាស់ជាងមុន ព្រោះធ្លាប់បានខូចចិត្តមុនចូលរៀន។ ក្រយ៉ៅមនុស្សត្រូវនៅម្នាក់ឯងឬក៏យ៉ាងម៉េចក៏មិនដឹង មានស្នេហ៍លើកទី២ រៀននៅសាលាជាមួយគ្នា ហើយនៅតែគេបោកបានទៀត សណ្ឋានពួកនេះចេញម៉ោរតែមួយ។(Man I swear to the god! I got cheated on for two time by two ogres 🥹)
ស្បថហើយនិយាយមែន ខ្ញុំចាប់ផ្ដើមអស់អារម្មណ៍ស្រលាញ់មនុស្សហើយរាល់ថ្ងៃ និយាយត្រង់ ខ្ចិលកាច់ជ្រុងរង្វង់មូលឆ្វេចឆ្វាចច្រើន។ ប្រហែលជាខ្ញុំអភ័ព្វរឿងស្នេហាដូចសង្ឍដីការព្រះអង្គនៅវត្តសារ៉ាវ័ននុងហើយមិនដឹង!!! ក្រឡាចេញម៉ោបើគេមិនបោកក៏លេងសើចជាមួយផ្លូវចិត្តដែរ និស្ស័យអន់ហួសហៅលែងឭតែម្ដង។
____________ TO BE CONTINUED...
By: Iza
Pictures: Pinterest
YOU ARE READING
Unlucky in any-tion-ships
Random«ព្រះអើយ! តើពេលណាទើបខ្ញុំឈប់ត្រូវគេបោក??? នេះមិនមែនម្ដង មិនមែនពីរដង ហើយក៏មិន ៣ដងដែរ វាលើសហើយនេះ!!!» ដំណើរ ស្វែងរកខ្លួនឯង ស្វែងផ្លូវទៅរកសេចក្ដីសុខរបស់ សីណា នឹងទៅជាយ៉ាងណា បើសិនជាគេនៅតែបន្តរស់នៅដោយគ្មានគោលដៅដូចនេះ។ ការវិលត្រឡប់ក្រោយបាត់មុខ ៩ខែ « អូ៎...