Baby Boy 🍼

77 9 0
                                    

ជាច្រើនខែកន្លងផុតទៅ Vegas គឺមិនបានទៅណាឆ្ងាយពី Pete ឡើយព្រោះថាពេលនេះពោះរបស់រាងតូចគឺកាន់តែធំឡើងនិងជិតគ្រប់ខែទៅហើយ ដែលជាហេតុធ្វើ Pete មានការពិបាកក្នុងការដេកដើរឈរអង្គុយរបស់ខ្លួនជាខ្លាំង អ្វីៗគឺត្រូវពឹងទៅលើ Vegas ជាអ្នកចាត់ចែងទាំងស្រុង ។

Pete: Vegas ឆាប់មកសម្រាកមក យប់ហើយ

Vegas : បាទ បងទៅឥឡូវហើយ

Pete: Vegas តើបងមានអារម្មណ៍ថាធុញទ្រាន់ឬក៏ហត់នឿយដោយសារតែអូនឬអត់? បងអាចប្រាប់អូនបាន

Vegas: ហេតុអីក៏អូនសួរបងបែបនេះ

Pete: អូនមើលទៅបងដូចជាហត់ណាស់ មើលចុះឡើងស្គមអស់ហើយ

Vegas: និយាយតាមត្រង់ បងហត់តែបងមិនដែលគិតថាព្រោះតែអូនជាបន្ទុកឬមួយក៏អ្វីនោះទេ បងធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធហើយហ្នឹងកូនរបស់បង បងសប្បាយចិត្តនិងធ្វើវា

Pete: ហិក.... អរគុណបងណាស់ដែលតែងតែមើលថែនិងអោយតំលៃអូន

Vegas: ក្មេងចម្កួត បងទេដែលត្រូវអរគុណអូនដែលខំពរពោះកូនអោយបងយ៉ាងលំបាកនោះ

Pete: បងស្រលាញ់អូនខ្លាំងណាស់មែនទេ?

Vegas: ពិតមែនហើយ អូនជាអ្វីៗគ្រប់យ៉ាងសម្រាប់បង ហើយអូនក៏ប្រៀបបានហ្នឹងពន្លឺដែលរះបំភ្លឺជីវិតបង មិនថាត្រូវលះបង់អ្វីក៏បងមិនស្តាយដើម្បីអូន ទោះប្តូរដោយជីវិតរបស់បងក៏បងព្រម

Pete: បានហើយបងកុំនិយាយដល់ពាក្យហ្នឹងអី អព្ភមង្គលណាស់

Pete : អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា ប្តីសម្លាញ់ បើគ្មានបងក៏គ្មានអូនដូចគ្នា

Vegas: Pete និយាយចឹងគ្រូពេទ្យថាខ្វះប៉ុន្មានថ្ងៃទៀតទើបអូនសម្រាល

Pete: លោកគ្រូពេទ្យបានប្រាប់ថា នៅសល់តែ10 ថ្ងៃទៀតប៉ុណ្ណោះ

Vegas: ហឹម ចឹងអូនឆាប់គេងទៅ យប់ណាស់ហើយ

Pete: បាទ ជុប...😘

Vegas: good night ប្រពន្ធសម្លាញ់

*ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ **

Vegas: ជុប.... Morning ប្រពន្ធសម្លាញ់

Pete: ហ៊ឹម.... បងភ្ញាក់យូរហើយហ៎

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

រឿង ពន្លឺស្នេហ៍🫂🏳️‍🌈Where stories live. Discover now