១៨

316 6 0
                                    

ភាគទី១៨

គ្រប់យ៉ាងមកពីនាង

ខេតធី មិនបាននៅអង្គុយចាំឲ្យអេឌែនចេញពីបន្ទប់សង្រោះបន្ទាន់សិនឡើយ ព្រោះនាងបានចាកចេញមកក្រៅ ក្នុងដៃមានទូរសព្ទទាក់ទងទៅកាន់ លោកពូបង្កើតដែលនៅទីក្រុងញ៉ូយ៉ក ត្រូវជាប៉ូលីសអន្តរជាតិម្នាក់ ដូច្នេះបើចង់ដឹងរឿងខ្មៅងងឹត សួរគាត់ទៅ គាត់ដឹងច្រើនណាស់ ។

(អាឡូ ខេត!)

“លោកពូឡេម័រ! ខ្ញុំមានរឿងចង់ឲ្យលោកពូជួយ” សម្លេងដែលនាងនិយាយពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការបង្ខំ បើពូនាងមិនជួយ គាត់អាចមិនរស់ទេ ។

(មានរឿងអីខេត?)

“គ្រួសាររ៉ូហ្វី.ជី ជាបុគ្គលយ៉ាងមិចដែរ លោកពូ?” សំណួរនាងធ្វើឲ្យខ្សែម្ខាងទៀតត្រូវស្ងាត់ ដែលនេះធ្វើឲ្យនាងមានអារម្មណ៍ថាត្រជាក់បែបភ័យព្រួយ ។

(ហេតុអីឯងចង់ដឹងរឿងនេះ?) សម្លេងឡេម័រ រៀងខ្សោយបន្តិច ។

“ខ្ញុំបានទាក់ទងជាមួយកូនប្រុស ក្នុងត្រកូលនេះ ហើយក៏បែកគ្នារួចរាល់ដែរ…តែថ្ងៃមុនគេបានមករករឿងខ្ញុំ តែក៏មានបុរសម្នាក់មកជួយ ហើយឥឡូវគេត្រូវគ្រាប់យ៉ាងធ្ងន់ធ្ងរ ខ្ញុំគិតថាជាស្នាដៃពួកនោះ ឯសណ្ឋាគារប៉ាមួយកន្លែងក៏ត្រូវមនុស្សក្នុងត្រកូលរ៉ូហ្វី.ជី ដុតដែរ”

(មានរឿងបែបនេះកើតឡើងផង!!) លោកឡេម័រ មើលទៅក៏ភ្ញាក់ផ្អើលដែរ ដំណឹងនេះធ្វើឲ្យគាត់បារម្ភ ខ្លាចក្មួយស្រីមានគ្រោះថ្នាក់ ។

“ខ្ញុំពិតជាចង់ដឹង ពីគ្រួសារពួកគេមែន!”

(ពួកនោះជាអ្នកជួញដូរគ្រឿងញៀន ខុសច្បាប់ ដែលពូកំពុងតែបំពេញសំណុំរឿង ចាប់ចងពួកគេ!) អីយ៉ា! ពេលនេះកាន់តែលេងមែនទែនហើយ ក្មួយស្រីមិនដឹងអី ទៅច្រឡំទាក់ទងនឹងគ្រួសារឧក្រិដ្ឋជន ដែលកំពុងតែរកភស្តុតាងដើម្បីចាប់ខ្លួន ចុះបើខេតមិនទាន់បែកពីគេ នាងអាចនឹងជាប់ក្ដីក្ដាំងដូចគ្នា ។

“…..” ខេតគាំងអស់សព្វទាំងខ្លួន និយាយអ្វីមិនចេញ ព្រោះក្នុងទ្រូងវាញ៉ាប់ញ័រ ។

(ខេត! ឯងកុំខ្វល់ចិត្តអី…ស្អែកនេះពូនឹងហោះទៅរកឯង)

ទូតៗទូត….! និយាយតែប៉ុណ្ណឹង ឡេម័រ បានដាក់ទូរសព្ទចុះ ទុកឲ្យអ្នកនាងតូច ឈរឱបទ្រូង ខ្ជឹបមាត់ណែន ។

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now