ភាគទី១៩
ខ្ញុំអ្នកខុស
ខេតធី បានដើរតិចៗទៅឈរនៅក្បែរគ្រែរបស់អេឌែន ដោយឱបដៃ ឱនមុខចុះ ។ ចំណែក អេឌែន វិញមិនដឹងនិយាយអ្វី ព្រោះឈឺមុខរបួសផងនោះ ក៏សំងំបិទភ្នែកដេក ធ្វើជាមិនខ្វល់នឹងនាង ។ សកម្មភាពគេពេលនោះ ខេតធី ឃើញហើយសឹងតែចាប់បោចសក់ បញ្ច្រាស់ចុងឲ្យណាណីម្ដង ។
“លោក!!” ខេតធី ងើបមុខមកវិញ និងស្រែកហៅគេខ្លាំងៗ ។
“វាយ៉ាងមិចនាង?” អេឌែន ងងុយក៏ងងុយ តែនាងម្នាក់នោះមកឡូឡា មិនឲ្យគេបានដេកពួនទេ ។
“និយាយគ្នាឲ្យដឹងរឿង”
“ចាំនាងចិត្តត្រជាក់ ចាំមកនិយាយជាមួយខ្ញុំ ខ្ញុំមិនចូលចិត្តកូនក្មេងឆេវឆាវដូចនាងទេ” និយាយចប់ គេក៏បិទភ្នែកសំងំដេកតទៀត ។
“អ្នកណាបាញ់លោក?” នាងសួរគេ គ្រាន់តែចង់បញ្ជាក់ ពីការគិតនាងប៉ុណ្ណោះ ។
“នាងកុំបាច់ដឹងអី…វាគ្មានប្រយោជន៍”
“ជាគ្រួសារប្រេដមែនទេ?” បើគេមិនប្រាប់នាងត្រង់ទៅហើយ នាងគួរតែសួរគេចំៗវិញ ។
អេឌែន មិនទាន់ឆ្លើយ តែគេបើកភ្នែកសម្លឹងមើលមកនាងជាមុនសិន
“នាងមិនគួររវល់នឹងពួកគេតាំងពីដំបូង ខេត!” គេបែរជានិយាយអ្វីផ្សេងពីសំណួរនាង ។
“ចុះលោកវិញ? ជាមនុស្សល្អណាស់មែនទេ….លក់អាវុធខុសច្បាប់ នេះសំណាងហើយដែលខ្ញុំមិនប្ដឹងប៉ា-ម៉ាក់របស់លោក” នាងមិនយល់សោះថាហេតុអីនាងចេះតែចង់ប្រកែកនឹងគ្នាបែបនេះ? នាងមកនេះគឺចង់ផ្សះផ្សារ
“នាងទៅផ្ទះ…ហើយដេកគិតពីសំដីនាង បើគិតមិនយល់កុំបង្ហាញមុខឲ្យខ្ញុំឃើញទៀត” អេឌែន បែរខ្លួនទៅម្ខាង ហាក់មិនចង់សម្លឹងមើលមុខនាងទៀតឡើយ ។
“ស្អីលោក!! គិតតែពីដេញៗ ខ្ញុំនិយាយការពិតសោះ យ៉ាងមិចទទួលយកមិនបាន? លោកសំណាងប៉ុណ្ណាហើយ ដែលខ្ញុំព្រមរៀបការជាមួយលោក-”
“ខ្ញុំប្រាប់ឲ្យនាងទៅ!!” អេឌែន តម្លើងសម្លេងបន្តិច ដោយមិនងាកមើលមុខនាងឡើយ ។
ខេតធីវិញ ខឹងឡើងញ័រខ្លួនប្រុសម្នាក់ម្នាក់នេះ យូរទៅកាន់តែខ្លាំងដៃហើយតើ
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...