២២+២៣

363 6 0
                                    

ភាគទី២២

ត្រឡប់មកដដែល

អ្នកនាង​ភៀ​ល៍ ពេលបែកផ្លូវជាមួយនាងនឹងលូអេហើយ នាងភ័យខ្លាំងណាស់ មិនដឹងថានិយាយជាមួយម្ដាយយ៉ាងមិច? នាងដឹងថាបើម្ដាយចង់តាមរកនាងគឺងាយសម្រាប់គាត់ណាស់ ។

“ធ្វើយ៉ាងមិច?” ភៀល៍ មិនហ៊ានចូលផ្ទះឡើយ កាន់តែស្មុគស្មាញមិនដឹងដោះសារយ៉ាងមិច?

“អូហ៍!មែនហើយ ទៅកំដរបងអេឌែនវិញ” បន្ទាប់ពីគិតចេញហើយ នាងបានបែរចង្កូតឡានបកក្រោយ សំដីទៅមន្ទីពេទ្យវិញយ៉ាងលឿនបំផុត តាមដែលអាចធ្វើបាន ។

ទីបំផុត នាងក៏បានរត់មកដល់បន្ទប់របស់បងប្រុសនៅម៉ោង៩:៣០ នាទីយប់ ។

“ហិហិ! បងអេឌែន-បងមិនទាន់គេងទៀត?” ចូលមកដល់ នាងក៏បានឃើញបងប្រុសកំពុងតែចុចកុំព្យូទ័រ នៅក្បែរគាត់ក៏មានជំនួយការកម្លោះកំពុងតែធ្វើការងារគេដូចគ្នា

“ភៀល៍? មិចក៏ឯងមកទីនេះ” បងប្រុស ធ្វើមុខឆ្ងល់ បើមើលតាមម៉ោង នាងគួរតែនៅផ្ទះ ។

“បងប្រុស! ជួយប្អូនស្រីផងណា….បងប្រាប់ម៉ាក់ថាខ្ញុំនៅជាមួយបងបន្តិចណា៎” ភៀល៍ ហុចទូរសព្ទឲ្យគេ ដែលបង្ហាញពីចំនួនខកខានឲ្យគេឃើញ ។

“ខ្ញុំមិនឮសម្លេងទូរសព្ទ បង….ជួយខ្ញុំបន្តិចណា៎ ខ្ញុំរវល់នៅជាមួយមិត្តខក….. ខ្ញុំខ្លាចម៉ាក់ស្ដីឲ្យណាស់បង” ទឹកមុខគួរឲ្យអាណិតរបស់ប្អូនស្រី ធ្វើឲ្យអេឌែន យកទូរសព្ទមកកាន់ក្នុងដៃ ។

“ឯងចេះរកល្បិចឃើញហើយភៀល៍!” ប្អូនស្រីគេតាំងពីដំបូង មិនដែល​ផ្តេសផ្តាស មិនលើកទូរសព្ទអ្នកផ្ទះឡើយ តែលើកនេះនាងមានការប្រែប្រួលចម្លែក ។

ទោះបីចិត្តសង្ស័យ តែគេក៏បានខលទៅម្ដាយឲ្យនាងដែរ អ្នកខាងនោះនាំគ្នាភ័យ ព្រួយពីនាង ខំឲ្យកូនចៅតាមរកផង អីផង តាមពិតនាងមកនៅជាមួយបងប្រុស និយាយគ្នាលេង មិនបានឮសម្លេងរោទិ៍សោះ ហើយអេឌែនក៏បន្ថែមទៀតថានាងភ្លេចប្រាប់ម្ដាយ តែយប់បន្តិចនាងត្រឡប់ទៅវិញហើយ ។

“អរគុណបងប្រុស!!” ភៀល៍ ពេលនេះស្ងប់ចិត្ត អាចអង្គុយចុះ លើកដៃសំពះបងប្រុស ដោយក្ដីអំណរ ។

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now