ភាគទី៣១
ជីវីតគូ
កាលពីម្សិលមិញ ខេតបាននិយាយថាចាំអេឌែន ដើម្បីបានកាដូ តែយប់កាន់ជ្រៅ គេមិនទាន់មក នាងមានតែចូលគេងសិន ដល់ភ្ញាក់ឡើងថ្ងៃថ្មី គឺម៉ោង១០ព្រឹក បាត់ទៅហើយ ។
អ្នកនាងរូបតូច ស្ទុះក្រោកអង្គុយសម្លឹងមើលជុំវិញខ្លួន ហើយក៏បានឃើញបាច់ផ្កាពណ៌សមួយបាច់នៅលើតុក្បែរគ្រែ ដែលអាចទាញស្នាមញញឹមស្រស់ស្រាយរបស់នាងនាពេលព្រឹកមកយ៉ាងងាយ ។
“កាដូ ជាផ្កាអញ្ចឹងហ្ហេ៎?” អ្នកនាងបែរខ្លួន ទម្លាក់ជើងចុះលើឥដ្ឋ ឈោងយកផ្កាមកហិត ពោរពេញដោយសេចក្ដីសុខផ្លូវចិត្ត ។
“តាមពិត អេឌែន ជាមនុស្សប្រុសកក់ក្ដៅដូចលោកហ្សូរិចនិយាយមែន” នាងមិនបង្អង់យូរ ក៏ប្រញ៉ាប់ចូលទៅងូតទឹករៀបចំខ្លួន ព្រោះចង់ទៅនិយាយជាមួយអេឌែនបន្តិច ដោយក្នុងថ្ងៃនេះអ្នកនាង យករ៉ូបពណ៌ផ្កាឈូកស្រាល ដៃតូច វាលកបន្តិច និងខ្លីលើជង្គង់ ជាមួយនឹងការបួងសក់ផុតក បង្ហាញឲ្យឃើញផ្ទៃមុខតូចច្រមិច ដូចតុក្តតា បបូរមាត់រលោងៗគួរឲ្យចង់ថើប ។
ពេលអ្នកនាងចុះមក បានឃើញថាអេឌែន បានរៀបចំអាហារពេលព្រឹកឲ្យនាង តែនាងមិនឃ្លានទេ ក៏រត់ទៅក្រុមហ៊ុនរបស់អេឌែន តែម្ដង ។
តែក្នុងថ្ងៃនេះបុគ្គលិកអេឌែន កើតអីអញ្ចេះ ម្នាក់ៗមានទឹកមុខស្រពោល ធ្វើការដូចគ្មានកម្លាំងសោះ ។
“អ្នកស្រី! លោកអេឌែនជាប់មានភ្ញៀវ សុំអ្នកស្រីរងចាំបន្តិចណា៎” រីយូ រត់ឲ្យដំណឹងអ្នកនាងជាមុន កុំឲ្យឡើងទៅរំខានដល់ចៅហ្វាយនាង ។
“ខ្ញុំដឹងហើយ! តែសុំទៅចាំនៅខាងលើចុះ” និយាយហើយ នាងក៏ដើរទៅរកជន្ដើរ កាត់បុគ្គលិកជាច្រើន តែរៀបនឹងដើរផុតហើយ នាងក៏បែរមុខមកវិញ និយាយទៅកាន់គ្រប់គ្នា
“គ្រប់គ្នា កម្មង់អីញ៉ាំបាន ចាំខ្ញុំអ្នកចេញលុយ!”
“អរគុណអ្នកស្រី!!!!!” គ្រប់គ្នាអស់ពីទឹកមុខសោកសៅ មកជារីករាយវិញម្ដង ព្រោះមេស្រីចិត្តទូលាយណាស់ ចុងខែដាច់លុយ មុខស្អុយៗ បានមេប៉ាវញ៉ាំអី សំណាងលើស៊យហើយ ។
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...