ភាគទី៣៤
ប្រពន្ធគួរឲ្យស្រលាញ់
អេឌែន ត្រឡប់មកដល់ផ្ទះគឺម៉ោង៣ព្រឹក ហើយតែគេបានឃើញផ្ទះបើកភ្លើងនៅឡើយតាមរយៈបង្អួច មិនគិតច្រើនក៏បានយកកូនសោរចាក់ចូលក្នុង តែលើកនេះរុញយ៉ាងណាក៏រុញមិនទៅ ដូចខេតធី បានចាក់គន្លឹះដែកមួយជាន់ទៀតអញ្ចឹង ។
“ក្មេងម្នាក់នេះដឹងប្ដីមិនទាន់មកផ្ទះ នៅចាក់សោរពីក្នុងទៀត?” តាមមុខចូលទៅមិនបាន អញ្ចឹងមានតែចូលទៅទ្វារផ្ទះបាយហើយ ។
ទ្វារខាងមុខចាក់សោរហំហានណាស់ ដល់ខាងក្រោយវិញបិទសោរក៏មិនបិទផង ។
“ក្មេងម្នាក់នេះយ៉ាប់ណាស់!” អេឌែន ដើរទៅក្នុង ចង់ទៅមើលមុខប្រពន្ធក្បាលខូច តែក៏បានឃើញសភាពរញ៉េរញ៉ៃនៅទ្វារខាងមុខ ហើយនារីមាឌតូចក៏ដេកលើឥដ្ឋត្រជាក់រួញខ្លួនដូចដង្កូវ ។
“លេងអីអញ្ចេះ??” គេចូលទៅរកនាង ឯភ្នែកវៃក៏ឃើញដបស្រា បញ្ជាក់ថាក្មេងម្នាក់នេះស្រវឹងឡើងវង្វេង ។
“មិនដឹងថាពេលណាធំនឹងគេទេខេត!” គេរអ៊ូឲ្យនាង តែក៏បីខ្លួនស្រាលដូចសំឡីទៅគេងក្នុងបន្ទប់ មុននឹងគេមករៀបចំផ្ទះឲ្យស្អាតបាតវិញ ។
ព្រឹកថ្មី ខេតធីភ្ញាក់លឿនជាងរាល់ដង ភ្ញាក់តាំងពីមេឃមិនទាន់ភ្លឺ ។ គ្រាន់តែបើកភ្នែកភ្លាម នាងស្ទុះក្រោកវឹង ធ្វើឲ្យស្វាមីគេងក្បែរខ្លួនត្រូវភ្ញាក់ជាមួយនាងដែរ ។
“អេឌែន-អេឌែន!!” នាងអង្រួនខ្លួនស្វាមី និងចាប់ទាញគេឲ្យក្រោកអង្គុយ
“មានអីខេត?” នាងចេញមកប្លែកៗបែបនេះអ្នកណាមិនភ័យនោះ ។
“យប់មិញ! អូនឃើញZombieដើរនៅមុខផ្ទះយើង…មាឌធំៗណាស់! ដូចបិសាចអ៊ីចឹង!”
“ខេត!!!!” គេហៅនាងដោយសម្លេងអស់សំណើច
“ជាអ្នកយាមទេ…ថ្ងៃក្រោយអត់មានលេងអីប្លែកៗ ចាក់ចោរពីក្នុងចោលបងទៀតទេឮអត់?” គេទាញភួយចេញ ដាក់ជើងចុះទៅក្រោម និងដើរវៀងចូលក្នុងបន្ទប់ទឹក ទុកឲ្យនាងនៅរាប់ដៃ រាប់ជើង ធ្វើមុខឆ្ងល់ ហើយក៏លួចជេរថាខ្លួនឯងល្ងង់ អីក៏ល្ងង់ម្លេះ?
YOU ARE READING
Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)
RomancePart-II is publishing.... Part-I, completed អេឌែន & ខេតធី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច្បាស់លាស់ណាស់! អ្វីដែលអ្នកបានឃើញ ទង្វើដែលអ្នកទទួលបាន សង្ឃឹមថាអ្នកនឹងអាចផ្ដល់និយមន័យពាក្យ 'ស្រលាញ់' ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទទួលការបកស្រាយ...