ភាគ៣: មាជ្រែក

107 19 7
                                    


Enjoys~⁀➷

Yeonjun ចុះមកគេក៏ដើរទៅតុអាហារដែរអ្នកបម្រើបានរៀបចំអោយគេ។

«ទៅហៅអ្នកនាង Joo មកញាំុអាហារមក»Yeonjun ប្រាប់ទៅកាន់អ្នកបម្រើរបស់នាយ។ អ្នកបម្រើអោនរួចក៏ទៅតាមនាយប្រាប់។

«ជុង!ឯណា Beomgyu?»នាយសួរជុងដែរឈរក្បែរនោះ។

«អ្នកប្រុសតូចនៅបន្ទប់ចា៎ លឺគាត់ថាមិនស្រួលខ្លួន»ជុងប្រាប់។

«ចុះគេមានញាំុអីឬនៅ?»នាយសួរ។

«នៅមិនទាន់ឃើញទេអ្នកប្រុសធំ»

«ទៅហៅគេមក»

«គឺ... អ្នកប្រុសតូចមិនអោយទៅរំខាននោះទេចា៎»នាងនិយាយទាំងភ័យខ្លាច Yeonjun ខឹង។

«អឹម...»នាយក្រហឹម។ នៅពេល Joo មកដល់ពួកគេក៏ចាប់ញាំុអាហារដែរនៅលើតុនោះ។

«ជុង!អ្នកណាធ្វើម្ហូបទាំងអស់នេះ?»នាយសួរទៅជុង។

«គឺអ្នកប្រុសតូច»

«គេចេះធ្វើម្ហូបដែល មិចក៏យើងមិនដឹង?»

«គាត់រៀនធ្វើយូរហើយអ្នកប្រុស ថ្ងៃនេះគាត់ចង់អោយអ្នកប្រុសភ្លក់ស្នាដៃរបស់គាត់»នាងនិយាយ។

«អឹម ថ្វីដៃមិនអន់ទេ»នាយនិយាយរួចញញឹមតិចៗ។

«អឺ... ត្រូវហើយប្អូននេះពូកែន៎អាចធ្វើម្ហូបបានឆ្ងាញ់យ៉ាងនេះ»Joo និយាយ ការពិតនាងមិនចង់សរសើរទេតែធ្វើល្អចំពោះមុខនាយក្រាស់តែប៉ុណ្ណោះ។

បន្ទាប់ពីញាំុអាហាររួចរាល់ហើយ Yeonjun ក៏ឡើងទៅលើបន្ទប់របស់ Beomgyu។ គេខំគោះទ្វារបន្ទប់តែគ្មានចម្លើយតប ទើបនាយសម្រេចចិត្តបើកចូលព្រោះមិនបានជាប់គន្លឹះអ្វីនោះទេ។

គេដើរចូលទៅក្បែរគ្រែដែលមាន Beomgyu គេងនៅទីនោះ។ គេអង្គុយនៅក្បែរ Beomgyu ហើយលើកដៃវែងសក់ដែលធ្លាក់បាំងមុខរបស់ Beomgyu។ តើយើងត្រូវធ្វើយ៉ាងណាបើគាត់សង្ហាសូម្បីតែពេលគាត់គេងលក់? (បកប្រែពាក្យ Yeonjun😘)

Beomgyu កម្រើកខ្លួនព្រោះតែរំខានពីការប៉ះពាល់។ គេបើកភ្នែកឡើងរួចឃើញ Yeonjun អង្គុយក្បែរគេទើបរាងតូចប្រញាប់ងើបអង្គុយ។

«Hyung? Hyung ចូលមកយ៉ាងម៉េចបាន?»រាងតូចសួរ។

«បើកទ្វាចូលនឹងហើយ!»នាយតបវិញ។

You've reached the end of published parts.

⏰ Last updated: Jun 03 ⏰

Add this story to your Library to get notified about new parts!

រឿង ចម្រឹតស្នេហ៍បងប្រុសចញ្ចឹម⁀➷Where stories live. Discover now