@ថ្ងៃថ្មី ពេលល្ងាច+តុអាហារ
ថ្ងៃនេះជុងហ្គុកបាននាំថេហ្យុងមកផ្ទះប៉ាម៉ាក់នាយ ព្រោះតែអ្នកស្រីចនចង់ញុំាអាហារជួបជុំកូនប្រសារ។
"ថេយ៍ យ៉ាងមិចហើយកូន?"អ្នកស្រីចន សួរទៅកូនប្រសារព្រោះចង់ដឹងពីសុខទុក្ខកូន
"កូនសុខសប្បាយធម្មតាទេម៉ាក់"ថេហ្យុង ឆ្លើយតបទៅវិញទាំងរីករាយ
"មើលទៅកូនថេយ៍ ចូលចិត្តក្មេងមិនគិតយកកូនទេហ្ហេស"អ្នកស្រីចន និយាយព្រោះតែឃើញថេហ្យុងលេងជាមួយកូនក្មេងដែលជាកូនរបស់ជុងហ្គីនិងយូណានោះមើលទៅ ស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។
"អ្នកម៉ាក់ ថេយ៍មិនទាន់រៀនចប់ទេ!ចាំពេលដែលរៀនក៏មិនហួសពេលដែល"ជុងហ្គុក
"ដឹងថា កូនថេយ៍រៀនមិនទាន់ចប់ ចោះកាលដែលទៅបង្ខំឲ្យម៉ាក់ប៉ាទៅដណ្ដឹងកូនថេយ៍ទាំងមិនទាន់រៀលចប់មិចមិនគិតផង"អ្នកស្រីចន ញ៉ោះទៅកាន់កូនប្រុសពៅ។
"ហិ ហិៗ..."ថេហ្យុង សើច
"អូន ចេះតែញ៉ោះកូនពៅបងហើយ ស្មាននេះបើមិនបានកូនថេយ៍ជាប្រពន្ធ ប្រហែលដេករនៀលដីហើយ"លោកចន និយាយបង្អាប់ជុងហ្គុក រាងក្រាស់នេះចាស់តែអាយុទេ តែបើចរឹកវិញកូនក្មេងសុំចាញ់ហើយ។
"លោកប៉ា អ្នកម៉ាក់កូនចង់ប្រពន្ធ"ជុងហ្គី ដែលជាបងប្រុសរបស់ជុងហ្គុក ក៏និយាយបន្ថែម ត្រាប់តាមប្អូនប្រុស កាលណោះនាយចង់យកប្អូនទៅស្រោចទឹក មិនជាទៅលួចស្រលាញ់ប្អូនថ្លៃតាំងតែពីពេលណាទេ សំខាន់មិនទាន់និងគ្រប់អាយុរៀនក៏មិនទាន់និងចប់។
"ចោះកាលលោកប្តីវិញនោះ"យូណា ជាប្រពន្ធរបស់ជុងហ្គី និយាយរំលឹកអតីតស្វាមី
YOU ARE READING
ស្វាមី38ឆ្នាំ ( Complete ✔️)
Short Story|មានលក់ជា File PDF| BL TAEKOOK JEON JUNGKOOK TOP/KIM TAEHYUNG BOTTOM សរសេរដោយ: RIEL