part16:មានកូន

573 68 14
                                    

      វេលាចេះតែរំកិលទៅមុខរយៈពេលនេះកន្លងទៅ2សប្តាហ៍ទៅហើយ បើងាកមកមើលអាកប្បកិរិយារបស់shនៅពេលនេះហាក់ដូចជាប្រែប្រួលជាងមុន

"អ្នកម៉ាក់មានម្ជូរទេ?"

"រកម្ជូរទៀតហើយ?កូនមិនគិតរកបាយខ្លះទេ?"

"ល្វីងមាត់ណាស់ម៉ាក់ ញ៉ាំមិនចូលទេ"

"កើតអីទេដឹងកូន ទៅពេទ្យល្អទេ?"

"កូនមិនអីទេម៉ាក់ប្រហែលជាផ្តាសាយតិចតួចហើយ"

"ចឹងទៅសម្រាកទៅកូនឲមានកម្លាំងណា"

<skip>

"លោកប្រធានថ្ងៃស្អែកខ្ញុំសុំច្បាប់1ថ្ងៃទៅដើរលេងជាមួយសង្សារ"

"ឈប់ចុះមិនអីទេ ឯងគួរតែផ្តល់ពេលឲសង្សារខ្លះ"

"ពិតហេសលោកប្រធាន?ខ្ញុំស្តាប់មិនច្រឡំទេ?"បុគ្គលិកភ្ញាក់ព្រឺតដូចគេជះទឹកទាំងកន្ធោ មិនងាយទេចៅហ្វាយគេឲឈប់ងាយៗបែបនេះ

"ពិតហើយ ចំណែកឯការងារចាំមកវិញចាំធ្វើបញ្ចប់ក៏បាន"

"អរគុណលោកប្រធានខ្លាំងណាស់"
_________

"ជម្រាបសួរលោកគ្រូពេទ្យ"ចេះលួចមកម្នាក់ឯងទៀត

"អា~~~sunghoonមករកអ្វីមែនទេ?"

"ខ្ញុំចង់មកពិនិត្យសុខភាពតិចតួចលោកគ្រូពេទ្យ"

"លោកកើតអីដែរ?"

"គឺមួយរយៈក្រោយនេះខ្ញុំចេះតែក្អួត វិលមុខ ឃ្លានម្ជូរ ហើយអារម្មណ៍ក៏ប្រែប្រួលមិនទៀង"

"លោកធ្លាប់រួមភេទមែនទេ?"

"បាទ មានអ្វីទេលោកគ្រូពេទ្យ?"

"ប៉ុន្មានដងដែរ?"

"គឺ3ដង"

"ខ្ញុំថាលោកមានផ្ទៃពោះហើយ!"

"ថាម៉េច?មានផ្ទៃពោះ?ក្រែងលោកគ្រូពេទ្យថាខ្ញុំពិបាកមានកូនមិនចឹង!?"

"តែលោកធ្លាប់រួមភេទឡើង3ដងហើយជាមួយalphaកំពូលទៀត"

"ម៉េចនឹងអាចទៅ?លោកគ្រូពេទ្យពិនិត្យសិនទៅ"

"ខ្ញុំច្បាស់ណាស់តែបើលោកចង់ច្បាស់ជាងនេះអញ្ជើញទៅពិនិត្យមើលទៅបាទ"

the real alpha(completed)Where stories live. Discover now