វាលស្មៅដ៏ស្រស់ត្រកាល ខ្យល់បក់រំភើយៗ ស្រង់ក្លិនរបស់ផ្កា ធ្វើឱ្យថ្ងៃនេះជាថ្ងៃដែលល្អបំផុតនៅក្នុងជីវិត....មនុស្សស្រីវ័យជំទង់ម្នាក់កំពុងតែដើរនៅលើវាលស្មៅ គយគន់ទេសភាពនៅជុំវិញខ្លួនរបស់នាង នេះហើយជាជីវិតដែលនាងតែងតែប្រាថ្នាចង់បានតាំងពីនៅក្មេង នាងរស់នៅក្នុងភាពលំបាកអស់រយៈពេលជាយូរមកហើយ.... អតីតកាលនាងគ្រាន់តែជាក្មេងដែលខ្វះកក់ក្ដៅពីគ្រួសារម្នាក់ មានឱពុកដែលប្រមឹកមិនលួសថ្ងៃ មានម្ដាយដែលញៀននឹងល្បែង ជុំពាក់លុយគេជុំទិស មកផ្ទះវិញរករឿងវាយធ្វើបាបនាង , នាងរៀនផងធ្វើការ part time ផង ដើម្បីទុកចាយវាយនិងបង់ថ្លៃសាលា....
មិនយូរប៉ុន្មានដោយសារតែជំពាក់បំណុលគេច្រើនពេក ឪពុកម្តាយរបស់នាងបានរត់ចោលនាង តាំងពីនាងមានអាយុរ 16 ឆ្នាំមកម្ល៉េះ បន្សល់ទុកនូវបំណុលជុំទិស.......
តែយ៉ាងណានោះគ្រាន់តែជាអតីតកាលដ៏អាក្រក់មួយប៉ុណ្ណោះ ពេលនេះនាងទទួលបានជីវិតមួយដ៏ប្រសើរហើយ មានគ្រប់យ៉ាង បំណុលក៏បានសងគេរួចអស់ គ្រប់យ៉ាងមកពីការខិតខំប្រឹងប្រែងរបស់នាង មកទល់ពេលនេះនាងមានអាយុ 24 ឆ្នាំហើយ...
--- នារីម្នាក់នេះមានឈ្មោះថា yu ji-min ឬគ្រប់គ្នាហៅថា karina និងឯង ---
បន្ទាប់ពីបន្ធូរអារម្មណ៍តានតឹង ជាមួយធម្មជាតិរួច karina ក៏ធ្វើដំណើរសំដៅទៅហាងកាហ្វេរបស់នាងបន្តិច ត្រូវហើយនាងបានបើកហាងកាហ្វេដ៏ធំមួយនៅទីក្រុង seoul នេះ....
#skip
#ហាងកាហ្វេ
karina pov :
"តើបងអាចជួយរកអោយខ្ញុំបានទេ? ខ្ញុំពិតជាមិនដឹងទៅរកឯណាទេ..." មកដល់ហាងភ្លាមខ្ញុំបានឮការសន្ទនារបស់ក្មេងស្រីម្នាក់ ជាមួយនឹងមិត្តភក្តិតែម្នាក់គត់របស់ខ្ញុំ ក្មេងស្រីម្នាក់នេះ មកហាងខ្ញុំជាញឹកញាប់ ឡើងមិត្តរបស់ខ្ញុំស្រឡាញ់ក្មេងម្នាក់នឹងស្ទើលេបហើយ ថាមិនត្រូវមើលទៅនាង cute cute ពូកែយកចិត្តនិងនិយាយច្រើនចឹងអ្នកណាក៏ចូលចិត្តដែរ "លើកលែងតែខ្ញុំ? " មិនមែនមិនចូលចិត្តឯណា ប៉ុន្តែខ្ញុំជាមួយនាងសឹងតែមិនធ្លាប់និយាយគ្នាផង ទោះបីជាខ្ញុំជាម្ចាស់ហាងពិតមែន ខ្ញុំមិនសូវមកមើលហាងឬធ្វើការងារនៅទីនេះទេ ព្រោះបុគ្គលិកនៅទីនេះច្រើនហើយ ទុកអោយពួកគេជាអ្នកចាត់ចែងទៅចុះ អ្នកខ្លះទៀតថែមទាំងមិនដឹងថាខ្ញុំជាម្ចាស់ហាងផង

YOU ARE READING
Green Star🍃
General Fiction" ហេតុអ្វីចូលមកក្នុងជីវិតរបស់ខ្ញុំហើយ បែជាចាកចេញទៅវិញ? " ដួងផ្កាយ និងការចងចាំដ៏ស្រស់ស្អាតរបស់ខ្ញុំ...✨🍃